(វីដេអូ) មួយ​ជើង​ក្រៅ​ប្រអប់​របស់​ Andriy យប់មិញ UEFA កំពុង​សួរ​រក​នរណា​អាច​ស៊ុត​បាន​ល្អ​ជាង​ហ្នឹង?

​ក្រុម​ហូឡង់​បាន​យក​ឈ្នះ ៣-២ ទៅ​លើ​អ៊ុយក្រែន​នៅ​ឯ​កីឡដ្ឋាន​របស់​ក្លឹប Ajax ក្នុង​ប្រទេស​ហូឡង់​កាល​ពី​យប់​មិញ ហើយ​អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​គ្រាប់​បាល់​របស់​កីឡាករ​អ៊ុយក្រែន​ដែល​ការ​បញ្ចប់​ទី​ក្រៅ​ប្រអប់​បាន​យ៉ាង​អស្ចារ្យ។

ដ្បិត​មិន​អាច​ទទួល​ជ័យជម្នះ​តែ​គ្រាប់​បាល់​របស់ Andriy Yarmolenko កំពុង​ស្ថិត​ក្នុង​បេះដូង​អ្នក​គាំទ្រ ហើយ​សូម្បី​តែ​ទំព័រ​ផ្លូវការ UEFA Euro ក៏​ប្រកាស​ដែរ​ថា គ្រាប់​បាល់​នេះ​កំពុង​ល្អ​បំផុត​នាំ​មុខ​គេ​នៅ​ជុំ​ទី ១ ហើយ​សួរ​រក​ថា​មាន​នរណា​អាច​ស៊ុត​បាន​ល្អ​ជាង​នេះ​ឬ​អត់?

នៅ​នាទី ៧៥ កីឡាករ​របស់​ក្លឹប West Ham បាន​ស៊ុត​បាល់​នៅ​ក្រៅ​ប្រអប់ ដោយ​ការ​ប្រើប្រាស់​ជើង​ឆ្វេង ផុត​ដៃ​អ្នកចាំទី Maarten Stekelenburg ចូល​ទី​បាន​យ៉ាង​ល្អ។ មតិ​មួយ​ចំនួន​ក៏​ថែម​ទាំង​លាន់មាត់​សរសើរ Andriy ថា​ជា “Nani ប្រចាំ​អ៊ុយក្រែន” ទៀត​ផង៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អានអត្ថបទបន្ទាប់៖ Sterling ស៊ុតចូលទីមែនតែ Mourinho ថាម្នាក់នេះទៅវិញទេដែលជាកីឡាករអង់គ្លេសល្អបំផុតក្នុងការប្រកួត

លោក Jose Mourinho បានកោតសរសើរការលេងរបស់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួត EURO 2020 ដោយបានយកឈ្នះក្រូអាតដោយលទ្ធផល ១-០ នៅក្នុងវគ្គចែកពូលកាលពីថ្ងៃអាទិត្យនេះ។

Raheem Sterling រកគ្រាប់បាល់ជ័យជម្នះតែមួយគ្រាប់គត់ជួយឱ្យក្រុមតោកំណាចអង់គ្លេស ទទួលបាន៣ពិន្ទុសម្រាប់ការប្រកួតបើកឆាកនៅកីឡដ្ឋានជាតិ Wembley។

គ្រាប់បាល់ដែលខ្សែប្រយុទ្ធរបស់ក្លិប Manchester City រកបានគឺជាការបញ្ជូនយ៉ាងល្អពី Kalvin Phillips ដែលបានបង្ហាញភាពលេចធ្លោខ្លាំងនៅក្នុងការប្រកួតនេះ ហើយគេទទួលបានការសរសើរពីអតីតអ្នកចាត់ការ Manchester United និង Chelsea ផងដែរ។

នៅពេលដែលឱ្យជ្រើសរើសកីឡាករអង់គ្លេស ល្អបំផុតប្រចាំការប្រកួត លោក Mourinho បាននិយាយថា៖ “ខ្ញុំត្រូវតែជ្រើសយក Kalvin Phillips”។

អ្នកចាត់ការថ្មីរបស់ Roma បាននិយាយសរសើរសមត្ថភាពរបស់ Phillips ក្នុងការសហការជាមួយ Declan Rice នៅតំបន់កណ្ដាល និងការដាក់សម្ពាធលើគូប្រកួត ជាពិសេសតែឆក់ឱកាសផ្ដាច់បាល់ Luka Modric និង Mateo Covacic របស់ក្រុមក្រូអាតផងដែរ៕

ប្រភព៖ talkSPORT