ហួ.ស​ចិត្ត! សូម្បី​កូន​ប្រុស​បង្កើត​របស់​គ្រូ​អ៊ីតាលី ក៏​ជួប​រឿង​ស៊.យ​នេះ​ដែរ​នៅ​កីឡដ្ឋាន Wembley

នៅ​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​អ៊ីតាលី​កាល​ពី​ថ្ងៃ​មុន យើង​ឃើញ​ថា ក្រៅ​ពី​ទិដ្ឋភាព​ដ៏​ជក់ចិត្ត​លើ​ទីលាន នៅ​ខាង​ក្រៅ​ទីលាន​ឯ​ណេះ​វិញ ក៏​មាន​រឿង​ចម្រូង.ចម្រាស​ច្រើន​ដែរ ទាំង​មុន​ការ​ប្រកួត និង​ក្រោយ​ចប់​ការ​ប្រកួត។

អ៊ីតាលី
កីឡដ្ឋាន Wembley

និយាយ​ពី​មុន​ការ​ប្រកួត អ្នក​គាំទ្រ​ជា​ច្រើន​ដែល​គ្មាន​សំបុត្រ​ចូល​ទស្សនា​បាន​សម្រុក​ចូល​តាម​ច្រក​ទ្វារ​មួយ មក​ផ្តុំ​គ្នា​អង្គុយ​នៅ​កៅអី ដែល​ត្រូវ​បាន​គេ​កក់ ឬ​ទិញ​សំបុត្រ​ត្រឹមត្រូវ​រួច​ហើយ ដែល​បញ្ហា​នេះ ខាង​គណៈ​គ្រប់គ្រង​កីឡដ្ឋាន​ពុំ​អាច​ដោះស្រាយ​ទាន់​ពេលវេលា​នោះ​ទេ នាំ​ឲ្យ​អ្នក​ដែល​មាន​សំបុត្រ​ហើយ​មួយ​ចំនួន បែរ​ជា​គ្មាន​កៅអី​អង្គុយ​ត្រឹមត្រូវ​ទៅ​វិញ។ ហេតុការណ៍​នេះ​ក៏​បាន​កើត​ទៅ​លើ​កូន​ប្រុស​បង្កើត របស់​អ្នកចាត់ការ​អ៊ីតាលី លោក Roberto Mancini ផ្ទាល់​ផង​ដែរ។

Mancini និងកូនប្រុសបង្កើត

​ប្រាប់ Sky Sport Italia ក្រោយ​ចប់​ការ​ប្រកួត Andrea Mancini និយាយ៖ “មាន​ភាព​រញ៉េ.រញ៉ៃ ជាមួយ​អ្នក​គាំទ្រ​ដែល​គ្មាន​សំបុត្រ ហើយ​ពួក​គេ​បាន​យក​កន្លែង​អង្គុយ​របស់​ខ្ញុំ ដោយ​តង់​ទី​មួយ​ខ្ញុំ​ត្រូវ​អង្គុយ​ទស្សនា​នៅ​កន្លែង​គេ​ដើរ​ចេញ​ចូល ហើយ​នៅ​តង់​ទី​ពីរ​ខ្ញុំ​រក​បាន​កន្លែង​ផ្សេង ដែល​នេះ​ប្រហែល​ជា​នាំ​សំណាង​ដល់​ពួក​យើង”។

បញ្ជាក់​ថា ខាង​សមាគម​បាល់ទាត់​អង់គ្លេស​បាន​ប្រកាស​ក្រោយ​ចប់​ការ​ប្រកួត ថា​ពិត​ជា​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​របស់​មនុស្ស​មួយ​ចំនួន​តូច​នោះ​ជា​ខ្លាំង ហើយ​ពិត​ជា​អាម៉ា.ស់​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល ដោយ​បច្ចុប្បន្ន​សមាគម​កំពុង​ធ្វើការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ពី​អ្នក​ដែល​បាន​រត់​ចូល​ទៅ​ក្នុង​កីឡដ្ឋាន ដោយ​គ្មាន​ការ​អនុញ្ញាត៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ Di Maria ប្រាប់​ពី​ពាក្យពេចន៍​ដ៏​មាន​ន័យ​ដែល​ Messi មក​ខ្លួន ក្រោយ​ឈ្នះ​ពាន Copa America

Angel di Maria ជា​កីឡាករ​ដែល​រក​បាន​គ្រាប់​បាល់​នៅ​វគ្គ​ចុង​ក្រោយ ជួយ​ឲ្យ​អាហ្សង់ទីន​យក​ឈ្នះ ១-០ ទៅ​លើ​ប្រេស៊ីល សម្រេច​ឈ្នះ​ពាន​ Copa America ដែល​ខកខាន​អស់​រយៈ​ពេល​ជាង​ ២ ទសវត្ស។

ទាំង​ Di Maria និង Messi តាម​ពិត​ទៅ​បាន​ជួប​រឿ​ង​ខ.ក​ចិត្ត​ច្រើន​មក​ហើយ មិន​ថា​តែ​នៅ FIFA World Cup 2014 និង​ពាន​រង្វាន់ Copa America សម័យ​កាល​ប៉ុន្មាន​ឆ្នាំ​មុន ទម្រាំ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ដូច​ពេល​កន្លង​ទៅ​នេះ។

អាហ្សង់ទីន

ជាមួយ​ការ​លើក​ពាន​រង្វាន់​សារ​នេះ Di Maria ក៏​និយាយ​អំពី​ពាក្យពេចន៍​ប៉ុន្មាន​ម៉ាត់​ដែល M10 ប្រាប់​មក​ខ្លួន​ដូច្នោះ​ថា៖ “វា​នឹង​ក្លាយ​ជា​ទិដ្ឋភាព​ដែល​យើង​មិន​អាច​បំភ្លេច​បាន ហើយ​ Messi ប្រាប់​មក​កាន់​ខ្ញុំ​ថា អរគុណ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​អរគុណ​ទៅ​គាត់​វិញ​ដូច​គ្នា”។

លោក​បន្ត៖ “គាត់​ប្រាប់​ខ្ញុំ​ទៀត​ថា នេះ​ជា​វគ្គ​ផ្តាច់ព្រ័ត្រ​ចុង​ក្រោយ ហើយ​វា​ក៏​មិន​អាច​លេង​សារ​ឡើង​វិញ​ទៀត​ដែរ ដូច្នេះ​អ្វី​ដែល​កើត​ឡើង​នៅ​ថ្ងៃ​នេះ គឺ​បាន​កើត​ឡើង​ហើយ”។

“ខ្ញុំ [Di Maria] ពិត​ជា​រីករាយ​សម្រាប់​ភរិយា កូន​ស្រី និង​ឪពុកម្តាយ​របស់​ខ្ញុំ ក៏​ដូច​ជា​អ្នក​គាំទ្រ​ទាំង​អស់ ដែល​មាន​វត្តមាន​នៅ​ទី​នេះ ហើយ​ការ​ប្រកួតប្រជែង​ពាន​រង្វាន់ World Cup ដែល​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ នេះ​គឺ​ជា​កម្លាំង​ជំរុញ​ដ៏​ខ្លាំងក្លា”។

អាហ្សង់ទីន
អាហ្សង់ទីន

ជា​ការ​ពិត​សម្រាប់ Messi មាន​ភាគរយ​ខ្ពស់ ដែល​នឹង​អស់​ឱកាស​បង្ហាញ​ខ្លួន​នៅ Copa America សារ​ក្រោយ​ហើយ ពោល​គឺ​ទម្រាំ​ដល់​ឆ្នាំ ២០២៤ លោក​មាន​អាយុ ៣៧ ទៅ ៣៨ ឆ្នាំ ដែល​ជា​វ័យ​រាង​ជ្រេ ប្រហែល​លោក​សម្រេច​ចិត្ត​ព្យួរ​ស្បែក​ជើង​ច្រើន​ជាង​បន្ត ពោល​គឺ​ត្រឹម​តែ​ចប់ FIFA World Cup 2022 ខាង​មុខ អាច​ជា​ភារកិច្ច​ចុងក្រោយ​របស់​លោក​ជាមួយ​ជម្រើស​ជាតិ​អាហ្សង់ទីន៕

ប្រភព៖ SoccerLaduma