អ្នកគាំទ្រ Liverpool ជាច្រើន នាំគ្នាជ្រើសយកកីឡាករមួយរូប ដែលចង់ឲ្យក្លិបនាំយកមក Anfield បំផុត

អ្នកគាំទ្ររបស់ក្រុមហង្សក្រហម Liverpool បាននាំគ្នាបោះឆ្នោតជ្រើសរើសយកកីឡាកររូបណា ដែលចង់ឲ្យក្លិបចុះហត្ថលេខានាំយកមកនៅរដូវក្តៅនេះ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺមិនមែនជាខ្សែបម្រើ Saul Niguez របស់ក្លិប Atletico Madrid នោះទេ ។

Saul Niguez 

ជាក់ស្តែងរហូតមកដល់ពេលនេះ វាហាក់មានភាពស្ងប់ស្ងាត់ទៅវិញបន្តិចសម្រាប់ក្រុមហង្សក្រហម Liverpool នៅក្នុងទីផ្សារដោះដូរ ដោយសារតែពួកគេបានចុះហត្ថលេខានាំយកកីឡាករ Ibrahima Konate ពីក្លិប RB Leipzig ដើម្បីបន្ថែមជម្រើសទៅកាន់តំបន់ការពាររបស់ក្លិបឲ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត ។

Ibrahima Konate

តែទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រនឹងសង្ឃឹមថានឹងក្លិបក៏អាចរកជម្រើសថ្មី ដើម្បីពង្រឹងនៅតំបន់បម្រើបន្ថែមផងដែរ បន្ទាប់ពីការចាកចេញរបស់កីឡាករ Georginio Wijnaldum ក្រោយពីកិច្ចសន្យារបស់គេត្រូវផុតកំណត់នៅទឹកដី Anfield កន្លងទៅ ។

Saul Niguez

ហើយបើតាមដឹង Liverpool ក៏មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការចុះហត្ថលេខាលើខ្សែបម្រើ Saul Niguez របស់ក្លិប At Madrid ផងដែរ ដោយអនាគតរបស់កីឡាករអេស្ប៉ាញរូបនេះ ហាក់មិនមានភាពច្បាស់លាស់នោះទេ ក្រោយលែងជាជម្រើសនៅក្នុងចិត្តរបស់គ្រូបង្វឹកលោក Diego Simeone កាលពីរដូវកាលមុន ។

ប៉ុន្តែបើតាមការស្ទង់មតិមួយ ដែលគ្រប់គ្រងដោយ Sporting Index បានបង្ហាញឲ្យដឹងថាមានចំនួនអ្នកគាំទ្ររបស់ក្លិបហង្សក្រហមជាច្រើន បែជាចង់ឃើញក្លិបរបស់ពួកគេ ចុះហត្ថលេខាលើខ្សែបម្រើរបស់ក្រុម Leicester City កីឡាករ Youri Tielemans មកជំនួសវិញ ។

Youri Tielemans

យ៉ាងណាមិញ ៣៧% នៃចំនួនអ្នកបោះឆ្នោតទាំងអស់ចង់បានកីឡាករ ដែលបានជួយក្លិប Leicester ឈ្នះពាន FA Cup ទល់នឹងក្រុម Chelsea ។ ស្របពេល ៣០% ចង់ឲ្យក្លិបចុះហត្ថលេខាលើ Saul  ខណ: ២០% ចង់ឲ្យនាំយកកីឡាករ Adama Traore និង ១៣ ភាគរយទៀត ចង់ឲ្យចុះហត្ថលេខាលើកីឡាករ Mikkel Damsgaard របស់ក្រុម Sampdoria ៕

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ បើត្រូវដើរចេញពី Inter Milan មែន Martinez បញ្ជាក់ថាក្រៅពីក្លិបធំៗ ៣ នេះ គេនឹងមិនផ្ទេរទៅដាច់ខាត

ស្របពេលមានរបាយការណ៍ជាច្រើនបានបង្ហាញថាក្លិបកាំភ្លើងធំ Arsenal កំពុងព្យាយាមទាក់ទងទៅកាន់ក្លិប Inter Milan ដើម្បីផ្តល់ជូនសំណើប្រមាណ ៩០ លានផោន ក្នុងការចុះហត្ថលេខាលើនាំយកខ្សែប្រយុទ្ធ Lautaro Martinez មកកាន់ទឹកដី Emirates រដូវក្តៅនេះ ។

Lautaro Martinez

ប៉ុន្តែទោះជាយ៉ាងណា បើតាមការឲ្យដឹងពីអ្នកជំនាញខាងទីផ្សារដោះដូររបស់ Sport Mediaset លោក Marco Barzaghi បានកត់សម្គាល់ថាប្រសិនបើខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ចាំបាចង់ត្រូវចាកចេញពីក្រុម Inter នោះរូបគេនឹងយល់ព្រមផ្លាស់ប្តូរទៅលេងឲ្យក្លិបធំៗ នៅអេស្ប៉ាញតែ ៣ នេះប៉ុណ្ណោះ។

Lautaro Martinez

ជាក់ស្តែងប្រភពដែលបានបញ្ជាក់ទៀតថា Martinez នឹងមិនចំណាប់អារម្មណ៍ក្នុងការផ្ទេរទៅចូលរួមជាមួយក្លិបដទៃណាមួយនោះទេ ក្រៅពី Barcelona , Real Madrid ឬ Atletico Madrid ប៉ុណ្ណោះ ។

Lautaro Martinez

រំលឹកផងដែរថាអនាគតរបស់ Martinez  ជាមួយក្លិប Inter នៅតែមានសុពលភាពដដែល ព្រោះកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំ ២០២៣ ឯណោះ ។ ប៉ុន្តែទោះយ៉ាងណាក្លិបយក្សនៅអ៊ីតាលីមួយនេះ ក៏នឹងមិនបដិសេធចំពោះការចាកចេញរបស់គេនៅរដូវក្តៅនេះផងដែរ ដោយសារតែក្លិបកំពុងព្យាយាមរកប្រាក់ចំណូលបន្ថែម ដើម្បីទប់ទល់នឹងនឹងការចំណាយ ក្រោយធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ខ.ធ្ងរមួយ ៕

ប្រភព: FootballItalia