Merson ថា Man Utd ឬ Arsenal មិនគួរបណ្តោយឲ្យ Chelsea យកបានតារាឆ្នើមរូបនេះទៅ ស្រួលៗនោះទេ

ជើងចាស់លោក Paul Merson បានធ្វើការអបអរចំពោះក្លិបតោខៀវ Chelsea ដែលអាចចុះហត្ថលេខាលើខ្សែបម្រើឆ្នើម Saul Niguez មកបាន ប៉ុន្តែយ៉ាងណាលោកក៏បានទទូចថាតាមពិតទៅក្រុមបិសាចក្រហម Manchester United និង Arsenal គួរតែធ្វើការចុះហត្ថលេខាលើកីឡាករអេស្ប៉ាញឲ្យបានមុន ។

Paul Merson
Saul Niguez

ជាក់ស្តែងក្រុមតោខៀវ Chelsea បានចុះហត្ថលេខាជាមួយ Saul ពីក្រុម Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល បូករួមជាមួយនឹងជម្រើសទិញផ្តាច់ នៅពេលអស់សុពលភាពកុងត្រាផងដែរ ។

Saul Niguez

ហើយ លោក Merson ជឿជាក់ថាកីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានក្លាយជាការចុះហត្ថលេខាដ៏អស្ចារ្យមួយសម្រាប់ក្រុមតោខៀវ ហើយលោកថែមទាំងនិយាយទៀតថាក្លិបនៅក្របខ័ណ្ឌ Premier League ផ្សេងទៀតដូចជា Man United និង Arsenal មិនគួរឈរឱបដៃមើលក្រុមគូប្រជែងរបស់ពួកគេ យកបានកីឡាករដ៏សំខាន់រូបនេះ ទៅដោយស្រួលៗនោះឡើយ ។

មិនតែប៉ុណ្ណោះបុរសសញ្ជាតិអង់គ្លេសខាងលើ បានប្រាប់ Starsport ថា ៖ “ ឥឡូវនេះក្រុមតោខៀវមានខ្សែបម្រើក្នុងក្តីស្រមៃរួចហើយ ជាមួយនឹងចុះកុងត្រាយក Saul នៅមុនទីផ្សារបិទ។ នេះគឺជាការចុះហត្ថលេខាដ៏អស្ចារ្យមួយ ។ គាត់ជាកីឡាករដ៏សំខាន់ ព្រោះគាត់ទើបតែឈ្នះពាន La Liga ។ គាត់លេងនៅក្នុងការប្រកួតធំៗ ទាំងអស់។ ហើយអ្នកអាចខ្ចីគាត់មកបាន នោះពិតជាអស្ចារ្យណាស់ ” ។

Saul Niguez

លោកសង្កត់ធ្ងន់ទៀតថា ៖ ” តែខ្ញុំមិនដឹងថាហេតុអ្វីបានជាក្រុមដូចជា Manchester United និង Arsenal មិនហ៊ានចូលខ្លួនតាមប្រជែងយកគាត់។ សូមក្រឡេកទៅមើលតំបន់បម្រើរបស់ពួកគេ គឺមិនទាន់ល្អគ្រប់គ្រាន់នៅឡើយនោះទេ ” ៕​

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ Lingard បញ្ជាក់ច្បាស់លាស់ហើយ ថាគេនឹងមិនទៅលេងឲ្យក្លិបមួយនេះទៀតនោះទេ

កីឡាករ Jesse Lingard ថ្មីៗនេះបានធ្វើការបញ្ជាក់ច្បាស់លាស់ហើយ ជុំវិញលទ្ធភាពក្នុងការវិលត្រលប់ទៅកាន់ក្លិប West Ham United បន្ទាប់ពីទទួលបានរដូវកាលដ៏ល្អបំផុតមួយ អំឡុងចំណាយពេលក្នុងលក្ខខណ្ឌខ្ចីជើងនៅទីនោះ ។

Jesse Lingard 

ជាក់ស្តែងកាលពីរដូវកាលឆ្នាំ ២០២០-២១ កន្លងទៅ ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះ អាចរកគ្រាប់បាល់បញ្ចូលទីបាន ៩ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ៥ លើកបន្ថែមទៀត ពីបង្ហាញខ្លួនសរុប ១៦ ប្រកួត នៅក្នុងក្រុមរបស់គ្រូបង្វឹកលោក David Moyes ​។

Jesse Lingard

យ៉ាងណាបើទោះបីលក្ខខណ្ឌខ្ចីជើងត្រូវបានបញ្ចប់ និងបានវិលត្រលប់មកកាន់ក្លិប United វិញហើយក៏ដោយ ប៉ុន្តែអំឡុងទីផ្សារដោះដូររដូវក្តៅនេះកន្លងទៅ Lingard នៅតែបន្តភ្ចាប់ទំនាក់ទំនងចំពោះការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ទៅកាន់ West Ham ជានិច្ច។ តែទោះជាយ៉ាងណាខ្សែប្រយុទ្ធអង់គ្លេសនៅតែបន្តស្នាក់នៅ Old Taffford ដដែល ខណ:ទីផ្សារដោះដូរត្រូវបិទទ្វារវិញ ។

Jesse Lingard

មិនតែប៉ុណ្ណោះ បើយោងតាមរបាយការ៍ចុងក្រោយមួយពី 90min បានឲ្យដឹងថា ឥឡូវនេះ Lingard បានបញ្ជាក់យ៉ាងច្បាស់លាស់ហើយ ថាគេលែងមានចំណាប់អារម្មណ៍ ជាមួយនឹងការវិលត្រលប់ទៅកាន់ក្លិប West Ham ម្តងទៀតនោះទេ ។

Jesse Lingard

ប្រភពខាងលើបន្តអះអាងទៀតថា Lingard នឹងចាំមើលស្ថានភាពបច្ចុប្បន្នរបស់គេជាមួយក្លិប Man Utd បន្តទៀតសិន នៅមុនពេលទីផ្សារដោះដូរមកដល់សារជាថ្មីនៅក្នុងខែមករាខាងមុខ ស្របពេលកុងត្រាបច្ចុប្បន្នជាមួយក្រុម Ole Gunnar Solskjaer នឹងត្រូវផុតកំណត់ នៅរដូវក្តៅឆ្នាំក្រោយនេះហើយ ៕

ប្រភព: Sportmole