ពេល​មក​ដល់ Chelsea ដំបូង Saul Niguez ថា​ភ្ញាក់ផ្អើ.ល​នឹង​កីឡាករ ២ រូប​នេះ​បំផុត

Saul Niguez ចំណូល​ថ្មី​របស់​ក្លឹប​តោ​ខៀវ Chelsea ដែល​ទើប​តែ​ខ្ចី​ជើង​ពី Atletico Madrid បាន​បង្ហើប​ពី​អារម្មណ៍​ភ្ញាក់ផ្អើ.ល ពេល​ខ្លួន​មក​ហ្វឹកហាត់​ដំបូង​ជាមួយ​ក្លឹប។ នោះ​គឺ​ជាមួយ​គុណភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ របស់​មិត្ត​រួម​ក្រុម​ថ្មី ២ រូប។

បុរស​វ័យ ២៦ ឆ្នាំ មិន​ទាន់​បាន​ចូល​លេង​ពេញ​ជើង​ស្រួលបួល​នៅ​ឡើយ​ឲ្យ​ក្លឹប​ម្ចាស់ដី Stamford Bridge តែ​តាម​ការ​បញ្ជាក់​ជាមួយ​លោក Fabrizio Romano កន្លង​ទៅ Saul និយាយ​ពី​ឈ្មោះ​របស់ Romelu Lukaku និង Thiago Silva ថា​ជា​កីឡាករ​ធ្វើ​ឲ្យ​ខ្លួន​មាន​អារម្មណ៍​ភ្ញាក់ផ្អើ.ល​បំផុត។

Saul

អតីត​កីឡាករ Atletico និយាយ៖ “ខ្ញុំ​ស្គាល់​កីឡាករ​មួយ​ចំនួន​នៅ​ទី​នេះ​ដែរ ហើយ​ក៏​ធ្លាប់​តាមដាន Premier League និង Chelsea ​ពី​មុន​មក​ច្រើន​ដែរ ដូច្នេះ​ហើយ​ខ្ញុំ​ស្គាល់​កីឡាករ​ជា​ច្រើន​នៅ​ទី​នេះ តែ​និយាយ​ពី Lukaku គឺ​មិន​សូវ​ទេ ព្រោះ​អី​ខ្ញុំ​មិន​សូវ​មើល Serie A ហើយ​ក៏​មិន​ដែល​លេង​ទល់​គេ​ពី​មុន​មក​ដែរ”។

Saul
Silva/Lukaku

លោក​បន្ថែម៖ “តែ​គេ​រឹងមាំ​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​គិត​ថា​ឆ្នាំ​នេះ​កាល​នៅ Serie A គេ​ធ្វើ​បាន​នៅ​កម្រិត​ដ៏​ខ្ពស់​មួយ មួយ​ផ្សេង​ទៀត​គឺ​ខ្ញុំ​ភ្ញាក់ផ្អើ.ល​ជាមួយ​ការ​ហ្វឹកហាត់​របស់ Thiago Silva ដោយ​គាត់​ជា​មនុស្ស​មាន​វ័យ ៣៦ ឆ្នាំ​ទៅ តែ​គាត់​នៅ​តែ​ហ្វឹកហាត់​ដូច​លក្ខណៈ​អាជីព​ជាមួយ​ពួក​យើង​ គាត់​ខិតខំ​មិន​ឲ្យ​មាន​របួ.ស ហើយ​តែងតែ​ផ្តោត​ជានិច្ច លើស​ពី​នេះ​គាត់​ឈ្លាសវៃ​និង​យល់​ពី​ការ​ប្រកួត​បាន​ល្អ​ខ្លាំង​ណាស់”៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ ក្រៅ​ពី​ប្រាក់​ពលកម្ម Messi នៅ​បាន​ភាគលាភ​ជាង ១ លាន​ដុល្លារ​ទៀត​ពី​រឿង​នេះ នៅ​ក្លឹប PSG

កិច្ច​ព្រមព្រៀង​នៃ​ការ​ផ្ទេរ​របស់ Lionel Messi មក​កាន់​ក្លឹប​បារាំង Paris Saint-Germain ​លើ​សុពលភាព​កុងត្រា​រយៈ​ពេល ២ ឆ្នាំ និង​សិទ្ធ​បន្ត​ថ្មី ១ ឆ្នាំ​កន្លង​ទៅ​នេះ ត្រូវ​បាន​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត L’Equipe ទម្លាយ​ចេញ​នៅ​តម្លៃ​កិច្ច​ព្រមព្រៀង​នោះ​មក​ហើយ។

Messi

លើស​ពី​តម្លៃ​ពលកម្ម អ្វី​ដែល​ប្លែក​នោះ​គឺ​ទាក់ទិន​ប្រាក់​ភាគលាភ ដែល​តារា​ឆ្នើម​អាហ្សង់ទីន​ទទួល​បាន​បន្ថែម​មួយ​តង់​ទៀត​ពី​ក្លឹប​សេដ្ឋី​បារាំង។ តាម​ការ​ឲ្យ​ដឹង Messi រក​បាន ៣០ លាន​អឺរ៉ូ/រដូវ​កាល សម្រាប់​រដូវ​កាល ២០២១/២២ និង ២០២២/២៣ ហើយ​ប្រសិន​បន្ត​ឈរ​ជើង​នៅ​រដូវ​កាល ២០២៣/២៤ ថែម​ទៀត នោះ​ប្រាក់​ពលកម្ម​គេ​នឹង​កើន​ឡើង ១០ ភាគរយ។

ទំហំ​នេះ​គឺ​ប្រហាក់ប្រហែល​នឹង Neymar ដែល​មាន​សុពលភាព​កុងត្រា​ដល់​ឆ្នាំ​ ២០២៥ ដែរ តែ​ខុស​ត្រង់​កីឡាករ​ប្រេស៊ីល កុងត្រា​របស់​គេ​ មាន​តែ​ថយ​ចុះ​ភាគរយ​នៃ​ថ្លៃ​ពលកម្ម ពោល​មិន​មាន​ការ​កើន​ឡើង​ដូច​កីឡាករ​អាហ្សង់ទីន​ឡើយ។ ប្រាក់ ៣០ លាន​អឺរ៉ូ​ យើង​មិន​បូក​បញ្ចូល​នោះ​ទេ នៅ​កិច្ច​ព្រមព្រៀង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ ពោល​នេះ​ជា​ប្រាក់​ពលកម្ម​សុទ្ធ ក្រោយ​កាត់​ពន្ធ​រួចរាល់។

PSG
Messi

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូច​បញ្ជាក់​ពី​ខាង​លើ គឺ Messi ទទួល​បាន​ប្រាក់​ភាគលាភ ១ លាន​អឺរ៉ូ ឬ​ជាង ១,១៧ លាន​ដុល្លារ​ផ្សេង​ទៀត​ក្នុង​មួយ​ឆ្នាំ ពី​គម្រោង​ដំណើរការ​នៃ​លុយ​អេឡិចត្រូនិក PSG Fan Token។ បញ្ជាក់​ថា នេះ​កើត​ឡើង​ក្រោយ​ក្លឹប​បាន​ចុះ​កុងត្រា​សហការ​ជាមួយ​ក្រុមហ៊ុន Crypto.com លើ​ការ​បង្កើត​ផល​ចំណេញ​ចន្លោះ ២៥ ទៅ ៣០ លាន​អឺរ៉ូ/រដូវ​កាល​ពី​ប្រព័ន្ធ​លុយ​អេឡិចត្រូនិក​ខាង​លើ៕

ប្រភព៖ L’Equipe