Neymar រិះគន់អាជ្ញាកណ្ដាលដែលពិន័័យកាតលឿងលើកីឡាករ Lyon ម្នាក់

Neymar បានទម្លាយរឿងដែលគេមិនពេញចិត្តនៅលើបណ្ដាញសង្គម បន្ទាប់ពីក្រុមរបស់គេគឺ Paris Saint-Germain ទទួលបានជ័យជម្នះលើ Metz ដោយលទ្ធផល ២-១ កាលពីថ្ងៃពុធ ដោយបានបង្ហាញការមិនពេញចិត្តចំពោះការពិន័យលើ ខ្សែបម្រើ Lucas Paqueta របស់ Lyon ចំពោះការប្រើបច្ចេកទេសពិសេសមួយ ក្នុងការប្រកួតដែលទទួលជម្នះលើ Troyes ៣-១។

ស្របពេល PSG កំពុងកាន់កាប់តំណែងកំពូលតារាង ដោយទទួលបានជ័យជម្នះ៧លើក ក្នុងការចូលរួម៧ប្រកួតដំបូងនៅ Ligue 1 ប៉ុន្ដែ Neymar មានការគាំទ្រសមាជិកគូប្រជែងរបស់ខ្លួន Paqueta បន្ទាប់ពីការប្រកួត។

Paqueta ព្យាយាមប្រើជើងទាំងពីររបស់ខ្លួនឆ្កឹះបាល់រំលងក្បាលកីឡាកររបស់ Troyes ជិតជ្រុងបង្គោលទង់ខាងឆ្វេង ហើយបាល់បានប៉ះដៃកីឡាកររូបនោះ ដែលធ្វើឱ្យ Paqueta សុំការពិន័យ ប៉ុន្ដែអាជ្ញាកណ្ដាលសម្រេចចិត្តផ្ទុយពីការទាមទារនោះទៅវិញ​ ហើយ Paqueta ទទួលបានកាតលឿង។

Neymar បានបង្ហាញការមិនពេញចិត្ដរបស់ខ្លួន នៅលើ Story ក្នុងគណនី Instagram ថា៖ “វាពិតជាសោកសៅខ្លាំងណាស់ ដែលទទួលបានកាតលឿង សម្រាប់ការព្យាយាមបង្ហាញបច្ចេកទេស trick។ បច្ចេកទេសនេះជាមធ្យោបាយដោះស្រាយបញ្ហា វាមិនសំខាន់ថាវាត្រូវបានធ្វើឡើងនៅពេលណា ឬចំណាយពេលប៉ុណ្ណាទេ។ វាបានកើតឡើងមកលើខ្ញុំកាលពីឆ្នាំមុន ហើយឆ្នាំនេះវាកើតឡើងលើ Paqueta”។

សូមរំឭកថា បានបង្ហាញជំនាញពិសេសរបស់ខ្លួន ប៉ុន្ដែត្រូវបានអាជ្ញាកណ្ដាលពិន័យ អំឡុងការប្រកួតទល់នឹង Montpellier កាលពីរដូវកាលមុន៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ គ្រូធំ Ajax ច្រានចោលចចាមអារ៉ាមជាមួយ Barca ខណៈ Legend បារាំងម្នាក់សមជាបេក្ខភាពជំនួស Koeman

កៅអីរបស់អ្នកចាត់ការ Ronald Koeman កំពុងតែឡើងកម្ដៅ បន្ទាប់ពីមិនទទួលបានជ័យជម្នះ៣ប្រកួតជាប់គ្នា ខណៈមានចចាមអារ៉ាមពាក់ព័ន្ធ នឹងគ្រូបង្វឹកល្បីៗមួយចំនួន ដែលអាចមកជំនួសតំណែងបុរសជនជាតិហូឡង់។

បេក្ខភាពដែលគេរំពឹងខ្ពស់ជាងគេមានពីររូបគឺ គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកលោក Roberto Martinez និង អ្នកចាត់ការ Ajax លោក Erik Ten Hag ដែលទទួលបានការចាប់អារម្មណ៍ ក្នុងការមកកាន់តំណែងនៅទឹកដី Camp Nou។

Martinez

លោក Martinez បច្ចុប្បន្នកំពុងកាន់តំណែងជាគ្រូបង្គោលជម្រើសជាតិបែលហ្ស៊ិក បាននិយាយថាលោក មិនមានការពាក់ព័ន្ធអ្វីទៅនឹង Barcelona ឡើយ ហើយលោកថាប្រសិនបើ Barca ទទួលបានលទ្ធផលល្អ នឹងមិនមានចចាមអារ៉ាមបែបនេះឡើយ។

គ្រូបង្វឹកម្នាក់ទៀត ដែលកំពុងទទួលបានការចាប់អារម្មណ៍ក្នុងការមកដឹកនាំ Barcelona នោះគឺលោក Ten Hag ប៉ុន្ដែបុរសជនជាតិហូឡង់រូបនេះ ក៏បានច្រានចោលដំណឹងដែលបានលេចលឺប្រាប់ ESPN ថា ពាក្យចចាមអារ៉ាមគ្រាន់តែជាការកម្សាន្ដប៉ុណ្ណោះ ហើយពេលនេះលោកកំពុងផ្ដោតលើការដឹកនាំ Ajax។

ដោយឡែកអតីតខ្សែប្រយុទ្ធក្រុមអ្នកមានបុណ្យ Thierry Henry ក៏ជាគោលដៅចម្បងមួយសម្រាប់ប្រធានក្លិប Joan Laporta ដែរ។ តាមការរាយការណ៍ពី Mundo Deportivo បានឱ្យដឹងថា លោក Henry ស្ថិតនៅក្នុងបេក្ខភាពជួរមុខ មកជំនួសនលោក Ernesto Valverde ប៉ុន្ដែអតីតកីឡាករកាំភ្លើងធំ ពេលនោះគិតថាលោកនៅស្ទើរបទពិសោធន៍ដឹកនាំការប្រកួត។

ឆ្លងកាត់បទពិសោធន៍ដឹកនាំ Monaco, Monreal Impact ហើយបច្ចុប្បន្នលោកកំពុងកាន់តំណែងជាគ្រូជំនួយនៅ ក្រុមជម្រើសជាតិបែលហ្ស៊ិកផងនោះ Henry ជាជម្រើសមួយដែលមិនអាចមើលរំលងបាន ប្រសិន Barcelona មិនអាចនាំយកគ្រូបង្គោល Martinez មកដឹកនាំក្រុម៕

ប្រភព៖ AS