យោងតាមគណនីហ្វេសប៊ុកឈ្មោះ So Neang បានបង្ហោះនូវរូបភាពដ៏ស្រស់ស្អាតប៉ុន្មានសន្លឹកបង្ហាញពីទិដ្ឋភាពនៃសួនផ្កាស្មៅដែលបញ្ជាក់ថាស្ថិតក្នុងស្រូតសំឡូត ខេត្តបាត់ដំបង។
បង្ហោះត្រឹមប៉ុន្មានម៉ោងរូបភាពទាំងនោះបានទទួលការចុច Share ច្រើនជាង ៣ ពាន់ដង ហាក់កំពុងពុះកញ្រ្ជោលខ្លាំងពីស្រទាប់យុវវ័យក្នុងបណ្តាញសង្គម ដែលកម្រនឹងឃើញសួនផ្កាស្មៅរីកស្រុះពព្រាយប្រភេទនេះពីមុនមកខ្លាំងណាស់។
តាមរយៈការផ្តល់ចម្លើយក្នុង Comment គណនីខាងលើ បានបង្ហើបពីទីតាំងច្បាស់លាស់ថាស្ថិតនៅសំឡូតចូលតាមផ្លូវភ្នំចំបាំងចម្ងាយប្រហែល២គីឡូខាងស្ដាំដៃនៅលើដីគេទុកចោល។ លោកក៏បានសង្កត់ធ្ងន់ថាបើសិនចង់ទៅលេង សុំទៅដល់ពីព្រលឹមបានឃើញទិដ្ឋភាពស្រស់ស្អាត។
ប្រភព: Facebook