Atletico Madrid ត្រៀមចាយ២០លានអឺរ៉ូ ដើម្បីយកកីឡាករទើបចូលថ្មីម្នាក់របស់ PSG

ក្លិបអេស្ប៉ាញ Atletico Madrid អាច​នឹង​ផ្ដល់​សំណើ​ទៅ​ខ្សែបម្រើ Gini Wijnaldum ប្រសិនបើ​កីឡាករ​រូបនេះ នឹង​ចាក​ចេញ​ពី Paris Saint-Germain ក្នុង​ទីផ្សារ​ដោះដូរ​រដូវក្ដៅនេះ។

Wijnaldum បាន​ជ្រើសរើស​ក្នុង​ការផ្ទេរ​មក​ក្លិប​អ្នកមានបារាំង ក្រោយ​ចប់កិច្ចសន្យាជាមួយក្លិប Liverpool ទោះបីជាទទួលបានការចាប់អារម្មណ៍ខ្លាំងពី Barcelona ក៏ដោយ។

ទោះយ៉ាងណាក្ដី ការចូលរួមនៅប៉ារីស មិនមានភាពល្អប្រសើរសម្រាប់ Wijnaldum នោះទេ ដោយគេលេងបានតែ១៣ប្រកួតប៉ុណ្ណោះក្នុង Ligue 1 ក្នុងរដូវកាលនេះ ហើយពុំសូវទទួលបានឱកាសលេងក្នុងជម្រើស១១នាក់ដំបូងប៉ុន្មានទេ។

យោងតាមការរាយការណ៍ពី Mundo Deportivo បានឱ្យដឹងថា ទោះបីជាចំណាយពេលមិនដល់៣ខែផង ក្នុងកុងត្រារយៈពេល៣ឆ្នាំនៅ Paris ខ្សែបម្រើវ័យ៣១ឆ្នាំរូបនេះ កំពុងពិចារណាក្នុងការផ្លាស់ទៅ Atletico Madrid។

ក្លិបអធិរាជក្រហមស នឹងត្រូវចំណាយប្រមាន២០លានផោនសម្រាប់ PSG ស្របពេលអ្នកចាត់ការ Diego Simeone ចង់រកកម្លាំងបន្ថែមនៅតំបន់បម្រើ ក្រោយពេលដែល Hector Herrera បានសម្រេចការផ្ទេរចេញ ទៅចូលរួមក្លិប Houston Dynamo នៅលីគកំពូលអាមេរិក៕

ប្រភព៖ Football Espana