កីឡាករអាហ្សង់ទីនម្នាក់​ ចង់ដាក់ Ronaldo និង Messi លេងនៅក្នុងក្រុមជាមួយគ្នា

អតីតមិត្តរួមក្រុមរបស់ Cristiano Ronaldo នៅ Manchester United និង Lionel Messi នៅជម្រើសជាតិអាហ្សង់ទីន ខ្សែប្រយុទ្ធ Carlos Tevez ជ្រើសរើសកីឡាករឆ្នើមទាំងពីររូបនេះ នៅក្នុងចំណោមកីឡាករកំពូលៗទាំង១១រូប ដែលលេងនៅក្នុងការប្រកួតចុងក្រោយសម្រាប់អាជីពរបស់ខ្លួន។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Tevez បានបន្ដអាជីពរបស់ខ្លួនជាមួយនឹងក្លឹប Boca Juniors ៦ខែទៀត ហើយលោកបានទំលាយជម្រើស១១នាក់ ដែលលោកចង់ប្រមូលកីឡាករ លេងនៅក្នុងប្រកួតចុងក្រោយ និង ក្លឹបដែលលោកចង់ទៅចូលរួមនៅអឺរ៉ុប។

Tevez បានថ្លែងប្រាប់ Radio La Red ថា៖ “ប្រសិនបើខ្ញុំអាចប្រមូលកីឡាករចូលក្រុម វាអាចនឹងមានកីឡាករដូចជា [Gianluigi] Buffon, Hugo Ibarra, Rio Ferdinand, Gabriel Heinze, Patrice Evra, Andrea Pirlo, Paul Scholes, Paul Pogba, Cristiano [Ronaldo], Leo Messi និង Wayne Rooney។”

លោកបានបន្ដថា៖ “ជាការពិតនៅអាហ្សង់ទីន មានតែក្លឹប Boca ប៉ុណ្ណោះសម្រាប់ខ្ញុំ។ ប៉ុន្ដែខ្ញុំចង់ទៅលេងនៅ West Ham ដើម្បីទទួលបានការសាទររយៈពេល៦ខែ។ នៅក្នុងចំណោមក្រុមដែលខ្ញុំបានលេងនៅអឺរ៉ុប ខ្ញុំស្រលាញ់ពួកគេខ្លាំងបំផុត”៕

អានអត្ថបទបន្ទាប់៖ ទោះ Liverpool លើកពានលីគ តែ Lampard នៅតែអះអាងថាក្លឹបមួយនេះទេ ដែលល្អជាងគេបំផុត

Frank Lampard ជឿជាក់ថាលោក Jurgen Klopp និង Pep Guardiola មានលក្ខណ:ពិសេសផ្សេងគ្នា ដោយគាត់ថែមទាំងបានអះអាងថាក្រុម Manchester City អាចលេងបាល់ទាត់បានល្អបំផុត ជាងក្រុមណាៗទាំងអស់ ។

គួរបញ្ជាក់ផងដែរថាក្រុមតោខៀវ Chelsea របស់លោក Lampard បានយកឈ្នះទៅលើក្រុម City ដោយលទ្ធផល ២-១ នៅឯទឹកដី Stamford Bridge ដើម្បីបើកផ្លូវឲ្យក្រុម Liverpool ក្លាយជាម្ចាស់ពានរង្វាន់ Premier League ជាផ្លូវការ បន្ទាប់ពីរង់ចាំអស់រយ:ពេលជាយូរមកហើយ ។

ហើយយ៉ាងណាមិញក្រោយពីទទួលជ័យជម្នះនេះ Lampard បាននិយាយទៅកាន់ BT Sport ថា “ វាជាការប្រកួតដ៏លំបាកណាស់ ។ នៅពេលដែលអ្នកលេងទល់នឹងក្រុមដែលមានគុណភាពខ្ពស់ដូចជាក្រុម Manchester City ជាពិសេសរបៀបដែលពួកគេលេងក្រោមការដឹករបស់គ្រូបង្វឹក ។ សម្រាប់ខ្ញុំពួកគេគឺជាក្រុមល្អបំផុត បើនិយាយពីវិធីដែលពួកគេលេងបាល់ទាត់គឺពិតជាមើលជក់ចិត្តណាស់ ” ៕

ប្រភព: Goal