កីឡាករ Barca ២ រូប នៅតែមិនទាន់មានលេខអាវពាក់ ក្នុងក្រុមនៅឡើយ ខណ:ការប្រកួតរដូវកាលថ្មីខិតជិតមកដល់

កីឡាករ Rafinha និង Jean-Clair Todibo ហាក់ត្រូវបានគេបោះបង់ចោល បន្ទាប់ពីមិនទាន់ទទួលបានលេខអាវពាក់នៅឡើយនោះទេ ខណ:ការប្រកួតរបស់ក្រុម Barcelona សម្រាប់រដូវកាលថ្មីកាន់តែខិតជិតមកដល់ ។

Jean-Clair Todibo 

ជាក់ស្តែងក្រុមយក្សនៅតំបន់កាតាឡាន់មួយនេះ នឹងត្រូវចូលលេងការប្រកួតបើកឆាកដំបូងរបស់ពួកគេ នៅក្នុងក្របខ័ណ្ឌ La Liga នៅថ្ងៃអាទិត្យខាងមុខ ដោយត្រូវស្វាគមន៍ក្រុមភ្ញៀវ Villarreal នៅឯទឹកដី Camp Nou ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Rafinha និង Todibo នឹងមិនមានវត្តមានសម្រាប់ការប្រកួតមួយនេះនោះទេ ខណ:ពេលដែលអនាគតរបស់ពួកគេហាក់កំពុងស្ថិតឆ្ងាយពីក្រុមរបស់គ្រូបង្វឹកថ្មីលោក Ronald Koeman ។

Rafinha

រំលឹកផងដែរថា Rafinha បានចំណាយពេលជាមួយលក្ខខណ្ឌជើងនៅឯក្រុម Celta Vigo កាលពីរដូវកាលមុន ខណៈ Todibo បានចូលរួមជាមួយក្រុមអាឡឺម៉ង់ Schalke សម្រាប់លក្ខខណ្ឌខ្ចីជើងកាលពីខែមករាផងដែរ ។

Rafinha
Jean-Clair Todibo

គួរបញ្ជាក់ផងដែរថាផងដែរថាកីឡាករទាំង ២ រូបនេះ ហាក់មិនទាន់ទទួលបានលេខអាវ នៅក្នុងក្រុមនោះទេ បន្ទាប់ពីកីឡាករនៅក្នុងក្រុម Barca ខ្លះបានផ្លាស់ប្តូរលេខអាវថ្មីរបស់ពួកគេ បន្ទាប់ពីការចេញរបស់កីឡាករមួយចំនួននៅរដូវក្តៅនេះ ៕

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ បញ្ជីឈ្មោះកីឡាករ ១០ រូបដែលស៊ីថ្លៃខ្លួនថ្លៃបំផុតនៅ La Liga នាពេលបច្ចុប្បន្ន

លីគកំពូលអេស៉្បាញ​ LaLiga ត្រូវបានគេចាត់ទុកថា ជាលីគមួយដែលប្រមូលផ្ដុំទៅដោយក្រុមពូកែៗ និងមានការប្រកួតប្រជែងខ្ពស់ រីឯកីឡាករវិញ ក៏សុទ្ធសឹងតែមានតម្លៃខ្លួនថ្លៃៗកប់ដូចគ្នា។

Lionel Messi

យោងទៅតាមរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ Soccerladuma បានឲ្យដឹងថា បច្ចុប្បន្នកីឡាករដែលស៊ីថ្លៃខ្លួនខ្ពស់ជាងគេនៅ LaLiga គឺ Lionel Messi ដែលទទួលបានប្រាក់ពលកម្មប្រមាណ ៥៨០ ០០០ ផោន/សប្ដាហ៍។

Lionel Messi
Eden Hazard

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះរបស់កីឡាករដទៃទៀត ដែលទទួលបានប្រាក់ពលកម្មថ្លៃបំផុតនៅ LaLiga នាពេលបច្ចុប្បន្ន៖

10) Philippe Coutinho (FC Barcelona) ទទួលបានប្រមាណ ២៤០ ០០០ ផោន/សប្ដាហ៍

9) Joao Felix (Atletico Madrid) ទទួលបានប្រមាណ ២៥៦ ០០០ ផោន/សប្ដាហ៍

8) Koke (Atletico Madrid) ទទួលបានប្រមាណ ២៧០ ០០០ ផោន/សប្ដាហ៍

8) Diego Costa (Atletico Madrid) ទទួលបានប្រមាណ ២៧០ ០០០ ផោន/សប្ដាហ៍

6) Sergio Ramos (Real Madrid) ទទួលបានប្រមាណ ២៨០ ០០០ ផោន/សប្ដាហ៍

5) Antoine Griezmann (FC Barcelona) ទទួលបានប្រមាណ ៣២២ ០០០ ផោន/សប្ដាហ៍

4) Frenkie de Jong (FC Barcelona) ទទួលបានប្រមាណ ៣៣៦ ០០០ ផោន/សប្ដាហ៍

3) Jan Oblak (Atletico Madrid) ទទួលបានប្រមាណ ៣៥០ ០០០ ផោន/សប្ដាហ៍

2) Eden Hazard (Real Madrid) ទទួលបានប្រមាណ ៤០០ ០០០ ផោន/សប្ដាហ៍

1) Lionel Messi (FC Barcelona) ទទួលបានប្រមាណ ៥៨០ ០០០ ផោន/សប្ដាហ៍៕

ប្រភព: Soccerladuma