រត់លើទីលានត្រឹម ៩ នាទី កីឡាករម្នាក់ធ្វើឲ្យ Barca ត្រូវចាយលុយអស់ ៥ លានអឺរ៉ូ

ខ្សែប្រយុទ្ធ Ousmane Dembele ចូលលេងបានត្រឹមតែ ៩ នាទីប៉ុណ្ណោះ អំឡុងជ័យជម្នះទៅលើក្រុម Alaves កាលពីថ្ងៃសៅរ៍កន្លងទៅ ដូច្នេះវាគ្រប់គ្រាន់ហើយដើម្បីឲ្យក្រុម Barcelona ត្រូវចំណាយលុយ ៥ លានអឺរ៉ូទៅឲ្យក្រុម Borussia Dortmund សម្រាប់កីឡាករបារាំងរូបនេះ ។

Ousmane Dembele 

ជាក់ស្តែងវាគឺជាការប្រកួតលើកទី ១០០ របស់ Dembele សម្រាប់ក្រុម Barcelona ដែលនោះមានន័យថាក្រុមអេស្ប៉ាញត្រូវចំណាយទឹកប្រាក់បន្ថែមទៀតទៅឲ្យក្រុម Dortmund នៅក្នុងកិច្ចសន្យា ដែលក្លិបទាំង ២ បានព្រមព្រៀងនាពេលកន្លងទៅ ។

Ousmane Dembele

រំលឹកថាគ្រូបង្វឹក លោក Koeman បានដាក់ឲ្យខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះ ចូលលេងនៅក្នុងនាទីទី ៨១ ដែលវាគ្រប់គ្រាន់សម្រាប់ការបង្ហាញខ្លួនលើកទី ១០០ របស់ Dembele ដែលតម្រូវឲ្យក្រុម Barca ត្រូវបង់ថ្លៃចំនួន ៥ លានអឺរ៉ូបន្ថែមទៀតដល់ក្រុម Borussia Dortmund បន្ទាប់ពីការលេងរៀងរាល់ ២៥ , ៥០ ,  ៧៥ និង ១០០ ប្រកួតម្តង ។

Ousmane Dembele

គួរបញ្ជាក់ផងដែរថា Barca បានចុះហត្ថលេខានាំយក Dembele មកក្នុងតម្លៃខ្លួនប្រមាណ ១៣៥ លានអឺរ៉ូកាលឆ្នាំ ២០១៧ ខណ:បច្ចុប្បន្នបង្ហាញខ្លួនបាន ២៦ លើក ស៊ុតបញ្ចូលទីបាន ៦ គ្រាប់ និង assist ៤ លើកបន្ថែមទៀត នៅរដូវកាលនេះ ៕

ប្រភព: Besoccer

អានអត្ថបទបន្ទាប់៖ Man Utd ចាំបាច់ត្រូវចាយលុយ ៦០ លានអឺរ៉ូ បើពួកគេចង់បានតារាឆ្នើមរូបនេះចូលក្រុម នៅរដូវកាលក្រោយនោះ

ក្រុមបិសាចក្រហម Manchester United ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយការ​ចុះហត្ថលេខាសម្រាប់ខ្សែបម្រើ Pedro Goncalves របស់ក្រុម Sporting Lisbon ។

ហើយយ៉ាងណាមិញ យោងតាមរាយការណ៍ពីក្រុមអ្នកសារព័ត៌មានព័រទុយហ្កាល់ A Bola បានបង្ហាញឲ្យដឹងថាក្រុម Sporting Lisbon នឹងមិនព្រមទទួលយកសំណើណាមួយ ដែលមានចំនួនទាបជាងតម្លៃផ្តាច់កុងត្រារបស់ Goncalves នោះទេ ។

Pedro Goncalves

មិនតែប៉ុណ្ណោះប្រភពខាងលើបានបញ្ជាក់ថាទៀតថាកីឡាករវ័យ ២២ ឆ្នាំរូបនេះ មានតម្លៃកុងត្រាប្រមាណ ៦០ លានផោន ហើយក្លិបអាណាព្យាបាលរបស់គេ នឹងព្រមទទួលយកការដាក់ដេញថ្លៃពីសំណាក់ក្លិបដទៃ សម្រាប់ចំនួននេះប៉ុណ្ណោះ ។

Pedro Goncalves

ជាក់ស្តែងកីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ ហាក់បានបង្ហាញភាពលេចធ្លោខ្លាំងបំផុតមួយនៅរដូវកាលនេះ​ ដោយស៊ុតបញ្ចូលទិបាន ១៤ គ្រាប់ និង assist ចំនួន ២ លើកបន្ថែមទៀត ពីការប្រកួតលីគទាំង ១៦ លើក ។

Pedro Goncalves

មិនតែប៉ុណ្ណោះទម្រង់លេងដ៏ល្អរបស់ Goncalves បានធ្វើឱ្យមានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់ក្លិបនៅទូទាំងទ្វីបអឺរ៉ុប ដោយរួមមានទាំងក្លឹប Manchester United ផងដែរ ប៉ុន្តែទោះយ៉ាងណាគេនៅមិនទាន់ដឹងថាតើក្លិបបិសាចក្រហម អាចនឹងបំពេញតាមតម្លៃខ្លួនដ៏ច្រើនមួយនេះឬយ៉ាងណានោះទេ ៕

ប្រភព: Sportmole