វីរបុរស Hierro ទទូចប្រាប់ R.Madrid កុំបណ្តោយឲ្យកីឡាករល្អបំផុតក្នុងប្រវត្តិសាស្រ្តម្នាក់នេះ ដើរចេញពីក្រុមឲ្យសោះ

ក្រុម Real Madrid ត្រូវគេប្រាប់ឲ្យព្យាយាមផ្តល់ជូនកិច្ចសន្យាថ្មីដល់ Sergio Ramos ខណ:លោក Fernando Hierro បានដាក់ដាក់ឈ្មោះកីឡាកររូបនេះថាជាខ្សែការពារកណ្តាលដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ។

Sergio Ramos , Fernando Hierro

ជាក់ស្តែងកីឡាករ ដែលបានចំណាយពេលជាច្រើនឆ្នាំនៅឯទឹកដី Santiago Bernabeu រូបនេះ អាចនឹងត្រូវក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន នៅពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់គេ នឹងត្រូវផុតកំណត់នៅរដូវក្តៅខាងមុខនេះហើយ ។

Sergio Ramos

ហើយមិនតែប៉ុណ្ណោះ ជាមួយភាពរអាក់រអួលនៃការចរចា ចំពោះការបន្តកុងត្រាថ្មីរវាង Ramos និងក្រុម R.Madrid កំពុងធ្វើឲ្យអ្នកគាំទ្រជាច្រើនមានភាពព្រួយបារម្ភយ៉ាងខ្លាំង ហើយអតីតជើងចាស់លោក Hierro សង្ឃឹមរឿងរ៉ាវទាំងនេះអាចនឹងដំណើការទៅដោយរលូន ជាមួយនឹងការសម្របសម្រួលរវាងភាគីទាំង ២ ។

Sergio Ramos

មិនតែប៉ុណ្ណោះ Hierro បាននិយាយប្រាប់ El Confidencial អំពី Ramos ថា ៖ “ ខ្ញុំគិតថាយើងទាំង ២ គឺមានភាពស្រដៀងគ្នា ចំពោះចរិតលក្ខណៈ ហើយយើងក៏មានទំនាក់ទំនងល្អផងដែរ ។ Sergio គឺជាតារាឆ្នើមរបស់ Real Madrid ហើយខ្ញុំសង្ឃឹមថាគាត់នឹងបញ្ចប់អាជីពជាកីឡាបាល់ទាត់របស់គាត់នៅក្នុងក្លឹបនេះ ។ ខ្ញុំជឿជាក់ថាកីឡាករដូចគាត់គួរតែបញ្ចប់នៅក្នុងក្លឹបដ៏អស្ចារ្យមួយនេះ ” ។

Sergio Ramos

លោកបន្ថែមទៀតថា ៖ ” នៅក្នុងផ្នែកកីឡាករ គាត់មានលក្ខណ:ពិសេសដែលខ្ញុំមិនមាន ហើយសម្រាប់ខ្ញុំគាត់គឺជាខ្សែការពារកណ្តាលដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ។ វាច្បាស់ណាស់ចំពោះខ្ញុំ ដោយសារអ្វីៗទាំងអស់ដែលគាត់ធ្លាប់បានធ្វើ ហើយខ្ញុំរីករាយចំពោះគាត់ ” ៕

ប្រភព: Goal

អានអត្ថបទបន្ទាប់៖ គ្រូជម្រើសជាតិអាល្លឺម៉ង់ បង្ហើបពេលវេលាដែលត្រូវចាកចេញពីតំណែងរបស់ខ្លួន

លោក Joachim Low នឹងបញ្ចប់តួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ បន្ទាប់ពីដឹកនាំក្រុមមួយនេះបញ្ចប់ព្រឹត្តិការណ Euro 2020 ដែលលើកពេលមកធ្វើនៅរដូវក្ដៅឆ្នាំនេះ។

គ្រូបង្វឹកដែលបានជួយក្រុមឈ្នះ World Cup 2014 បានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ ២០០៦ដោយជំនួសតំណែងលោក Jurgen Klinsmann។

លោក Low នៅសល់កុងត្រារហូតដល់ ការប្រកួត FIFA World Cup 2022 ប៉ុន្ដែបានស្នើសុំសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ឱ្យបន្ថយនៅរយៈពេលខ្លីជាងនេះ។

សូមបញ្ជាក់ថា ក្រុមអាល្លឺម៉ង់នឹងលេងនៅក្នុងពូល F ជាមួយបារាំង ហុងគ្រី និងព័រទុយហ្កាល់ សម្រាប់ការប្រកួតពានទ្វីបអឺរ៉ុបដែលធ្វើឡើងចន្លោះពីថ្ងៃទី១១ មិថុនា ដល់ ១១ កក្កដា ក្រោយត្រូវពន្យារពេល១ឆ្នាំ ដោយសារការរាត​ត្បាតនៅជំងឺកូវីដ១៩៕

ប្រភព៖ BBC