Vinicius ត្រូវគូប្រកួតខាំក្បាល ក្រោយរកគ្រាប់បានពីរគ្រាប់អោយ Real Madrid Castilla

ខ្សែប្រយុទ្ធវ័យក្មេងរបស់ Real Madrid កីឡាករ Vinicius Junior បានចូលរួមប្រកួតអោយ Real Madrid Castilla(ឈុត B) ប៉ុន្ដែរូបគេបានជួយហេតុការណ៍ដ៏អាក្រក់មួយ ដោយត្រូវប្រធានក្រុម Atletico Madrid B ខាំក្បាលរបស់គេ។

ក្រុម Atletico B បានចែកគ្នាម្នាក់មួយពិន្ទុជាមួយ Real Madrid Castilla នៅក្នុងក្របខណ្ឌ Segunda Division B ប៉ុន្ដែ មានហេតុការណ៍ដែលមិនគួរអោយកើតមានឡើងនៅក្នុងការប្រកួតនោះ ក្រោយមានការប្រទាញប្រទង់ដណ្ដើមបាល់គ្នា ហើយក្រោយមក ខ្សែការពារ Tachi បានខាំក្បាលខ្សែប្រយុទ្ធវ័យក្មេងរបស់ Real Madrid តែម្ដង។

យ៉ាងណាម៉ិញ ខ្សែប្រយុទ្ធវ័យក្មេង Vinicius បានរកគ្រាប់បាល់អោយក្រុមរបស់ខ្លួនបានពីរគ្រាប់ ហើយគ្រូបង្វឹកឈុតធំលោក Julen Lopetegui ក៏បានចូលរួមទស្សនា តារាឆ្នើមវ័យក្មេងបញ្ចេញសមត្ថភាពនៅលើទីលានផងដែរ៕

ប្រភព៖ Daily Mail