តារាឆ្នើមអាល្លឺម៉ង់មួយរូប បង្ហើបថាគេមានក្តីស្រម៉ៃចង់លេងរួមទីលានជាមួយ Messi នៅឯក្រុម Barcelona

កីឡាករ Mario Gotze ដែលធ្លាប់បានឈ្នះពានរង្វាន់ World Cup ជាមួយអាល្លឺម៉ង់ បានបង្ហើបថាក្តីសុបិនរបស់គេគឺចង់លេងរួមទីលានជាមួយខ្សែប្រយុទ្ធ Lionel Messi សម្រាប់ក្រុម Barcelona នៅថ្ងៃណាមួយ ។

ជាក់ស្តែង Gotze ដែលបច្ចុប្បន្នកំពុងលេងឲ្យក្រុម PSV របស់ហូឡង់ បានសារភាពថាគេចង់ទទួលបានឱកាសលេងនៅក្របខ័ណ្ឌ Champions League ម្តងទៀត បន្ទាប់ពីបានសម្រេចចិត្តចាកចេញពី Borussia Dortmund ក្នុងការផ្ទេរដោយឥតគិតថ្លៃកាលពីខែតុលាឆ្នាំ ២០២០ កន្លងទៅ ។

Mario Gotze

យ៉ាងណាក៏ដោយ ខ្សែប្របម្រើវ័យ ២៨ ឆ្នាំរូបនេះ នៅតែជឿជាក់ថាសមត្ថភាពបច្ចុប្បន្នរបស់ខ្លួន គឺអាចផ្ទេរទៅលេងក្លិបធំៗវិញបាន ដោយថែមទាំងបានលើកឡើងពីស្រម៉ៃចង់ចាប់យកអាជីពនៅឯក្រុម Barcelona និងចង់លេងរួមជើងជាមួយម្ចាស់ពាន Ballon d’Or ៦ សម័យកាល Lionel Messi ផងដែរ ។

Mario Gotze

មិនតែប៉ុណ្ណោះ ដោយប្រាប់ទៅកាន់ 11Freunde , Gotze និយាយថា ៖ “បើសិនជាបានអបអរជាមួយក្រុមដូចជា Barca រួមជាមួយ Lionel Messi នោះគឺជាក្តីសុបិនធំមួយសម្រាប់ខ្ញុំ។ ខ្ញុំចង់លេងនៅ Champions League ម្តងទៀត ” ៕​

ប្រភព: Daily Mail

អានអត្ថបទបន្ទាប់៖ កាសែតអ៊ីតាលី អះអាងថាក្លិបធំមួយនេះ អាចជាទិសដៅបន្ទាប់របស់ Zidane បើសិនត្រូវដើរចេញពី R.Madrid

អ្នកចាត់ការទូទៅរបស់ក្លិប Real Madrid លោក Zinedine Zidane ត្រូវបានគេរាយការណ៍ថាគាត់នឹងអាចលាឈប់ពីមុខតំណែង ប្រសិនបើ Los Blancos មិនអាចឈ្នះពានរង្វាន់ La Liga នៅរដូវកាលនេះ ។

Zinedine Zidane 

ជាក់ស្តែងលីគកំពូលរបស់អេស្ប៉ាញកំពុងមានភាពប្រកួតប្រជែងគ្នាខ្លាំង ដោយក្រុមលេខ ១ លេខ ៤ មានគម្លាតពីគ្នាត្រឹមតែ ៦ ពិន្ទុប៉ុណ្ណោះ ខណ:ការប្រកួតនៅសល់ ៤ និង ៥ ប្រកួតទៀត ដើម្បីកំណត់ឃើញម្ចាស់ជើងឯក ។

Real Madrid

បច្ចុប្បន្នក្រុម Atletico Madrid ឈរនៅលើកំពូលតារាងមាន ៧៦ ពិន្ទុ បន្ទាប់ពីលេងបាន ៣៤ ប្រកួត តាមពីក្រោយដោយ Real Madrid (៧៤ពិន្ទុ) និងក្រុមលេខ ៣  Barcelona មាន ៧៤ ពិន្ទុ ខណ: Sevilla នៅលេខ ៤ មាន ៧០ ពិន្ទុ ។

ខណៈពេលដែលក្រុម Real Madrid នៅសល់តែ ៤ ប្រកួតទៀតប៉ុណ្ណោះ ក្នុងការសំរេចរដូវកាលរបស់ខ្លួន សម្ពាធហាក់កំពុងកើនឡើងលើលោក Zidane ក្នុងការប្រគល់ពានរង្វាន់លីគទី ៣៥ ជូនដល់ក្លិបបានឬអត់ ។

Zinedine Zidane

យ៉ាងយ៉ាងណាមិញ យោងតាមរបាយការណ៍ពី Calciomercato បានអះអាងថាប្រសិនបើបុរសជនជាតិបារាំងរូបនេះ ខកខានក្នុងការឈ្នះពានរង្វាន់ក្នុងស្រុក នោះគាត់ទំនងជាលាឈប់ពីតំណែងមិនខាន ។

Andrea Pirlo

លើសពីនេះកាសែតអ៊ីតាលីខាងលើបញ្ជាក់ទៀតថាទិសដៅបន្ទាប់ដែលអាចទៅរួចសម្រាប់លោក Zidane នឹងអាចជាក្លិប Juventus របស់ក្របខ័ណ្ឌ Serie A ។ ជាមួយគ្រូបង្វឹកបច្ចុប្បន្ន លោក Andrea Pirlo កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង បន្ទាប់មានរដូវកាលដ៏អាក្រ.ក់បំផុតមួយ ៕

ប្រភព: Caughtoffside