ម្ចាស់ក្លិបអារ៉ាប់ចាយទិញកីឡាករអស់ប៉ុន្មានហើយ ទម្រាំ Man City បានឡើងមកវគ្គផ្ដាច់ព្រ័ត្រ UCL លើកដំបូង?

បន្ទាប់ពីចំណាយពេល១៣ឆ្នាំពង្រីកខ្លួនឱ្យក្លាយជាក្លិបធំបំផុតមួយនៅអឺរ៉ុប ទីបំផុត Manchester City អាចឈានជើងចូលទៅកាន់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ជាលើកដំបូងនៅក្នុងប្រវត្ដិសាស្ដ្ររបស់ខ្លួនហើយ។

គ្រាប់បាល់ពីរគ្រាប់របស់ Riyad Mahrez នៅជើងទី២វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League សមល្មមឱ្យ Man City យកឈ្នះលើ Paris Saint-Germain ជាមួយជ័យជម្នះដ៏លើសលប់ សរុប ៤-១ ហើយក្រុមអង់គ្លេសមួយនេះ ត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះដើម្បីអាចគ្រងជើងឯក ពានធំជាងគេសម្រាប់ក្លិបនៅអឺរ៉ុបមួយនេះបាន។

មុនឆ្នាំ២០០៨ ក្រុមដែលមានរហស្សនាមថាមេឃខៀវ គ្រាន់តែជាក្រុមកម្រិតមធ្យមប៉ុណ្ណោះនៅអង់គ្លេស ប៉ុន្ដែនៅពេលមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ បានជួយឱ្យពួកគេប្រមូលពាននៅក្នុងស្រុកសឹងគ្រប់រដូវកាល និងតែងបង្ហាញខ្លួននៅ Champions League ជាបន្ដបន្ទាប់។

ក្រោមការកាន់កាប់របស់ខ្សែរាជវង្សអារ៉ាប់បានជួយឱ្យ Man City មានឱកាសទិញកីឡាករឆ្នើមមានតម្លៃថ្លៃ ខណៈ Robinho ជាកីឡាករលេចធ្លោដំបូងដែលផ្ទេរមកទឹកដី Etihad ពី Real Madrid ក្នុងតម្លៃ ៤០លានអឺរ៉ូ។

បន្ទាប់មកពួកគេបានឈ្នះពានលីគកំពូលអង់គ្លេសលើកដំបូងនៅរដូវកាល ២០១១-១២ ចាប់តាំងពីរដូវកាល ១៩៦៧-៦៨ ជាមួយគ្រាប់បាល់ជ័យជម្នះដ៏អស្ចារ្យរបស់ ខ្សែប្រយុទ្ធឆ្នើម Sergio Aguero។

បើគិតពីឆ្នាំ២០០៨ មកទល់បច្ចុប្បន្ន ក្លិប Man City ចាយអស់២០១៦លានអឺរ៉ូ នេះបើតាមទិន្នន័យរបស់វេបសាយ Transfermarkt សម្រាប់ការដោះដូរកីឡាករមកពង្រឹងក្រុមឱ្យកាន់តែប្រសើរពីមួយរដូវកាល ទៅមួយរដូវកាល ហើយទីបំផុតពួកគេបានឡើងវគ្គផ្ដាច់ព្រ័ត្រ UCL ដំបូង ក្រោមការដឹកនាំរបស់កំពូលគ្រូបង្វឹក Pep Guardiola៕

ប្រភព៖ MARCA

អានអត្ថបទបន្ទាប់៖ Man Utd អាចឈ្នះ Premier League និង UCL បើបានតារាឆ្នើមពីររូបនេះចូលក្រុម

Manchester United នឹងឈ្នះ Premier League និង Champions League ប្រសិនបើពួកគេអាចនាំយក Harry Kane និង Jadon Sancho នេះបើតាមការអះអាងរបស់លោក Gabby Agbonlahor។

អតីតខ្សែប្រយុទ្ធអង់គ្លេសរូបនេះ យល់ឃើញថា នាយកក្លិប Tottenham លោក Daniel Levy នឹងទាមទារតម្លៃផ្ទេរច្រើនជាង ៩០លានផោន។

លោក Agbonlahor បានថ្លែងប្រាប់ talkSPORT ថា៖ “Harry Kane មានតម្លៃច្រើនជាង៩០លានអឺរ៉ូ សម្រាប់ការនាំយកគេមកក្រុម Manchester United”។

“អ្នកនឹងមិនទទួលបាន Harry Kane ត្រឹមតម្លៃ៩០លានផោន សម្រាប់លោក Daniel Levy។ វាអាចនឹងប្រហែល ១១០លានផោន។ នេះដោយសារតែគេជាកីឡាករល្អ”។

“គេមានធម្មជាតិជាអ្នកបញ្ចប់ទី នៅកម្រិតកំពូលនៃអាជីពរបស់គេ។ ខ្ញុំយល់ថាវាមិនអាចកើតឡើងត្រឹម៩០លានផោននោះទេ”។

“គេអាចឈ្នះគ្រប់យ៉ាងនៅទីនោះ។ Manchester United ប្រហែលត្រូវការខ្សែប្រយុទ្ធស្លាបម្នាក់ និង ខ្សែការពារកណ្ដាលម្នាក់។ ប្រសិនបើពួកគេយកបាន Harry Kane ដូចជា Sancho និងខ្សែការពារកណ្ដាលលំដាប់ពិភពលោក គ្មានហេតុផលអ្វីដែលពួកគេ មិនអាចឈ្នះ Premier League និង Champions League ឡើយ”៕

ប្រភព៖ talkSPORT