Klopp អាចចុះកុងត្រាយកកីឡាករក្នុងចិត្តម្នាក់ ពី R.Madrid ត្រឹមតម្លៃតិចជាង ៣០ លានអឺរ៉ូប៉ុណ្ណោះ

ក្រុមហង្សក្រហម Liverpool គ្រោងនឹងអនុញ្ញាតឱ្យកីឡាករ Gini Wijnaldum ចាកចេញដោយគ្មានតម្លៃខ្លួន នៅចុងរដូវកាលនេះ បន្ទាប់ពីចំណាយពេល ៥ ឆ្នាំនៅ Anfield ស្របពេលខ្សែបម្រើរូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពី Barcelona ។

Gini Wijnaldum

ហើយយ៉ាងណាមិញ ប្រសិនបើកីឡាករសញ្ជាតិហូឡង់ចាកចេញ នោះ Liverpool នឹងត្រូវស្វែងរកជម្រើសថ្មីផ្សេងទៀតមកជំនួសតំណែងនេះវិញ ចំពេលក្រុមរបស់លោក Jurgen Klopp មានទំនាក់ទំនងជាមួយខ្សែបំរើឆ្នើមជាច្រើនរួចមកហើយ ។

Gini Wijnaldum

នៅក្នុងនោះវាត្រូវបានគេរាយការណ៍ថាតារាឆ្នើមរបស់ក្រុម Real Madrid កីឡាករ Isco ក៏ជាគោលដៅធំម្នាក់ ដែលគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់មានបំណងនាំយកមកកាន់ទឹកដី Anfield ផងដែរ ។

Isco

ជាក់ស្តែងកីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានស៊ូទ្រាំជាមួយរដូវកាលដ៏លំបាកបំផុតមួយ សម្រាប់ក្រុម Los Blancos ដោយមិនទាន់អាចរកគ្រាប់បាល់បញ្ចូលទីនៅឡើយនោះទេ ពីការចូលលេង ២៧ ប្រកួត នៅគ្រប់ពានរង្វាន់ទាំងអស់រដូវកាលនេះ ។​

Isco

មិនតែប៉ុណ្ណោះប្រសិនបើក្រុម Liverpool ដាក់ចិត្តនាំយក Isco មកកាន់ក្របខ័ណ្ឌ Premier League នោះពួកគេអាចនឹងចំណាយតិចជាង ៣០ លានអឺរ៉ូប៉ុណ្ណោះ ស្របពេលកិច្ចសន្យារបស់កីឡាករអេស្ប៉ាញ នឹងផុតកំណត់នៅឆ្នាំ ២០២២ ខាងមុខ ដែលនេះមានន័យក្រុម Madrid ចាំបាច់រកកម្រៃខ្លះពីការលក់រូបគេចេញ នៅចុងបញ្ចប់នៃរដូវកាលនេះ ៕​

ប្រភព: Express

អានអត្ថបទបន្ទាប់៖ ដោយសារបញ្ហាហិរញ្ញវត្ថុ កីឡាករឆ្នើមអាហ្សង់ទីនម្នាក់ ខកឱកាសផ្ទេរមក Barcelona

Lautaro Martinez មានការផ្សារភ្ជាប់ខ្លាំងទៅនឹងការផ្លាស់មកកាន់ Barcelona នៅរដូវកាល ២០១៩-២០ ប៉ុន្ដែការផ្ទេរមិនអាចកើតមានឡើងហើយ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានពន្យល់មូលហេតុ។

Martinez បានត្រៀមខ្លួនក្នុងការចាកចេញពី Inter Milan ដោយផ្លាស់ទៅទឹកដី Camp Nou ហើយគេបានសារភាពថាការផ្ទេរកៀកនឹងបានសម្រេចប៉ុន្ដែ ដោយសារបញ្ហាហិរញ្ញវត្ថុទើបគេមិនអាចចូលរួមក្លិបនេះបាន។

តារាឆ្នើមរបស់ Inter Milan បានថ្លែងប្រាប់ ESPN អាហ្សង់ទីនថា៖ “ខ្ញុំពិតជាកៀកនឹងផ្ទេរទៅ Barcelona។ ខ្ញុំបាននិយាយពិភាក្សាជាមួយ Lionel Messi ប៉ុន្ដែពួកគេមានបញ្ហាហិរញ្ញវត្ថុ ហើយខ្ញុំបានសម្រេចចិត្ដថានៅបន្ដ(ជាមួយ Inter)។

រដូវកាលនេះក្រុម Inter របស់ Martinez បានក្លាយជាជើងឯក Serie A លើកដំបូងចាប់តាំងពីឆ្នាំ ២០១០មក និងបានបញ្ចប់កំណត់ត្រាឈ្នះជើងឯកក្នុងលីគរបស់ Juventus ផងដែរ៕

ប្រភព៖ MARCA