Kevin de Bruyne និយាយ​ពាក្យ​នេះ ល្មម​ឲ្យ​ខាង Chelsea ឆ្អែ.ត​ចិត្ត​មុន​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UCL

Man City នឹង​ត្រូវ​តតាំង Chelsea នៅ​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អាទិត្យ វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ សារ​នេះ​នឹង​អាច​ក្លាយ​ជា​ពាន​រង្វាន់​លើក​ទី ១ សម្រាប់ City ហើយ​លើក​ទី ២ សម្រាប់ Chelsea ក្រោយ​ពួក​គេ​ឈ្នះ​ម្តង​កាល​ពី​ឆ្នាំ ២០១២។

De Bruyne

យ៉ាង​ណា​មក​មើល Kevin de Bruyne ដែល​ធ្លាប់​ជា​អតីត​កីឡាករ​មិន​ជោគជ័យ​នៅ​តោ​ខៀវ​មួយ​រូប និង​បច្ចុប្បន្ន​កំពុង​បម្រើ​អាជីព​ឲ្យ​ក្លឹប​ Man City បាន​និយាយ​ថា ជ័យជម្នះ​នៅ UCL កាល​ពី​ឆ្នាំ ២០១២ ហាក់​មិន​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​ខ្លួន​ទាល់​តែ​សោះ ពោល​សឹង​តែ​ខ្លួន​មិន​ចាំ​ថា Chelsea ធ្លាប់​ឈ្នះ​ពាន UCL ផង។

បញ្ជាក់​ Chelsea ធ្លាប់​បាន​ចុះ​ហត្ថលេខា​យក Kevin de Bruyne ពី​ក្លឹប Genk លើ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ​កន្លះ​នៅ ឆ្នាំ ២០១២ ជាមួយ​តម្លៃ​ផ្ទេរ ៦,៧ លាន​ផោន ពោល​គឺ​មុន​រយៈ​ពេល ៤ ខែ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ UCL តែ​ក្លឹប​ពុំ​បាន​អញ្ជើញ​គេ​ឲ្យ​មក​ចូលរួម​ឡើយ។

De Bruyne
Chelsea

ប្រាប់​សារព័ត៌មាន The Sun តារា​ឆ្នើម​របស់​ក្លឹប Man City និយាយ៖ “ខ្ញុំ​មិន​បាន​នៅ​ទី​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​គេ​អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​ទស្សនា​ការ​ប្រកួត​នោះ​ដែរ និយាយ​ស្មោះត្រង់​ទៅ​ខ្ញុំ​មិន​សូវ​ចាំ​ពី​ព្រឹត្តិការណ៍​សារ​នោះ​ឡើយ”។

លោក​បន្ថែម​ថា៖ “ជាមួយ​វគ្គ​ផ្ដាច់ព្រ័ត្រ Chmapions League នេះ ​ប្រកួត​ខ្លះ​ខ្ញុំ​មើល ប្រកួត​ខ្លះ​ក៏​ខ្ញុំ​មិន​បាន​មើល​ដែរ វា​ស៊ីសង​លើ​ស្ថានភាព​ប្រកួត​នោះ ហេតុ​ហ្នឹង​ហើយ​ទើប​ក្រុម​ឈ្នះ​នៅ​ឆ្នាំ ២០១២ មិន​សូវ​ធ្វើ​ឲ្យ​ខ្ញុំ​ចងចាំ​បាន”៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ ក្លិបជើងឯកលីគអឺរ៉ុបមួយទៀតហើយ ប្រកាសចែកផ្លូវគ្នាជាមួយគ្រូបង្វឹក

លោក Antonio Conte បានចាកចេញពីតំណែងអ្នកចាត់ការក្លិប Inter Milan ក្រោយជួយពួកគេគ្រងតំណែងជើងឯក Serie A កាលពី៣សប្ដាហ៍មុន ដែលនេះជាពានលីគកំពូលអ៊ីតាលីដែលពួកគេឈ្នះលើកដំបូងក្នុងរយៈពេល១១ឆ្នាំចុងក្រោយ។

បុរសវ័យ៥១ឆ្នាំជនជាតិអ៊ីតាលី បានចាយពេល២រដូវកាលដឹកនាំ Inter ខណៈកិច្ចសន្យារបស់លោកជាមួយក្លិបនេះនឹងអស់សុពលភាពនៅរដូវក្ដៅឆ្នាំក្រោយ ដែលលោកជាអ្នកចាត់ការទី២បន្ទាប់ពីលោក Christophe Galtier របស់ Lille ដែលចាកចេញពីតំណែងក្រោយជួយក្រុមឈ្នះជើងឯក។

នៅក្នុងសេចក្ដីថ្លែងការណ៍ Inter បានថ្លែងអំណរគុណដល់លោក Conte ចំពោះការងារដ៏អស្ចារ្យដែលលោកបានធ្វើសម្រាប់ក្លិប ហើយអ្នកចាត់ការរូបនេះ បច្ចុប្បន្នមានការផ្សារភ្ជាប់ទៅដឹកនាំ Real Madrid និង Tottenham Hotspur។

ក្រុមហ៊ុនចិន Suning ដែលជាម្ចាស់ក្លិប Inter ត្រូវបានរាយការណ៍ថា កំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ដែលធ្វើឱ្យក្លិបជើងឯកលីគកំពូលអ៊ីតាលីថ្មីថ្មោង ត្រៀមលក់កីឡាករឆ្នើមច្រើនរូបនៅរដូវក្ដៅនេះ។

រំឭកកាលពីខែកុម្ភៈកន្លងមក ក្លិប Jiansu Suning ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនខាងលើ ត្រូវបានបិទចោលក្រោយឈ្នះជើងឯកលីគកំពូលចិនបាន៣ខែប៉ុណ្ណោះ៕

ប្រភព៖ BBC