Man Utd កាន់តែសង្ឃឹម ក្រោយតារាឆ្នើមនៅ La Liga មួយរូប មិនបដិសេធឱកាសផ្ទេរមកលេងនៅ PL ឡើយ

អ្នកចាំទី Jan Oblak របស់ក្រុម Atletico Madrid ហាក់មិនបានបដិសេធចំពោះការចាកចេញពីទឹកដី Wanda Metropolitano នោះឡើយ ប៉ុន្តែយ៉ាងណាគេនៅតែទទូចថាកំពុងមានភាពរីករាយ នៅក្នុងរដ្ឋធានីរបស់ប្រទេសអេស្ប៉ាញ ។

Jan Oblak

ជាក់ស្តែងកីឡាករសញ្ជាតិស្លូវេនីរូបនេះ កំពុងខិតជិតឆ្នាំទី ៧ ហើយ នៅក្នុងនាមជាកីឡាកររបស់ក្រុម Atletico បន្ទាប់ពីមកដល់ក្លិបនេះកាលពីឆ្នាំ ២០១៤ ពីក្រុម Benfica ហើយគេថែមទាំងបានឈ្នះពានរង្វាន់ La Liga លើកដំបូងរបស់ខ្លួនជាមួយក្លិប នៅរដូវកាលឆ្នាំ ២០២០-២១ នេះទៀតផង ។

Jan Oblak

តែបើទោះបីជាតំណែងជាអ្នកចាំទីដៃទីមួយនៅក្រោមការដឹកនាំរបស់លោក Diego Simeone ហាក់មិនដែលជួបបញ្ហាអ្វីក៏ដោយ ប៉ុន្តែ Oblak នៅតែមានទំនាក់ទំនងខ្លាំង ជាមួយនឹងការផ្លាស់ទៅលេងឲ្យក្រុម Chelsea និង Manchester United នៅរដូវក្តៅខាងមុខនេះ ។

Jan Oblak

មិនតែប៉ុណ្ណោះដោយថ្លែងទៅកាន់ Marca , Oblak បាននិយាយ ៖ “ ខ្ញុំមិនអាចមើលឃើញអនាគតរបស់ខ្ញុំទេ ទាំងខ្ញុំទាំងក្លឹប ឬនរណាម្នាកក៏ដោយ ។ វាពឹងផ្នែកលើកត្តាជាច្រើន ដូចជាក្លិបត្រូវតែសម្រេចចិត្តលក់អ្នកចេញ ឬក៏អត់នោះ ។ ខ្ញុំមិនមានអ្វីត្រូវនិយាយអំពីអនាគតរបស់ខ្ញុំទេ ខ្ញុំបាននៅ Atleti រយ:ពេល ៧ ឆ្នាំមកហើយ ខណ:ខ្ញុំនៅតែសល់ពេលពីរឆ្នាំទៀតលើកិច្ចសន្យារបស់ខ្ញុំ ” ។

Jan Oblak

គេបន្ថែមទៀតថា ៖ ” ខ្ញុំបានលេងជាង ៣០០ ប្រកួតនៅទីនេះ ហើយខ្ញុំរីករាយដែលបានឈ្នះពាន La Liga ខ្ញុំមិនគិតពីអ្វីផ្សេងទៀតទេ។ ខ្ញុំនៅទីនេះខ្ញុំសប្បាយចិត្តណាស់។ យើងនឹងឃើញថានឹងមានអ្វីកើតឡើងនៅពេលអនាគតមកដល់ ” ៕

ប្រភព: Sportmole

អានអត្ថបទបន្ទាប់៖ មិនធម្មតា! Man City ត្រៀមជូនកីឡាករ ២ រូប បូកសាច់ប្រាក់បន្ថែម ធ្វើជាថ្នូរដូរយក Kane ពីក្រុម Spurs វិញ

យោងរបាយការណ៍ចុងក្រោយមួយបានអះអាងថាក្រុមមេឃខៀវ Manchester City កំពុងត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់បញ្ចូលកីឡាករ Gabriel Jesus និង Raheem Sterling នៅក្នុងកិច្ចព្រមព្រៀងមួយ ដើម្បីដោះដូរជាមួយខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham មកវិញ ។

Gabriel Jesus , Raheem Sterling

ជាក់ស្តែងក្រុមរបស់លោក Pep Guardiola ចាប់បាច់ត្រូវរៀបចំក្រុមឡើងវិញ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ បន្ទាប់ពីពួកគេទទួលបរាជ័យនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ក្រោមថ្វីជើងរបស់ Chelsea នៅឯទីក្រុង Porto កាលពីពេលថ្មីៗកន្លងទៅ ។

Pep Guardiola

ហើយយ៉ាងណាមិញ The Sun បានរាយការណ៍ថាក្រុម Man City កំពុងកំណត់គោលដៅទៅលើខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Spurs គឺកីឡាករ Harry Kane ថាជាអទិភាពទី ១ របស់ខ្លួន ដែលត្រូវនាំយកមកពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេឲ្យតែមានភាពមុតស្រួចបន្ថែមទៀត ។

Harry Kane

តែទោះយ៉ាងណាប្រភពខាងលើបានអះអាងប្រធានក្លិប Spurs លោក Daniel Levy បានដាក់តម្លៃខ្លួនប្រមាណ ១៥០ លានផោនសម្រាប់ Kane ដែលនេះគឺជាតួលេខដ៏ខ្ពស់បំផុតមួយ សម្រាប់ក្រុម City ដែលត្រូវបំពេញតាមនៅរដូវក្តៅខាងមុខនេះ ។

Harry Kane

ប៉ុន្តែយ៉ាងណាក៏ដោយក្លិបជើងឯក Premier League នឹងព្យាយាមធ្វើឱ្យតម្លៃស្នើសុំនេះធ្លាក់ចុះជាងមុន ដោយពួកគេនឹងផ្តល់ជូនកីឡាករក្នុងក្រុមរបស់ខ្លួន ដូចជា Gabriel Jesus និង Raheem Sterling បូករួមសាច់ប្រាក់បន្ថែមផងដែរ ក្នុងការទាញយក Kane មកកាន់ទឹកដី Etihad វិញ ៕

Gabriel Jesus , Raheem Sterling

ប្រភព: Caughtoffside