Mendy លើកឈ្មោះមិត្តរួមក្រុមម្នាក់ ថាជាកីឡាករដែល Chelsea មិនអាចខ្វះបានឡើយ

Edouard Mendy របស់ក្លឹបតោខៀវ Chelsea បានដាក់ឈ្មោះកីឡាករ N’Golo Kante ជាសមាជិកដែលក្រុមមិនអាចខ្វះបានឡើយ ខណ:អ្នកចាំទីរូបនេះ ក៏បានអះអាងថាខ្សែបម្រើសញ្ជាតិបារាំងរូបនេះ គឺជាកីឡាករលេងបានល្អជាងគេបំផុតនៅក្នុងរដូវកាលនេះផងដែរ ។

 

Edouard Mendy

ជាក់ស្តែង Kante បានដើរតួយ៉ាងសំខាន់ក្នុងជ័យជំនះរបស់ក្រុម Chelsea នៅក្នុងពានរង្វាន់ Champions League នៅរដូវកាលនេះ បន្ទាប់ពីអតីតកីឡាកររបស់ក្រុម Leicester រូបនេះ បានបង្ហាញទម្រង់លេងដ៏អស្ចារ្យបំផុតមួយ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងរហូតដល់វគ្គផ្តាច់ព្រ័ត្រដោយយកឈ្នះទៅលើក្រុម Manchester City ដើម្បីលើកពានរង្វាន់មួយនេះ ។

N’Golo Kante

ហើយមិនតែប៉ុណ្ណោះ ដោយថ្លែងទៅកាន់ L’Equipe កីឡាករ Mendy បាននិយាយកោតសរសើរ Kante ថា ៖ “គាត់គឺជាមនុស្សម្នាក់ដែលមិនចូលចិត្តទទួលយកការចាប់អារម្មណ៍ និងការសរសើរនោះឡើយ ប៉ុន្តែគាត់មិនគឺជាកីឡាករដែលក្រុមមិនអាចខ្វះបានឡើយ ។ ការងារដែលគាត់ធ្វើនៅលើទីលានពិតជាអស្ចារ្យណាស់ ។ គាត់ពិតជាកីឡាករដ៏ល្អបំផុតម្នាក់ ” ។

N’Golo Kante

យ៉ាងណាក៏ដោយ Kante មិនមែនជាកីឡាករ Chelsea តែម្នាក់ ដែល Edouard Mendy បានសំដែងការកោតសរសើរនោះទេ ខណ:អ្នកចាំទីសញ្ជាតិសេណេហ្គាល់រូបនេះក៏បានលើកឡើងពីខ្សែប្រយុទ្ធ Olivier Giroud ដែលគេតែងតែធ្វើជាគម្រូ សម្រាប់កីឡាករនៅក្នុងក្រុមដទៃទៀតផងដែរ ៕

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់៖ កូនក្រុមចាស់៣រូប អាចត្រូវបានលក់ចេញពី Real Madrid ក្រោយលោក Ancelotti ត្រលប់ជាថ្មី

លោក Carlo Ancelotti បានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាអ្នកចាត់ការក្លិប Real Madrid នៅសប្ដាហ៍នេះ ស្របពេលកីឡាករមួយចំនួនដែលមិនស្ថិតនៅក្នុងជម្រើសរបស់លោក Zinedine Zidane នៅតែប្រឈមនឹងការលក់ចេញដដែល។

រំឭកកាលលោក Ancelotti មកដឹកនាំ Real Madrid លើកដំបូង លោកក៏បានសម្រេចចិត្តលក់ខ្សែបម្រើ Kaka ដែលធ្លាប់ជាកូនក្រុមសំណព្វចិត្តកាលលោកនៅដឹកនាំ AC Milan ដូច្នេះកីឡាករដែលធ្លាប់លេងក្រោមការដឹកនាំរបស់លោកកន្លងមក ក៏មិនធានាថាក្លិបមិនលក់ពួកគេចេញនោះឡើយ។

Isco, Marcelo និង Gareth Bale ទំនងត្រូវបានលក់ចេញអំឡុងការដោះដូររដូវក្ដៅនេះ ដើម្បីទាញយកលុយទិញកីឡាករថ្មីវ័យក្មេងមកចូលរួមជំនួសវិញ។

ទោះមានមនោសញ្ចេតនាជាបុគ្គលជាមួយកូនក្រុម តែការសម្រេចចិត្តរបស់លោក Ancelotti ត្រូវផ្អែកលើកាលៈទេសៈជាក់ស្ដែង ហើយពេលវេលារបស់កីឡាករបីរូបខាងលើនៅ Real Madrid ទំនងជាអស់ត្រឹមនេះហើយ៕

ប្រភព៖ Football Espana