អែម​ហួស! នេះ​ផ្គុំ​ឈុត ១១ រូប​ល្អ​បំផុត​របស់ Barcelona ក្រោយ​យក​បាន Aguero/Garcia/Emerson

ក្លឹប FC Barcelona ​យក​បាន​កីឡាករ​ចំណូល​ថ្មី​ដល់​ទៅ ៣ រូប​ហើយ ដែល​នេះ​លឿន​ជាង​គេ​បើ​ធៀប​នឹង​បណ្តា​ក្លឹប​ឯ​ទៀត​នៅ​តំបន់​អឺរ៉ុប។ ប៉ុន្តែ​ការ​ចំណាយ​លើ​អ្នក​ទាំង​បី​ពាក់ព័ន្ធ​តម្លៃ​ផ្ទេរ គឺ​ក្លឹប​ចាយ​អស់​តែ​ម្នាក់​ប៉ុណ្ណោះ​នោះ​គឺ​ជាង ៧ លាន​អឺរ៉ូ​ទៅ​លើ​ខ្សែ​ការពារ​ស្លាប Emerson ខណៈ ២ រូប​ទៀត​ឥត​តម្លៃ​ខ្លួន។

Aguero/Garcia

គេ​ជឿ​ថា​អ្នក​ទាំង​បី នឹង​មាន​វត្តមាន​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​ជម្រើស​ដំបូង​ច្រើន​នា​រដូវ​កាល​ក្រោយ ព្រោះ​ក្លឹប​កំពុង​ត្រៀម​រុះ.រើ​ចង់​លក់​ចេញ​កីឡាករ​មិន​សំខាន់​ខ្លះ​ចោល​ហើយ។ យ៉ាង​ណា​បើ​យើង​សាកល្បង​ផ្គុំ​ជម្រើស ១១ រូប​ល្អ​បំផុត​នៅ​រដូវ​កាល​ក្រោយ​របស់​អ្នក​មាន​បុណ្យ តើ​វា​នឹង​ក្លាយ​ទៅ​ជា​បែប​ណា បើ​ប្រើប្រាស់​ពួក​គេ​ទាំង ៣ ខាង​លើ?

នោះ​គឺ​មាន​ដូច​ជា​អ្នកចាំទី Ter Stegen ដដែល ហើយ​ខ្សែ​ការពារ​ស្លាប​ឆ្វេង​យើង​ប្រើប្រាស់ Alba អម​ស្លាប​ស្តាំ​ចំណូល​ថ្មី Emerson ខណៈ​តំបន់​កណ្តាល​មាន Garcia និង Araujo ដែល​សុទ្ធ​តែ​ជា​កីឡាករ​ក្មេងៗ​ពោរពេញ​ដោយ​ទេពកោសល្យ។

Aguero
Garcia

ទៅ​មើល​តំបន់​បម្រើ យើង​ដាក់ Busquets នៅ​បម្រើ​ការពារ ហើយ​វ៉ៃ​ឡើង Pedri និង De Jong នៅ​បម្រើ​កណ្តាល រួច​អម​សង​ខាង​ដោយ​ប្រយុទ្ធ​ស្លាប Messi និង Ansu Fati ខណៈ​នៅ​តំបន់​ខាង​លើ គឺ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច Sergio Aguero ដែល​ត្រៀម​នឹង​ដើរ​តួ​ជា​ម៉ាស៊ីន​បញ្ចប់​ទី។ មើល​ទៅ​ប្រព័ន្ធ​នេះ​គឺ​ជឿ​ថា​ល្អ​ជាង​មុន ហើយ​ប្រហែល​ជា​អាច​ប.ង្ក​ប.ញ្ហា​ដល់​គូ​ប្រជែង​ខ្លាំង​ជាង​រដូវ​កាល​នេះ​ក៏​ថា​បាន។

ប៉ុន្តែ​បើ​ជោគជ័យ​លើ​ការ​នាំ​យក​គោលដៅ​ថ្មី ២ រូប​ផ្សេង​ទៀត មាន Depay និង Wijnaldum នោះ​ប្រព័ន្ធ​កីឡាករ​ថ្មី​នឹង​ផ្លាស់ប្តូរ​ដូច​ខាង​ក្រោម៖

ប្រភព៖ Tribuna

អានអត្ថបទបន្ទាប់៖ Ancelotti ចេញសារមួយនេះភា្លមផ្ញើជូន Bale និង Hazard ក្រោយវិលមកកាន់តំណែងនៅ Real វិញ

ក្លិប Real Madrid បានធ្វើឲ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើ.លយ៉ាងខ្លាំង បន្ទាប់ពីបានប្រកាសតែងតាំងលោក Carlos Ancelotti មកធ្វើជាអ្នកចាត់ការក្រុមជាថ្មីម្តងទៀត ក្រោយពីការចាកចេញពីរបស់លោក Zinedine Zidane កន្លងទៅ ។

Carlos Ancelotti

ហើយមិនតែប៉ុណ្ណោះ ក្រោយពីការចូលមកដឹកនាំក្រុមអេស្ប៉ាញជាលើកទី ២ នេះ លោក Ancelotti បានទទូចថាខ្សែប្រយុទ្ធ Eden Hazard និង Gareth Bale នឹងក្លាយជាផ្នែកដ៏សំខាន់នៃក្រុមរបស់គាត់ សម្រាប់រដូវកាលថ្មីខាងមុខនេះ ចំពេលអនាគតរបស់ពួកគេនៅក្នុងពេលបច្ចុប្បន្នកំពុងធ្លាក់ចូលទៅក្នុងភាពសង្ស័យ ។

Eden Hazard

ជាក់ស្តែង Hazard ហាក់ទទួលបានភាពខកចិត្តជាច្រើនរួចមកហើយ នៅក្នុងរយ:ពេល ២ រដូវកាលមកនេះ ចាប់តាំងពីគេបានសម្រេចចិត្តចាកចេញពីក្រុមតោខៀវ Chelsea នៅឆ្នាំ ២០១៨ មក ដោយគេអាចស៊ុតបញ្ចូលទីត្រឹមតែ ៥ គ្រាប់ប៉ុណ្ណោះ ពីការបង្ហាញខ្លួនសរុប ៤៣ លើកឲ្យ Real Madrid ។

Eden Hazard

ទន្ទឹមនឹងនេះ Bale ក៏បានជួបប្រទះរដូវកាលដ៏លំបាក នៅក្រោមការដឹកនាំរបស់អ្នកចាត់ការក្រុម លោក Zinedine Zidane យ៉ាផងដែរ មុនពេលត្រូវបានក្លិបអេស្ប៉ាញ ដាក់ឲ្យ Tottenham Hotspur ខ្ចីជើង បន្ទាប់ពីបានស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ ក្នុងការបង្ហាញ ៣៤ ប្រកួត។

Bale

តែទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នអនាគតរបស់តារាឆ្នើមទាំង ២ រូបខាងលើ ហាក់កំពុងមានភាពល្អប្រសើឡើងវិញហើយ ក្រោយពីអ្នកចាត់ការថ្មី លោក Ancelotti បានបង្ហាញភាពមុតមាំថាពួកគេនឹងទទួលបានឱកាសច្រើន នៅក្រោមការដឹកនាំរបស់គាត់ ។

គួរបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ធ្លាប់ទទួលបន្ទុកដឹកនាំ Real កំឡុងពេល Bale មកដល់ក្នុងឆ្នាំ ២០១៣ ហើយលើសពីនេះទៅទៀត លោក Ancelotti  ក៏បានបង្ហើបទៀតថាគាត់កំពុងទន្ទឹករង់ជួបកីឡាករក្នុងក្រុមផ្សេងទៀតដូចជា Isco, Marcelo និង Sergio Ramos ដើម្បីធ្វើការជាមួយគ្នាជាលើកទី ២ ៕

ប្រភព: Metro