Wijnaldum បញ្ជាក់ហេតុផលច្បាស់ៗពីការបោះបង់ឱកាសចូលរួម Barcelona ហើយសម្រេចផ្ទេរទៅ PSG

Georinio Wijnaldum និយាយថាគេបានសម្រេចចិត្តចូលរួម Paris Saint-Germain មិនផ្លាស់ទៅ Barcelona ដោយសារក្លិបអេស្ប៉ាញអូសបន្លាយពេលវេលាក្នុងការចរចារដែលមិនអាចមានភាពចុះសម្រុងគ្នា។

បច្ចុប្បន្ន Wijnaldum ដែលកំពុងត្រៀមខ្លួនជួយក្រុមជម្រើសជាតិហូឡង់ក្នុងព្រឹត្តិការណ៍ EURO 2020 បានផ្លាស់ទៅ Paris Saint-Germain ដោយពុំមានតម្លៃផ្ទេរក្រោយចប់កិច្ចសន្យាជាមួយ Liverpool ដោយបានចុះហត្ថលេខារួមរស់ជាមួយក្លិបបារាំងរយៈពេល៣ឆ្នាំ។

ទោះយ៉ាងណាក្ដី ការផ្លាស់ទៅកាន់ទីក្រុងប៉ារីស កើតឡើងបន្ទាប់ពី Barcelona និង Bayern Munich ព្យាយាមចង់បានរូបគេ ដោយក្លិបអេស្ប៉ាញចាយពេល៤សប្ដាហ៍ដើម្បីធ្វើការចរចាជាមួយប្រធានក្រុមជម្រើសជាតិហូឡង់រូបនេះ។

មុនជួយជម្រើសជាតិហូឡង់តតាំងជាមួយអ៊ុយក្រែននៅរាត្រីថ្ងៃអាទិត្យនេះ Wijnaldum បានទម្លាយឱ្យដឹងថា៖ “ខ្ញុំបានជ្រើសយកជម្រើសមួយទៀត វាគឺពិតជាពិបាក។ ខ្ញុំកំពុងចរចាជាមួយ Barcelonaអស់ពេល៤សប្ដាហ៍ ហើយយើងមិនចុះសម្រុង ក្នុងការព្រមព្រៀងចុងក្រោយទេ”។

“Paris Saint-Germain ប្រសើរជាងបន្ដិចក្នុងការសម្រេចចិត្ត។ ពួកគេសម្រេចបានលឿនជាង។ ហើយគម្រោងដែលពួកគេមាននៅ PSG ពិតជាទាក់ចិត្តខ្ញុំណាស់”។

“និយាយដោយស្មោះត្រង់ទៅចុះ វាពិតជាការសម្រេចដ៏លំបាកមួយ។ ខ្ញុំគិតថាខ្ញុំអាចនឹងផ្លាស់ទៅ Barcelona ព្រោះពួកគេជាក្រុមតែមួយគត់ដែលពិតជាចាប់អារម្មណ៍លើខ្ញុំ ប៉ុន្ដែយើងមិនអាចសម្រេចការព្រមព្រៀងទាំងអស់គ្នាបាន។ PSG មានភាពច្បាស់លាស់ជាង នៅក្នុងការសម្រេចចិត្ត”៕

ប្រភព៖ Sky Sports

អានអត្ថបទបន្ទាប់៖​Benzema ទម្លា.យថាព្យាយាមយកគម្រូតាម អតីតខ្សែប្រយុទ្ធ Barcelona & Real ម្នាក់កាលនៅពីក្មេង

Karim Benzema និយាយថាវីរបុរសប្រេស៊ីលលោក Ronaldo Nazario គឺជាកីឡាករដែលគេយកគម្រូតាម ចាប់តាំងពីគេធំដឹងក្ដីមក នេះបើតាមការអះអាងរប​ស់ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid មុនជួយក្រុមជម្រើសជាតិបារាំងប្រកួត EURO 2020។

Ronaldo ត្រូវបានចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតមួយរូបចន្លោះពីទសវត្សរ៍១៩៩០ ដល់ឆ្នាំ២០០០ ដោយបានជួយក្រុមជម្រើសជាតិប្រេស៊ីលឈ្នះ FIFA World Cup ២លើក និងឈ្នះពានផ្ទាល់ខ្លួន Ballon dÓr ២លើកផងដែរ។

Benzema បានសារភាពថា បច្ចេកទេសរបស់ Ronaldo គឺស្ថិតនៅកម្រិតលើកម្រិតរបស់ខ្លួន ប៉ុន្ដែគេនិយាយថា គេមានការជម្រុញទឹកចិត្ដពីអតីតខ្សែប្រយុទ្ធ Real Madrid និង Barcelona រូបនេះ កាលគេចាប់ផ្ដើមអាជីពដំបូងៗ។

Benzema បាននិយាយថា៖ “ខ្ញុំបានជួបគាត់ ខ្ញុំពិតជាសំណាងណាស់ដែលបានជួបគាត់នៅម៉ាឌ្រីដ។ គាត់គឺនៅតែជាគម្រូល្អ។ គាត់ជាមនុស្សម្នាក់ដែលធ្វើឱ្យខ្ញុំជឿជាក់លើខ្លួនឯង, ប្រៀបធៀបបច្ចេកទេស ការលេង ឬល្បឿនគឺមិនដូចគ្នាជាមួយគាត់នោះទេ ព្រោះគាត់ស្ថិតនៅកម្រិតលើខ្ញុំ។ ប៉ុន្ដែគាត់ជាប្រភេទខ្សែប្រយុទ្ធដែលខ្ញុំចូលចិត្ត”៕

ប្រភព៖ Goal