ក្លិប Barcelona ត្រៀមឱ្យកីឡាករពីររូបចាកចេញហ្វ្រីៗ ដើម្បីសម្រួលកិច្ចសន្យាជាមួយ Messi

យោងតាម​ប្រភពពីសារព័ត៌មានអេស្ប៉ាញ Mundo Deportivo កាលពីថ្ងៃអាទិត្យកន្លងទៅនេះបានឱ្យដឹងថា ក្លិប Barcelona កំពុងពិចារណាឱ្យ ខ្សែការពារ Samuel Umtiti និងខ្សែបម្រើ Miralem Pjanic ចាកចេញពីក្លិប។

ក្លិបអ្នកមានបុណ្យបានផ្ដល់ឱកាសឱ្យកីឡាករទាំងពីរខាងលើនេះ ស្វែងរកក្លិបថ្មីដោយពុំមានតម្លៃផ្ទេរ ហើយអ្វីដែលពួកគេធ្វើ គឺដើម្បីរក្សា Messi ឱ្យនៅបន្ដ ស្របពេលខ្សែប្រយុទ្ធអាហ្សង់ទីន ទើបតែផុតកិច្ចសន្យាជាមួយក្លិប។

Barca ចង់កាត់បន្ថយការចំណាយលើប្រាក់ឈ្នួលកីឡាករ ឱ្យមកត្រឹម ២០០លានអឺរ៉ូ(២៣៧លានដុល្លារ) ដូច្នេះក្លិបអាចយល់ស្របតាមលក្ខខណ្ឌ ដែលអាចឱ្យ Messi បន្ដរួមរស់នៅទឹកដី Camp Nou។

ប្រភពខាងលើ ក៏បានបញ្ជាក់ផងដែរថា កីឡាករទាំងពីររូបខាងលើ មិនស្ថិតនៅក្នុងជម្រើសរបស់អ្នកចាត់ការ Ronald Koeman ឡើយ មុនរដូវកាលថ្មីកាន់តែខិតចូលមកដល់៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Real Madrid មានគម្រោងខ្ចីជើងកីឡាករ Man United មួយរូប មកជួយនៅតំបន់បម្រើ

Real Madrid អាចនឹងធ្វើឱ្យមានរឿងភ្ញាក់ផ្អើល ដោយសម្លឹងឃើញការចុះហត្ថលេខាខ្ចីជើង ខ្សែបម្រើ Donny van de Beek ពីក្លិប Manchester United។

ក្លិបអធិរាជស ទទួលបានការលេចលឺដំណឹងថា កំពុងស្វែងរកកីឡាករមកពង្រឹងតំបន់កណ្ដាល ប៉ុន្មានសប្ដាហ៍ក្រោយការមកដល់របស់អ្នកចាត់ការ Carlo Ancelotti ដើម្បីបង្កើនជម្រើសនៅក្នុងក្រុម។

ទោះយ៉ាងណាក្ដី កញ្ចប់ថវិកាសម្រាប់អ្នកចាត់ការជនជាតិអ៊ីតាលីរូបនេះ មានកំណត់សម្រាប់ការចំណាយលើការដោះដូរ មុនរដូវកាល ២០២១-២២ មកដល់ ហើយជម្រើសផ្សេងទៀត គឺជាការខ្ចីជើងកីឡាករ និងការនាំយកចូលក្រុមដោយគ្មានតម្លៃផ្ទេរ។

យោងតាមប្រភពពី Daily Star បានឱ្យដឹងថា លោក Ancelotti សម្លឹងឃើញ Van de Beek ជាជម្រើសគោលដៅសំខាន់បំផុតមួយ ដោយត្រូវចំណាយ ២លានអឺរ៉ូ សម្រាប់ការខ្ចីជើង១រដូវកាល។

ខ្សែបម្រើជនជាតិហូឡង់រូបនេះ មិនអាចសាងភាពលេចធ្លោនៅទឹកដី Old Trafford បន្ទាប់ពីផ្លាស់ចេញពីក្លិប Ajax ក្នុងឆ្នាំ ២០២០ ដោយបោះបង់ឱកាសចូលរួម Real Madrid ជ្រើសយក Man Utd៕

ប្រភព៖ Football Espana