Real Madrid មានគម្រោងខ្ចីជើងកីឡាករ Man United មួយរូប មកជួយនៅតំបន់បម្រើ

Real Madrid អាចនឹងធ្វើឱ្យមានរឿងភ្ញាក់ផ្អើល ដោយសម្លឹងឃើញការចុះហត្ថលេខាខ្ចីជើង ខ្សែបម្រើ Donny van de Beek ពីក្លិប Manchester United។

ក្លិបអធិរាជស ទទួលបានការលេចលឺដំណឹងថា កំពុងស្វែងរកកីឡាករមកពង្រឹងតំបន់កណ្ដាល ប៉ុន្មានសប្ដាហ៍ក្រោយការមកដល់របស់អ្នកចាត់ការ Carlo Ancelotti ដើម្បីបង្កើនជម្រើសនៅក្នុងក្រុម។

ទោះយ៉ាងណាក្ដី កញ្ចប់ថវិកាសម្រាប់អ្នកចាត់ការជនជាតិអ៊ីតាលីរូបនេះ មានកំណត់សម្រាប់ការចំណាយលើការដោះដូរ មុនរដូវកាល ២០២១-២២ មកដល់ ហើយជម្រើសផ្សេងទៀត គឺជាការខ្ចីជើងកីឡាករ និងការនាំយកចូលក្រុមដោយគ្មានតម្លៃផ្ទេរ។

យោងតាមប្រភពពី Daily Star បានឱ្យដឹងថា លោក Ancelotti សម្លឹងឃើញ Van de Beek ជាជម្រើសគោលដៅសំខាន់បំផុតមួយ ដោយត្រូវចំណាយ ២លានអឺរ៉ូ សម្រាប់ការខ្ចីជើង១រដូវកាល។

ខ្សែបម្រើជនជាតិហូឡង់រូបនេះ មិនអាចសាងភាពលេចធ្លោនៅទឹកដី Old Trafford បន្ទាប់ពីផ្លាស់ចេញពីក្លិប Ajax ក្នុងឆ្នាំ ២០២០ ដោយបោះបង់ឱកាសចូលរួម Real Madrid ជ្រើសយក Man Utd៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ Azpilicueta ផ្តាំប្រាប់មិត្តរួមក្រុមអេស្ប៉ាញ ឲ្យប្រុ.ងប្រយ័.ត្នកីឡាករអ៊ីតាលីរូបនេះឲ្យមែនទែន មុនត្រូវប៉ះគ្នា

កីឡាករ Cesar Azpilicueta បានធ្វើការព្រមានកីឡាករអេស្ប៉ាញ ត្រូវតែយកចិត្តទុកដាក់លើមិត្តរួមក្រុមតោខៀវ Chelsea របស់គេ គឺកីឡាករ Jorginho មុនដល់ពេលឡើងតតាំងគ្នា នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ២០២០ នេះ ។

អេស្ប៉ាញ

ជាក់ស្តែងក្រុមជម្រើសជាតិអេស្ប៉ាញនិង អ៊ីតាលីនឹងត្រូវប៉ះគ្នងនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃអង្គារ៍ខាងមុខនេះ ខណ:ក្រុមណាដែលឈ្នះ នឹងត្រូវឡើងទៅប៉ះអង់គ្លេស ឬដាណឺម៉ាកនៅក្នុងវគ្គផ្តាច់ព្រ័ត្រ ។

Cesar Azpilicueta

យ៉ាងណាមិញ Jorginho បានចូលលេងជម្រើសដំបូង នៅគ្រប់ការប្រកួតទាំងអស់របស់អ៊ីតាលីរហូតមកដល់ពេលនេះ ដោយគេបានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍បំផុតមួយ នៅក្នុងការប្រកួតនេះផងដែរ ។

Jorginho

មិនតែប៉ុណ្ណោះ Azpilicueta បានប្រាប់ Sky Sport Italia អំពីភាពគ្រោះ.ថ្នាក់របស់មិត្តរួមក្រុម Chelsea របស់គេថា ៖ “ យើងមានគ្រុប WhatsApp ជាមួយមិត្តរួមក្រុម Chelsea ប៉ុន្តែវាពិតជាល្អណាស់ដែលបានជួប Jorginho ម្តងទៀតនៅលើទីលាន ។ នោះហើយជាមូលហេតុដែលបាល់ទាត់ពិតជាអស្ចារ្យ ហើយឥឡូវនេះយើងនឹងប្រឹងធ្វើឲ្យបានល្អបំផុតសម្រាប់ក្រុមជម្រើសជាតិរបស់យើង ។ Jorginho បានក្លាយជាកីឡាករសំខាន់សម្រាប់អ៊ីតាលី ” ។

Jorginho

គេបន្តទៀតថា ៖ ” គាត់មានគុណសម្បត្តិជាច្រើន គាត់ចូលចិត្តគ្រប់គ្រងបាល់ច្រើននៅនឹងជើងរបស់គាត់ ហើយនឹងក្តាប់ការប្រកួតទាំងស្រុង ។ ប្រសិនបើយើងព្យាយាមដាក់សម្ពាធលើគាត់ច្រើន នោះយើងនឹងមានឱកាសច្រើន ដើម្បីអាចទៅកាន់វគ្គផ្តាច់ព្រ័ត្របាន ” ៕

ប្រភព: Metro