Barcelona ត្រៀមសំណើដោះដូរ Philippe Coutinho ដើម្បីនាំយកខ្សែការពារអ៊ីតាលីម្នាក់ចូលក្រុម

ក្លិប Barcelona បានដាក់សំណើផ្ដោះប្ដូរកីឡាករជាមួយក្លិបយក្សអ៊ីតាលី AC Milan សម្រាប់កីឡាករក្រៅជម្រើស Philippe Coutinho។

ក្លិប AC Milan ត្រូវបានរាយការណ៍ថា មានការចាប់អារម្មណ៍ ក្នុងការនាំយកអតីតតារាឆ្នើមរបស់ Liverpool ទៅចូលរួមនៅទឹកដី San Siro មុនរដូវកាល ២០២១-២២ ឈានចូលមកដល់ ស្របពេលឱកាសបង្ហាញខ្លួនក្នុងជម្រើសដំបូងនៅទឹកដី Camp Nou ត្រូវបានកំណត់។

អ្នកចាត់ការក្លិប Barcelona លោក Ronald Koeman កំពុងសម្លឹងមើលឱកាសក្នុងការបញ្ចេញកីឡាករល្បីៗច្រើនរូប នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ដើម្បីសម្របទៅនឹងច្បាប់ចំណាយប្រាក់ឈ្នួលកីឡាករនៅក្នុងក្លិប។

ហើយបើយោងតាម Diario Sport បានរាយការណ៍ថា ពេលនេះ Barcelona អាចដាក់សំណើប្ដូរ Coutinho ជាថ្នូរនៃការនាំយក ខ្សែការពារ Alessio Romagnoli ពី Milan វិញ។

តារាឆ្នើមអ៊ីតាលី Romagnoli បានបដិសេធសំណើកុងត្រាថ្មីជាមួយក្លិប ហើយពួកគេអាចបង្ខំចិត្តលក់កីឡាកររូបនេះចេញ ចៀសវាងការបាត់បង់រូបគេដោយពុំមានតម្លៃផ្ទេរ៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ Danny Mills ​ថា​ម្នាក់​នេះ​ល្អ​ប៉ុណ្ណឹង​ដែរ មិន​គួរ​ United បណ្តោយ​ឲ្យ Arsenal ចរចា​យក​បាន​មុន

ក្លឹប​បិសាច​ក្រហម Manchester United កំពុង​សម្លឹង​ចង់​នាំ​យក​ខ្សែ​ការពារ​ថ្មី​នៅ​រដូវ​ក្តៅ ហើយ​ពួក​គេ​ក៏​មាន​ជម្រើស​ជា​ច្រើន​ក្នុង​ដៃ តែ​ចំណោម​នោះ​ហាក់​ផ្តោត​ទៅ​លើ Raphael Varane ខ្លាំង​ជាង​គេ។

Danny Mills
Ole

យ៉ាង​ណា​តាម​ការ​យល់​ឃើញ​របស់​លោក Danny Mills បាន​និយាយ​ថា ខ្លួន​ពិត​ជា​ភ្ញាក់.ផ្អើល​ការ​ដែល​ឃើញ United មិន​បាន​ទៅ​ចរចា​យក Ben White ហើយ​បណ្តោយ​ឲ្យ​ក្លឹប Arsenal យក​បាន​មុន។ ជា​ការ​ពិត​គឺ​មាន​ដំណឹង​ច្បាស់ការ ៩៩ ភាគរយ​ហើយ​ថា ក្រុម​ម្ចាស់ដី Emirate Stadium បាន​ជោគជ័យ​លើ​ការ​នាំ​យក​ខ្សែ​ការពារ​របស់​ក្លឹប Brighton នៅ​តម្លៃ ៥០ លាន​ផោន​មក​ជំនួស​តំណែង​របស់ David Luiz។

ប្រាប់ talkSPORT លោក Mill និយាយ៖ “រឿង​មួយ​ដែល​ខ្ញុំ​ភ្ញាក់.ផ្អើល​បំផុត​នោះ​គឺ Ben White បាន​ទៅ​លេង​ឲ្យ Arsenal ហើយ​ ២ ទៅ​ ៣ ឆ្នាំ​ទៀត​ខ្ញុំ​យល់​ថា​គេ​នឹង​ល្អ​ប្រសើរ​ជាង​នេះ តែ​បើ​និយាយ​ឱកាស​ឈ្នះ​ពាន​រង្វាន់​ធំ គឺ​តិចតួច​ណាស់ អស់​ច្រើន​បាន​ត្រឹម League Cup បើ​គេ​សំណាង ឬ​អាច​ជា FA Cup”។

Ben White
Ben White

លោក​បន្ត៖ “ខ្ញុំ​គិត​ថា​គេ​ជា​កីឡាករ​លេចធ្លោ ហើយ​ការ​ចុះ​ហត្ថលេខា​មក​លង​ឲ្យ Arsenal គឺ​ល្អ​ហើយ គ្រាន់​តែ​ចម្លែ.ក​ចិត្ត​ការ​ដែល Man Utd កំពុង​សម្លឹង​ចង់​បាន​ខ្សែ​ការពារ​កណ្តាល​ដែរ តែ​បែរ​ជា​មិន​មក​ចរចា​យក​គេ​ឲ្យ​បាន​មុន”៕

ប្រភព៖ Metro