ក្រោយចុះកុងត្រាចូលរួម Man Utd , Evra ថា Varane មានលក្ខណ:ស្រដៀងគ្នាច្រើនជាមួយវីរបុរសក្លិបរូបនេះ

ថ្មីៗនេះ ក្លិបិសាចក្រហម Manchester United បានធ្វើការបញ្ជាក់អំពីការចុះហត្ថេលខាលើខ្សែការពារ Raphael Varane កាលពីថ្ងៃអង្គារកន្លងទៅ ហើយបើតាមការឲ្យដឹងពី Goal បាននិយាយថាកិច្ចព្រមព្រៀងមួយនេះ មានតម្លៃប្រមាណ ៤១ លានផោន (៥៧ លានដុល្លារ) ។

Raphael Varane

ហើយយ៉ាងណាមិញ បន្ទាប់ពីការប្រកាសនេះ អតីតជើងចាស់លោក Patrice Evra បានលើកសរសើរថា Varane គឺជាការចុះហត្ថលេខាដ៏ល្អបំផុតសម្រាប់ក្លិប United ហើយលោកថែមទាំងទទូចទៀតថាខ្សែការពារបារាំងរូបនេះ បានធ្វើឲ្យគាត់នឹកឃើញដល់លោក Rio Ferdinand ផងដែរ ។

Raphael Varane

រំលឹកផងដែរថាលោក Ferdinand ត្រូវបានគេចាត់ទុកថាជាខ្សែការពារកណ្តាលដ៏ល្អបំផុតមួយ ក្នុងប្រវត្តិសាស្រ្តក្លិប Man Utd ដោយសារតែគាត់ធ្លាប់បានជួយក្រុមឲ្យឈ្នះពាន Premier League ៦ លើក និង Champions League ផងដែរ ក្នុងចន្លោះឆ្នាំ ២០០២ ដល់ ២០១៤ ។

Ferdinand

លើសពីនេះ ដោយនិយាយបានប្រាប់ The Athletic លោក Evra លើកឡើងថា ៖ “ Varane បានរំលឹកខ្ញុំអំពី Rio Ferdinand ។ គាត់ពិតជាអស្ចារ្យខ្លាំងណាស់ ជាពិសេសជាមួយការលេងបាល់ខ្ពស់ ។ គាត់គឺជាខ្សែការពារកណ្តាលដ៏ល្អបំផុតម្នាក់ ។

Raphael Varane ,  Evra

លោកបន្តទៀតថា​ ៖ ” ខ្ញុំចាំបានថាការប្រកួតដំបូងរបស់ខ្ញុំជាមួយក្រុមជម្រើសជាតិបារាំង ហើយខ្ញុំពិតជាមានការចាប់អារម្មណ៍ខ្លាំងណាស់។  Varane នៅក្មេងនៅឡើយ ប៉ុន្តែគាត់ពិតជាល្អខ្លាំងណាស់ជាមួយបាល់ លឿន និងទំនុបចិត្តរបស់គាត់កាន់តែពិសេសថែមទៀត ។ ខ្ញុំអាចនិយាយបានថាគាត់ជាការចុះហត្ថលេខាកំពូលមួយ សម្រាប់ក្រុម Manchester United ” ៕

ប្រភព: Goal

អានអត្ថបទបន្ទាប់៖ បើត្រូវដើរចេញពី Inter Milan មែន Martinez បញ្ជាក់ថាក្រៅពីក្លិបធំៗ ៣ នេះ គេនឹងមិនផ្ទេរទៅដាច់ខាត

ស្របពេលមានរបាយការណ៍ជាច្រើនបានបង្ហាញថាក្លិបកាំភ្លើងធំ Arsenal កំពុងព្យាយាមទាក់ទងទៅកាន់ក្លិប Inter Milan ដើម្បីផ្តល់ជូនសំណើប្រមាណ ៩០ លានផោន ក្នុងការចុះហត្ថលេខាលើនាំយកខ្សែប្រយុទ្ធ Lautaro Martinez មកកាន់ទឹកដី Emirates រដូវក្តៅនេះ ។

Lautaro Martinez

ប៉ុន្តែទោះជាយ៉ាងណា បើតាមការឲ្យដឹងពីអ្នកជំនាញខាងទីផ្សារដោះដូររបស់ Sport Mediaset លោក Marco Barzaghi បានកត់សម្គាល់ថាប្រសិនបើខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ចាំបាចង់ត្រូវចាកចេញពីក្រុម Inter នោះរូបគេនឹងយល់ព្រមផ្លាស់ប្តូរទៅលេងឲ្យក្លិបធំៗ នៅអេស្ប៉ាញតែ ៣ នេះប៉ុណ្ណោះ។

Lautaro Martinez

ជាក់ស្តែងប្រភពដែលបានបញ្ជាក់ទៀតថា Martinez នឹងមិនចំណាប់អារម្មណ៍ក្នុងការផ្ទេរទៅចូលរួមជាមួយក្លិបដទៃណាមួយនោះទេ ក្រៅពី Barcelona , Real Madrid ឬ Atletico Madrid ប៉ុណ្ណោះ ។

Lautaro Martinez

រំលឹកផងដែរថាអនាគតរបស់ Martinez  ជាមួយក្លិប Inter នៅតែមានសុពលភាពដដែល ព្រោះកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំ ២០២៣ ឯណោះ ។ ប៉ុន្តែទោះយ៉ាងណាក្លិបយក្សនៅអ៊ីតាលីមួយនេះ ក៏នឹងមិនបដិសេធចំពោះការចាកចេញរបស់គេនៅរដូវក្តៅនេះផងដែរ ដោយសារតែក្លិបកំពុងព្យាយាមរកប្រាក់ចំណូលបន្ថែម ដើម្បីទប់ទល់នឹងនឹងការចំណាយ ក្រោយធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ខ.ធ្ងរមួយ ៕

ប្រភព: FootballItalia