Klopp ថាមិនអោយមានបញ្ហាមួយ កើតឡើងម្ដងទៀតនោះទេ សំរាប់ការប្រកួតទល់នឹង Chelsea

អ្នកចាត់ការក្លឹប Liverpool លោក Jurgen Klopp បានសន្យានឹងអ្នកគាំទ្រ ហង្សក្រហមថា ក្រុមរបស់លោកដឹងពីវិធី បញ្ឈប់ខ្សែប្រយុទ្ធ Eden Hazard របស់ Chelsea ទោះបីជាក្រុមរបស់លោកធ្លាប់បរាជ័យចុងម៉ោង ដោយសារតែខ្សែប្រយុទ្ធរូបនេះក្ដី។

Hazard បានរកគ្រាប់បាល់ជោគជ័យអោយ Chelsea នៅនាទីទី៨៥ ក្នុងការប្រកួតនោះ ដោយញាក់ខ្សែការពារ ហង្សក្រហម ៣ ៤នាក់ហើយក៏សំរេចចិត្តស៊ុតបញ្ចូលទីជាមួយនឹងគ្រាប់បាល់ដ៏អស្ចារ្យ ប៉ុន្ដែលោក Klopp នឹងធ្វើអោយរូបគេ មិនអាចមានឱកាសធ្វើបែបនេះ បានម្ដងទៀតនោះទេ នៅក្នុងការប្រកួត Premier League ក្នុងទឹកដី Stamford Bridge។

ក្រុមទាំងពីរមានស្ថិតិ មិនទាន់បរាជ័យនៅក្នុងការប្រកួតលីគកំពូលអង់គ្លេស ដោយក្រុមរបស់លោក Klopp ឈ្នះទាំង៦ប្រកួត ឈរនៅកំពូលតារាង ហើយក្រុមលោក Maurizio Sarri ឈរនៅលេខ៣ ដោយឈ្នះ៥ ស្មើ១។

លោក Klopp បានថ្លែងប្រាប់អ្នកកាសែតថា៖ “យើងទាំងអស់គ្នាដឹងហើយថា យើងអាចការពារមិនអោយមានគ្រាប់បាល់បែបនេះ កើតឡើងបាននោះទេ យើងមានការការបីរូប ដែលព្យាយាមបិទគេនៅពេលនោះ ហើយបើយើងមានបន្ថែម អ្នកតាមបិទរូបគេនោះ ប្រាកដណាស់គេមិនអាចធ្វើបាននោះទេ។

“គេអាចរកគ្រាប់បាល់បាន ខ្ញុំគោរពនូវអ្វីដែលគេបានធ្វើ ប៉ុន្ដែគ្មានកីឡាករណាម្នាក់ដែល បញ្ឈប់មិនបាននោះទេ។ យើងត្រូវប្រាកដក្នុងចិត្តថា យើងអាចរៀបចំតាមបិទគេ មិនអោយមានឱកាស។ កាលពីពីរឆ្នាំមុន យើងលេងទល់នឹង Chelsea ដែលមានខ្សែប្រយុទ្ធ Diego Costa និង Hazard ហើយយើងដឹងថាគេជាកីឡាករបែបណា។ ខ្ញុំមិនត្រូវការ មើលការប្រកួត EFL Cup ទើបដឹងពី Hazard នោះទេ។”

ប្រភព៖ Besoccer