Bale នឹងលែងបានពាក់លេខ ១១ ទៀតហើយ ស្របពេល Casemiro នឹងបានលេខអាវថ្មីមួយនេះវិញ

ក្លិប Real Madrid នៅមិនទាន់បានបញ្ជាក់ពីអំពីសមាជិកកីឡាករទាំង ២៧ រូប ដើម្បីត្រៀមសម្រាប់រដូវកាលថ្មីនៅឡើយនោះទេ ក្រោយពីការចាកចេញរបស់ខ្សែការពារ Raphael Varane ។ ហើយមិនតែប៉ុណ្ណោះ ក្លិបក៏កំពុងតែសម្លឹងឃើញការកាត់បន្ថយចំនួនកីឡាករក្នុងឈុតដំបូងបន្ថែមទៀត ឲ្យនៅមកសល់ត្រឹម ២៥ នាក់ផងដែរ ។

Raphael Varane

មិនតែប៉ុណ្ណោះ អនាគតរបស់កីឡាករ Jesus Vallejo, Dani Ceballos, Martin Odegaard, Gareth Bale, Luka Jovic និង Take Kubo ក៏នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយនោះទេ ដែលជាហេតុធ្វើឲ្យពួកគេមិនទាន់មានភាពច្បាស់លាស់ពីលេខអាវដែលត្រូវពាក់ដើម្បីត្រៀមសម្រាប់រដូវកាលថ្មីនោះទេ ដោយក្លឹបនឹងរង់ចាំរហូតដល់ពេលទីផ្សារដោះដូរកីឡាករត្រូវបិទបញ្ចប់ជាមុនសិន ។

Gareth Bale

យ៉ាងណាក៏ដោយ មានតែលេខ ៤ របស់អតីតប្រធានក្រុម Sergio Ramos មួយប៉ុណ្ណោះ ដែលត្រូវបានក្លិបផ្តល់ជូនទៅឲ្យកីឡាករចំណូលថ្មី David Alaba ហើយសម្រាប់អាវលេខ ៥ របស់ Varane វិញ ឥឡូវនេះក៏មានម្ចាស់ថ្មីដូចគ្នា ។

David Alaba

ជាក់ស្តែង Bale នឹងត្រូវប្រឈមមុខជាមួយការដោះស្រាយចំពោះលេខអាវរបស់គេដែលត្រូវពាក់ នៅរដូវកាលខាងមុខនេះ បន្ទាប់ពីលេខ ១១ ត្រូវបានក្លិបផ្តល់ជូនទៅឲ្យកីឡាករ Marco Asensio នៅពេលដែលខ្សែប្រយុទ្ធសញ្ជាតិវេលស៍រូបនេះ ដាក់ឲ្យក្លិប Tottenham Hotspur ខ្ចីជើងកាលពីរដូវកាលមុន ។

Marco Asensio

ហើយសម្រាប់ការវិលត្រលប់មកកាន់ទឹកដី Bernabeu វិញនេះ មានន័យថា Bale នឹងត្រូវពាក់លេខអាវថ្មី ដោយបច្ចុប្បន្នអាវដែលល្អបំផុតសម្រាប់រូបគេមានដូចជាលេខ ១៦, ១៨, ២១ ឬ  ១៤ ប៉ុណ្ណោះ ។

Gareth Bale

រំលឹកថាអាវលេខ ១៤ តាមពិតទៅជាកម្មសិទ្ធរបស់ Casemiro ប៉ុន្តែដោយសារតែ Varane បានសម្រេចការផ្ទេរទៅចូលរួមជាមួយក្លិបបិសាចក្រហម Manchester United ដូច្នេះអាវលេខ ៥ របស់គេ នឹងត្រូវប្តូរមកជារបស់ខ្សែបម្រើសញ្ជាតិប្រេសុីលរូបនេះវិញ ៕

ប្រភព: AF

អានអត្ថបទបន្ទាប់៖ Arsenal កំពុងទាក់ទងចង់បានកីឡាករម្នាក់ ដែល Messi ធ្លាប់សរសើរថាល្អមិនដាច់មិនពីមាត់

យោតាមកាសែត The Telegraph ថ្មីៗនេះបានរាយការណ៍ថាក្លិបកាំភ្លើងធំ Arsenal កំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកថាលើស្ថានភាពរបស់ខ្សែប្រយុទ្ធ Lautaro Martinez នៅក្នុងក្រុម Inter Milan ។

Lautaro Martinez

ជាក់ស្តែង Martinez ត្រូវបានគេចាត់ទុកថាជាកីឡាករលេចធ្លោមួយរូបក្នុងពេលបច្ចុប្បន្ន ខណ:សូម្បីតែខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Lionel Messi ក៏ធ្លាប់បានលើកសរសើររូបគេមិនដាច់ពីមាត់ផងដែរ ថាជាខ្សែប្រយុទ្ធដ៏ល្អបំផុតមួយ អំឡុងពេលជួយក្រុមជម្រើសជាតិអាហ្សង់ទីនលើកពានរង្វាន់ Copa America រួមគ្នា នាពេលកន្លងទៅ ។

Lautaro Martinez

តែទោះជាយ៉ាងណាអនាគតអាហ្សង់ទីនរូបនេះនៅឯទឹកដី San Siro មើលទៅហាក់មិនមានភាពច្បាស់លាស់នោះទេ ដោយសារតែក្លិប Inter អាចត្រូវបានបង្ខំលក់តារាឆ្នើមនៅក្នុងក្រុមពួកគេរូបនេះចេញ ដើម្បីបង្វិលលុយសម្រាប់ជ្រោមជ្រែងទៅលើហិរញ្ញវត្ថុរបស់ក្លិប ដែលកំពុងជួបបញ្ហាខ្លាំង ។

Lautaro Martinez

មិនតែប៉ុណ្ណោះក្លិបនៅក្របខ័ណ្ឌ Serie A មួយនេះ ក៏បានបង្ហាញផងដែរថា Martinez អាចនឹងមានតម្លៃខ្លួនប្រមាណ ៧៧ លានផោន នៅពេលទីផ្សារដោះដូរបើកដំណើរការឡើងវិញ នៅរដូវក្តៅនេះ ៕​

ប្រភព: Mirror