ប្រេស៊ីល​អាច​ក្លាយ​ជា​ក្រុម​ទី ៥ ទេ? នេះ ៤ ក្រុម​ធ្លាប់​ឈ្នះ​មេដាយ​មាស​ជាប់ៗ​គ្នា​នៅ​អូឡាំពិក

ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ វិញ្ញាសា​បាល់ទាត់​បុរស នឹង​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ កំណត់​ក្រុម​ឈ្នះ​មេដាយ​មាស និង​ប្រាក់​នៅ​ថ្ងៃ​ទី ៧ សីហា ខណៈ​ដែល​ការ​ដណ្តើម​យក​មេដាយ​សម្រិត​នៅ​មុន​នោះ​មួយ​ថ្ងៃ។

ប្រេស៊ីល

អេស្ប៉ាញ​ត្រូវ​ប៉ះ​ប្រេស៊ីល ដែល​ជា​ក្រុម​ឈ្នះ​ជើង​ឯក​កាល​ពី​ព្រឹត្តិការណ៍​សារ​មុន ហើយ​សម្រាប់​ប្រេស៊ីល ប្រសិន​ពួក​គេ​ទទួល​ជ័យជម្នះ​ទៀត​នោះ ក៏​នឹង​ក្លាយ​ជា​ក្រុម​ទី ៥ ហើយ​នៅ​ប្រវត្តិសាស្រ្ត​បាល់ទាត់​អូឡាំពិក ដែល​អាច​ឈ្នះ​មេដាយ​មាស (ជើង​ឯក) ២ លើក​ជាប់ៗ​គ្នា។

កន្លង​មក​មាន ៤ ក្រុម​ដែល​ធ្លាប់​ធ្វើ​បាន​ តួ​យ៉ាង​ដូច​ជា៖ ចក្រភព​អង់គ្លេស ឆ្នាំ ១៩០៨ និង ១៩១២, អ៊ុយរុយហ្គាយ ១៩២៤ និង ១៩២៨, ហុងគ្រី ១៩៦៤ និង ១៩៦៨ ហើយ​អាហ្សង់ទីន ២០០៤ និង ២០០៨។ ​ចុះ​សម្រាប់​ប្រេស៊ីល​អាច​នឹង​ក្លាយ​ជា​ក្រុម​ទី ៥ ដែល​ឈ្នះ​នៅ​ឆ្នាំ ២០១៦ ហើយ ២០២០ (ឬ ២០២១) បាន​ដែរ​ឬ​ទេ?

អាហ្សង់ទីន
ហុងគ្រី

គួរ​បញ្ជាក់​ថា អូឡាំពិក​គឺ​ធ្វើ​ឡើង​រៀងរាល់ ៤ ឆ្នាំ​ម្តង​ដូច​ជា FIFA World Cup អ៊ីចឹង​ដែរ តែ​ការ​ប្រកួត​មុន​គ្នា ២ ឆ្នាំ ជាក់ស្តែង​ដូច​អូឡាំពិក​សារ​នេះ​ត្រូវ​ធ្វើ​នៅ​ឆ្នាំ ២០២០ គឺ World Cup នៅ​ឆ្នាំ ២០២២។ វិញ្ញាសា​បាល់ទាត់​បុរស​ ក្រុម​ដែល​ឈ្នះ​មេដាយ​មាស​ច្រើន​ជាង​គេ គឺ​ជម្រើស​ជាតិ​ហុងគ្រី និង​អង់គ្លេស​ធ្វើ​បាន ៣ លើក៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ ឃើញក្លិបនៅអង់គ្លេស &អ៊ីតាលីចាប់ចិត្តខ្លាំង ពេលនេះ Madrid បញ្ចេញតម្លៃខ្លួនមួយ ​សម្រាប់ Ceballos ហើយ

ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាបានដាក់ចេញតម្លៃខ្លួនមួយ សម្រាប់កីឡាករ Dani Ceballos នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ចំពេល Arsenal ចាប់អារម្មណ៍ចង់ចុះហត្ថេលខាលើគេ ក្នុងលក្ខខណ្ឌជាអចិន្ត្រៃយ៍ ។

Dani Ceballos 

ជាក់ស្តែង ខ្សែបម្រើអេស្បា៉ញរូបនេះ បានចំណាយពេលពីររដូវកាលចុងក្រោយ ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្រុម Arsenal ដោយបានបង្ហាញខ្លួនសរុបចំនួន ៧៧ លើកជាមួយក្រុមនៅក្របខ័ណ្ឌ Premier League មួយនេះ​។

តែទោះជាយ៉ាងណាក៏ដោយ Caballos មិនត្រូវបានគេជឿជាក់ថានឹងស្ថិតនៅក្នុងផែនការរបស់គ្រូបង្វឹកថ្មីលោក Carlo Ancelotti សម្រាប់រដូវកាល ២០២១-២២ នេះនោះទេ ដ្បិត AC Milan កំពុងស្ថិតក្នុងចំណោមក្លឹបមួយចំនួនទៀត ដែលបង្ហាញចេតនាចង់បានកីឡាកររូបនេះផងដែរ ។

Dani Ceballos

យ៉ាងណាក៏ដោយ យោងតាមសារព័ត៌មាន ABC ថ្មីៗនេះបានបង្ហាញថា Real Madrid មានបំណងលក់ខ្សែបម្រើរូបនេះចេញ នៅលើទីផ្សារបច្ចុប្បន្ន ជាមួយនឹងការកំណត់តម្លៃខ្លួនប្រមាណ ៤០ លានអឺរ៉ូ (ស្មើនឹង ៣៤ លានផោន)  ។

Dani Ceballos​

រំលឹកផងដែរ Ceballos បានចូលរួមជាមួយ Los Blancos ពីក្លិប Real Betis ក្នុងឆ្នាំ ២០១៧ ហើយបានក្លាយជាកីឡាករចូលលេងពេញលេញត្រឹមតែ ២ រដូវកាលដំបូងប៉ុណ្ណោះ ។ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែបម្រើរូបនេះ នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំ ២០២៣ ៕

ប្រភព: Sportsmole