Xavi បង្ហើបថាលោកធ្លាប់ច្រាន.ចោលឱកាសផ្ទេរទៅលេងឲ្យក្លិបធំនៅ PL មួយ អំឡុងនៅជាកីឡាករ Barcelona

Xavi ត្រូវបានគេចាត់ទុកថាជាខ្សែបម្រើដ៏អស្ចារ្យបំផុតមួយរូប នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុម Barcelona ជាមួយនឹងការចាយពេលរហូតដល់ទៅ ១៧ ឆ្នាំ ដោយបានឈ្នះពានរង្វាន់ La Liga ៨ លើក និងថែមទាំងពាន Champions League ៤ លើកផងដែរ ។

Xavi 

ប៉ុន្តែទោះជាយ៉ាងណាអតីតខ្សែបម្រើអេស្ប៉ាញរូបនេះ បានបង្ហើបឲ្យដឹងថាមានពេលមួយ លោក Sir Alex Ferguson បានមកព្យាយាមបញ្ចុះបញ្ចូលលោក ដើម្បីចូលរួមជាមួយក្លិបបិសាចក្រហម Manchester United ប៉ុន្តែយ៉ាងណាក៏ដោយ Xavi និយាយថាវាមិនអាចទៅរួចនោះទេ ដែលចង់ឲ្យខ្លួនដើរចេញពីក្រុម Barcelona ​នោះ ។

Xavi

ដោយនិយាយប្រាប់ទៅកាន់កាសែត The Times បុរសវ័យ ៤១ ឆ្នាំរូបនេះបង្ហើបថា ៖ “ Manchester United បានទាក់ទងមកខ្ញុំម្តង តាមរយៈលោក Sir Alex Ferguson ប៉ុន្តែចម្លើយរបស់ខ្ញុំគឺផ្តល់ឲ្យភ្លាមៗ ។ ពេលនោះខ្ញុំកំពុងផ្តោតជាមួយ Barca ហើយអាទិភាពរបស់ខ្ញុំគឺមានតែ Barca មួយប៉ុណ្ណោះ។ ខ្ញុំគឺជាគាំទ្រម្នាក់ដ៏ធំរបស់ក្លិបនេះ ដែលនោះហើយជាមូលហេតុ ខ្ញុំមិនអាចចាកចេញទៅណាបាន ” ។

Xavi

លោកបន្ថែមទៀតថា ៖ “ ឥឡូវនេះខ្ញុំមើលឃើញខុសពីមុន បើមានឱកាសខ្ញុំនឹងទៅដឹកនាំក្រុមនៅទីនោះមិនខាន ។ អ្នករាល់គ្នាប្រាប់ខ្ញុំថាក្របខ័ណ្ឌ Premier League ពិតជាអស្ចារ្យ និងជាលីគដ៏ល្អបំផុតដើម្បីធ្វើការនៅទីនោះ ព្រោះនៅទីនោះគឺពួកគេលេងដោយអស់ពីចិត្ត និងរបៀបដែលពួកគេគោរពដល់អ្នក រួមទាំងបរិយាកាស និងពហុកីឡដ្ឋាននៅទីនោះផងដែរ ” ៕

Xavi

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ ទោះឲ្យថ្លៃដល់ ១០០ លានផោន ក៏ក្រុម West Ham នឹងមិនលក់កីឡាករគោលដៅ Chelsea/United ដាច់.ខាត

ក្រុម Manchester City ទើបនឹងបំបែកកំណត់ត្រាទិញខ្សែបម្រើថ្លៃបំផុតមួយរូបគឺ Jack Grealish ពីក្រុម Aston Villa ក្នុងតម្លៃផ្ដាច់កុងត្រា ១០០ លានផោន ស្របពេលជាមួយគ្នានេះក៏លឺដំណឹងល្ហៀងៗថា ក្លឹប​ West Ham បានប្រកាសរួចស្រេចថា នឹងមិនលក់កីឡាករ Declan Rice ដាច់.ខាត បើទោះជាទទួលបានសំណើរតម្លៃ ១០០ លានផោនដូច Grealish ក្ដី។

Declan Rice

បើតាមប្រភពសារព័ត៌មានក្រៅស្រុកបានឲ្យដឹងថា Rice គឺជាកីឡាករស្ថិតក្នុងរ៉ាដារបស់ក្រុមតោខៀវ Chelsea និងក្រុមបិសាចក្រហម Manchester United ខណៈពួកគេនឹងកំពុងរៀបសំណើរដាក់ទៅកាន់ក្លឹបអាណាព្យាបាល តែជាមួយគ្នានោះ David Moyes ដែលជាអ្នកចាត់ការក្រុម West Ham បានទ.ម្លាយថា នឹងមិនលក់កីឡាករមួយរូបខាងលើ ឡើយបើទោះជាពួកគេដាក់សំណើរបែបណាក៏ដោយ។

David Moyes

ប្រាប់ទៅកាន់ talkSPORT គ្រូបង្វឹកខាងលើនិយាយ៖ “ពួកយើងពិតជាមានកីឡាករដែលមានសមត្ថភាព សមតម្លៃខ្លួនដល់ ១០០ លានផោនមែន តែពួកយើងនឹងមិនលក់ពួកគេឡើយ។ ព្រោះយើងគឺមិនអាចលក់កីឡាករល្អៗបំផុតប្រចាំក្រុមបានឡើយ ហើយប្រសិនបើអ្នកចង់លក់ អ្នកត្រូវតែលក់យកលុយឲ្យច្រើនតែម្ដង”។

West Ham

“ពួកយើងកំពុងព្យាយាមពង្រឹងសម្ថភាពបន្តិចម្ដងៗ ហើយខ្ញុំជឿថាពួកយើងអាចធ្វើវាបាន។ មិនថាក្នុងនាមជាក្រុម មិនថានៅតំបន់មួយៗលើទីលានឡើយ ខ្ញុំសង្ឃឹមថា ពួកយើងនឹងអាចពង្រឹងសមត្ថភាពបានជាក់ជាមិនខាន”៕

ប្រភព: GOAL