ស្ងាត់ៗក្លិបនៅ PL មួយ កំពុងតែជិតយកបានកីឡាករតម្លៃខ្លួន ៣០ លានផោន របស់ក្លិប R.Madrid ម្នាក់

ក្រុមកាំភ្លើងធំ Arsenal និង Real Madrid ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងគ្នារួចរាល់ហើយ នៅក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Martin Odegaard នៅរដូវក្តៅនេះ ។

Martin Odegaard

ជាក់ស្តែង Arsenal ត្រូវបានគេយល់ថាបានបើកកិច្ចពិភាក្សាជាមួយក្លិបយក្សអេស្ប៉ាញមួយរយ:ពេលមកហើយ ជុំវិញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាអចិន្រ្តៃយ៍មួយ បន្ទាប់ពីបានមើលឃើញសមត្ថភាពដ៏លេចធ្លោរបស់ Odegaard អំឡុងពេលលេងខ្ចីជើង នៅឯទឹកដី​ Emirates កាលពីរដូវកាលមុន ។

Martin Odegaard

យ៉ាងណា គ្រូបង្វឹកលោក Mikel Arteta នៅតែប្តេជ្ញាចិត្តថានឹងនាំយកខ្សែបម្រើសញ្ជាតិន័រវេសរូបនេះ មកកាន់ក្របខ័ណ្ឌ Premier League ជាថ្មីម្តងទៀត ខណ:របាយការណ៍ចុងក្រោយពី Sportsmail បានបង្ហាញថាឥឡូវនេះការផ្ទេរដែលមានតម្លៃប្រមាណ ៣០ លានផោន (៣៥ លានអឺរ៉ូ) មួយ ត្រូវបានយល់ព្រមរវាងភាគីក្លិបទំាង ២ ហើយ ។

Martin Odegaard

មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងមួយនេះត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយហើយ ដោយ Odegaard អាចនឹងធ្វើដំណើទៅកាន់ក្លិប Arsenal ជាថ្មីម្តងទៀត ដើម្បីបំពេញការផ្ទេរជាផ្លូវការ នៅប៉ុន្មានថ្ងៃខាងមុខនេះ ៕

ប្រភព: AF

អានអត្ថបទបន្ទាប់ ៖ វែកមុខឲ្យស្គាល់តារាឆ្នើម ៥ រូប កំពុងកើបលុយបានច្រើនបំផុតនៅ La Liga ក្រោយ Messi ចាកចេញទៅ

La Liga ត្រូវបានគេចាត់ទុកថាជាលីគដ៏កំំពូលមួយនៅលើពិភពលោក អស់ជាច្រើនទសវត្សរ៍មកហើយ ដោយសារតែក្លិបធំៗដូចជា Real Madrid, Barcelona និង Atletico Madrid បានធ្វើការចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងការចុះហត្ថលេខានាំយកកីឡាករកំពូលៗជាច្រើនមកកាន់ក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញមួយនេះ ។

Ronaldo , Messi 

មិនតែប៉ុណ្ណោះ ក្រៅពីបានចំណាយជាច្រើនដើម្បីចុះហត្ថលេខាលើកីឡាករល្អៗទាំងនោះ ពួកគេក៏បានផ្តល់ជូននូវប្រាក់ឈ្នួលដ៏ច្រើនសន្ធឹកសន្ធាប់ថែមទៀតផងដែរ ។ តួរយ៉ាងដូចជា Lionel Messi ដែលធ្លាប់ជាកីឡាកររកចំណូលបានច្រើនបំផុតនៅក្នុងលីគ មុនពេលលោកសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយក្លិបយក្សបារាំង PSG ជំនួសវិញ នៅទីផ្សារដោះដូររដូវក្តៅនេះ ។ យ៉ាងណាវាត្រូវបានគេរាយការណ៍ថាខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ធ្លាប់ទទួលបានរហូតដល់ទៅ ៧១ លានផោនជារៀងរាល់ឆ្នាំ ពីកុងត្រារបស់គាត់ អំឡុងពេលលេងនៅឯទឹកដី Camp Nou ។

Messi

ដោយឡែកជាមួយការចាកចេញរបស់ Messi នេះ បានធ្វើឲ្យចំណាត់ថ្នាក់កីឡាករ ដែលអាចរកចំណូលបានច្រើនបំផុតនៅក្នុងលីគ ហាក់មានការប្រែប្រួលហើយ ដោយតំណែងលេខ ១ ត្រូវបានធ្លាក់ទៅលើតារាឆ្នើមរបស់ក្រុម Real Madrid វិញ ។

Messi

តោះកុំចាំយូរ ខាងក្រោមនេះជាបញ្ជីឈ្មោះតារាឆ្នើមទាំង ៥ រូប ដែលមានប្រាក់ពលកម្មខ្ពស់ជាងគេនៅ La Liga  ក្នុងពេលបច្ចុប្បន្ននេះ ៖

៥. Saul Niguez (Atletico Madrid)

កីឡាករដែលអាចរកចំណូលបានច្រើនជាងគេ ទី ៥ នៅក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ គឺជាខ្សែបម្រើ Saul Niguez របស់ក្រុម Atletico Madrid ដោយរូបគេអាចទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ចំនួន ២៧០,៣៥៤ ផោន ។ ដោយឡែកសម្រាប់កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករអេស្ប៉ាញជាមួយក្លិប At Maddrid នឹងដំណើរការរហូតដល់ឆ្នាំ ២០២៦ ។

៤. Jan Oblak (Atletico Madrid)

តារាឆ្នើមរបស់ក្រុម Atletico Madrid កីឡាករ Oblak ក៏ស្ថិតក្នុងចំណោមកីឡាករដែលអាចរកចំណូលបានច្រើនជាងគេនៅ La Liga ផងដែរ ជាមួយនឹងប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់គេ អាចទទួលបាន ៣៤២,៤៤៩ ផោន។ មិនតែប៉ុណ្ណោះកីឡាករសញ្ជាតិស្លូវេនីរូបនេះ ក៏ជាអ្នកចាំទីដែលមានប្រាក់ពលកម្មខ្ពស់ជាងគេបំផុត នៅក្នុងលីគផងដែរ ជាមួយកុងត្រារយ:ពេលដ៏វែងមួយ នៅឯទឹកដី Wanda Metropolitano ។

៣. Antonei Griezmann (Barcelona)

Griezmann ទទួលបានប្រាក់ឈ្នួលយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីការផ្ទេរក្នុងតម្លៃខ្លួនប្រមាណ ១២០ លានអឺរ៉ូ ពី Atletico មកកាន់ទឹកដី Camp Nou នៅក្នុងឆ្នាំ ២០១៩ ។ ជាក់ស្តែងខ្សែប្រយុទ្ធបារាំងរូបនេះ អាចរកបាន ៣៤៥,០០០ ផោន/សប្តាហ៍ ដែលជាកីឡាករម្នាក់អាចរកចំណូលបានច្រើនជាងគេបំផុតមួយក្នុងលីគផងដែរ ។

២. Frenkie de Jong (Barcelona)

De Jong ជាកីឡាកររបស់ក្រុម Barcelona ម្នាក់ទៀត ដែលស្ថិតនៅក្នុងបញ្ជីឈ្មោះអ្នករកចំណូលបានច្រើនជាងគេទី ២ នៅលីគកំពូលអេស្ប៉ាញ ដោយខ្សែបម្រើហូឡង់រូបនេះ ទទួលបាន ៣៥៤,០០០ ផោនរៀងរាល់សប្តាហ៍ ពីកុងត្រារយ:ពេល ៥ ឆ្នាំរបស់គេជាមួយក្លិបយក្សកាតាឡាន់។ រំលឹកថា De Jong បានមកដល់ទឹកដី Camp Nou ពីក្រុម Ajax ក្នុងរដូវក្តៅឆ្នាំ ២០១៩ ដោយរួមចំណែកស៊ុតបញ្ចូលទីបាន ៧ គ្រាប់ និង assist ៨ លើក ពីការបង្ហាញខ្លួន ៥១ លើក នៅគ្រប់ពានរង្វាន់ទាំងអស់ ។

១. Eden Hazard (Real Madrid)

កីឡាករសញ្ជាតិប៊ែលហ្សុិក បានបញ្ចប់ក្តីស្រមៃរបស់ខ្លួន ក្នុងការផ្ទេរមកលេងឲ្យ Real Madrid នៅអំឡុងរដូវក្តៅឆ្នាំ ២០១៩ ក្រោយចាកចេញពី Chelsea ក្នុងតម្លៃផ្ទេរប្រមាណ ១១៥ លានផោន និងក្លាយជាការចុះហត្ថលេខាថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិបម្ចាស់ដី Bernabeu មួយនេះផងដែរ ។ យ៉ាងណាជាមួយកុងត្រាដ៏យូរអង្វែងមួយនៅ Madrid ខ្សែប្រយុទ្ធ Hazard អាចទទួលបានចំណូលរហូតដល់ ៤០០,០០០ ផោនក្នុងមួយសប្តាហ៍។ ហើយខណ:ពេលដែល Lionel Messi លេងមានវត្តមាននៅក្នុងក្របខ័ណ្ឌ La Liga ទៀតនោះ បានធ្វើឲ្យម្ចាស់អាវលេខ ៧ របស់ Real Madrid រូបនេះ ក្លាយជាកីឡាករដែលមានប្រាក់ខែឈ្នួលខ្ពស់បំផុត នៅក្នុងលីគកំពូលអេស្ប៉ាញ ៕​

ប្រភព: Sportskeeda