សល់ពានមួយនៅ Barcelona ដែល Messi មិនបានយកទៅតាមក្រោយចាកចេញ

Lionel Messi បានចែកផ្លូវគ្នាទាំងអាលោះអាល័យជាមួយ Barcelona ហើយលេខអាវ និងឈ្មោះរបស់គេត្រូវបានដកចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ក្នុងកីឡដ្ឋាន Camp Nou។

ខ្សែប្រយុទ្ធអាហ្សង់ទីន បានឆ្លៀតពេលបង្ហាញខ្លួនក្នុងថ្ងៃលាគ្នាចុងក្រោយ មកប្រមូលរបស់របរខ្លួន ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ មុនពេលចាកចេញទៅបារាំង ខណៈគេក៏បានអះអាងថា នឹងត្រលប់មក Barcelona វិញនៅថ្ងៃណាមួយជាក់ជាពុំខាន។

ទោះយ៉ាងណាក្ដី គេមិនបានប្រមូលរបស់ទាំងនោះអស់ទេ ដោយបន្សល់នូវរបស់មួយចំនួន។ ក្នុងចំនោមរបស់ដែល Messi មិនបានយកទៅមាន ពានរង្វាន់មួយដែលគេទទួលបាន ក្នុងនាមជាកីឡាករល្អបំផុត នៃការប្រកួតពានរង្វាន់មិត្តភាព Joan Gamper Trophy។

ម្ចាស់ពាន Ballon d’Or ៦សម័យទទួលបានពាននេះ បន្ទាប់ពីរកគ្រាប់បាល់មួយគ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុម រកគ្រាប់បាល់បញ្ចូលទីម្ដងផងដែរ សម្រាប់ការលេង៤៥នាទីទល់នឹង Boca Juniors ដែលការប្រកួតបញ្ចប់ដោយលទ្ធផល ៣-០។

ទោះយ៉ាងណាក្ដី គេពុំទាន់ដឹងថា Messi នឹងត្រលប់មកយកពាននេះវិញដោយខ្លួនឯង ឬរង់ចាំនរណាម្នាក់បញ្ជូនទៅឱ្យដល់បារាំង ឬក៏ ចង់រក្សាពាននេះទុកជាអនុស្សាវរីយ៍ និងជាការចងចាំនៅ Barcelona៕

ប្រភព៖ AS

អានអត្ថបទបន្ទាប់៖ វីរបុរស Ian Wright ទ.ម្លាយថា ទម្រង់​លេង​របស់​យុវជន​ Chelsea មួយរូប គឺ​ដូចគ្នា​នឹង Van Dijk

កាលពីពេលថ្មីៗនេះ វីរបុរស​ក្រុម Arsenal លោក Ian Wright បានទ.ម្លាយ​ឲ្យ​ដឹងថា បន្ទាប់ពីបានទស្សនា​ការប្រកួតរបស់ Virgil Van Dijk រួចមក លោក​ស្រាប់តែ​ចាប់អារម្មណ៍ថា មានយុវជន​ក្រុម Chelsea មួយរូប ដែល​មានទម្រង់លេង​ស្ទើរតែដូចគ្នា​បេះដាក់ជាមួយតារាឆ្នើម​ក្រុមហង្សក្រហម Liverpool។

Ian Wright

អតីតកីឡាករខាងលើអះអាងថា Trevoh Chalobah គឺជាខ្សែការពារដែលមានទម្រង់លេងដូចគ្នាជាមួយ Van Dijk ដោយលោកបានប្រាប់ទៅកាន់ Ringer FC ថា៖ “ខ្ញុំបានទស្សនាការប្រកួតមិត្តភាពរវាង​ Chelsea និង​ Arsenal ហើយខ្ញុំគិតថា គេ (Chalobah) ធ្វើបាន​គួរសមសម្រាប់ការប្រកួតមិត្តភាពបែបនេះ។ តែពេលខ្ញុំឃើញគេលេងនៅ Super Cup ជាមួយ​ Villareal ខ្ញុំស្រាប់តែលាន់មាត់ថា គេគឺពិតជាល្អខ្លាំងណាស់”។

Trevoh Chalobah

“តើអ្នកដឹងទេ ថាគេធ្វើឲ្យខ្ញុំនឹកឃើញដល់អ្នកណា? គឺ Virgil van Dijk នៅពេលគេលេងនៅ Celtic ដែលគ្រានោះមានគេសរសើរគេថា ជាកីឡាករមានសេរីភាព ដោយសារតែគេមានទេព្យកោសល្យប្លែកពីអ្នកដទៃ”។

Trevoh Chalobah

បញ្ជាក់ដែរថា Trevor Chalobah គឺជា​កីឡាករបណ្ដុះចេញពីថ្នាលយុវជន Chelsea ផ្ទាល់ និងទើបបង្ហាញខ្លួននៅឈុតធំក្រោមការដឹកនាំរបស់ Thomas Tuchel ខណៈការប្រកួតនៅ​ Super Cup គឺជាការបង្ហាញខ្លួននៅឈុតធំលើកដំបូងសម្រាប់ខ្សែការពារវ័យ ២២ ឆ្នាំ៕

ប្រភព: Sportbible