វីរបុរស Ian Wright ទ.ម្លាយថា ទម្រង់​លេង​របស់​យុវជន​ Chelsea មួយរូប គឺ​ដូចគ្នា​នឹង Van Dijk

កាលពីពេលថ្មីៗនេះ វីរបុរស​ក្រុម Arsenal លោក Ian Wright បានទ.ម្លាយ​ឲ្យ​ដឹងថា បន្ទាប់ពីបានទស្សនា​ការប្រកួតរបស់ Virgil Van Dijk រួចមក លោក​ស្រាប់តែ​ចាប់អារម្មណ៍ថា មានយុវជន​ក្រុម Chelsea មួយរូប ដែល​មានទម្រង់លេង​ស្ទើរតែដូចគ្នា​បេះដាក់ជាមួយតារាឆ្នើម​ក្រុមហង្សក្រហម Liverpool។

Ian Wright

អតីតកីឡាករខាងលើអះអាងថា Trevoh Chalobah គឺជាខ្សែការពារដែលមានទម្រង់លេងដូចគ្នាជាមួយ Van Dijk ដោយលោកបានប្រាប់ទៅកាន់ Ringer FC ថា៖ “ខ្ញុំបានទស្សនាការប្រកួតមិត្តភាពរវាង​ Chelsea និង​ Arsenal ហើយខ្ញុំគិតថា គេ (Chalobah) ធ្វើបាន​គួរសមសម្រាប់ការប្រកួតមិត្តភាពបែបនេះ។ តែពេលខ្ញុំឃើញគេលេងនៅ Super Cup ជាមួយ​ Villareal ខ្ញុំស្រាប់តែលាន់មាត់ថា គេគឺពិតជាល្អខ្លាំងណាស់”។

Trevoh Chalobah

“តើអ្នកដឹងទេ ថាគេធ្វើឲ្យខ្ញុំនឹកឃើញដល់អ្នកណា? គឺ Virgil van Dijk នៅពេលគេលេងនៅ Celtic ដែលគ្រានោះមានគេសរសើរគេថា ជាកីឡាករមានសេរីភាព ដោយសារតែគេមានទេព្យកោសល្យប្លែកពីអ្នកដទៃ”។

Trevoh Chalobah

បញ្ជាក់ដែរថា Trevor Chalobah គឺជា​កីឡាករបណ្ដុះចេញពីថ្នាលយុវជន Chelsea ផ្ទាល់ និងទើបបង្ហាញខ្លួននៅឈុតធំក្រោមការដឹកនាំរបស់ Thomas Tuchel ខណៈការប្រកួតនៅ​ Super Cup គឺជាការបង្ហាញខ្លួននៅឈុតធំលើកដំបូងសម្រាប់ខ្សែការពារវ័យ ២២ ឆ្នាំ៕

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ Darren Bent ទទូចប្រាប់ Arsenal ឲ្យយកអតីតគ្រូបង្វឹក PL រូបនេះ មកជំនួសតំណែង Arteta វិញទៅ

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសលោក Darren Bent បានជំរុញឱ្យក្លិបកំាភ្លើងធំ Arsenal ល្មមដល់ពេលរកអ្នកថ្មីមកជំនួសតំណែងរបស់ លោក Mikel Arteta ហើយ ដោយគាត់សំលឹងឃើញអតីតគ្រូបង្វឹករបស់ក្លិបតោខៀវ Chelsea រូបនេះ ថាជាជម្រើសសក្តិសមបំផុត ។

Mikel Arteta

រំលឹកថា Arteta បានចំណាយពេល ៥ ឆ្នាំនៅ Arsenal ក្នុងនាមជាកីឡាករ មុនពេលវិលត្រលប់មកកាន់ទឹកដី Emirates វិញ ក្នុងនាមជាអ្នកចាត់ការទូទៅនៅខែធ្នូឆ្នាំ ២០១៩ បន្ទាប់ពីការចេញរបស់លោក Unai Emery ។ យ៉ាងណានៅក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបេនះ បានធ្វើឲ្យ Arsenal ឈ្នះពានរង្វាន់ FA Cup នៅចុងរដូវកាល  ២០១៩-២០ ប៉ុន្តែបានបញ្ចប់ត្រឹមតែចំណាត់ថ្នាក់ទី ៨ ប៉ុណ្ណោះកាលពីរដូវកាលមុន ស្របពេលត្រូវធ្លាក់ចេញពីពាន Europa League ក្រោយថ្វីជើង Villarreal ទៀតផង ។

យ៉ាងណានៅ​ក្នុងរដូវកាលថ្មីនេះ Arteta នៅតែបន្តដឹកនាំក្រុមមិនបានល្អដដែល ដោយបានប្រកួតចាញ់ក្រុម Brentford ក្នុងលទ្ធផល ២ ទល់នឹង ០ នៅថ្ងៃបើកឆាកក្របខ័ណ្ឌ Premier League នាពេលថ្មីៗកន្លងទៅនេះ ។

Arsenal

ហើយដោយបានមើលឃើញពីភាពមិនរីកចម្រើនបែបនេះ លោក Bent ជឿជាក់ថា Arsenal គួរតែដល់ពេលត្រូវបណ្តេញលោក Arteta ចេញហើយ ជាមួយនឹងការនាំយកគ្រូបង្វឹកលោក Antonio Conte មកធ្វើជាអ្នកចាត់ការថ្មីជំនួសវិញ ។

Antonio Conte

មនតែប៉ុណ្ណោះ ដោយត្រូវបានគេសួរអំពីស្ថានភាពបច្ចុប្បន្នរបស់ Arsenal លោក Bent បានប្រាប់ talkSPORT ថា ៖​ “ វាពិបាកមើលណាស់។ ទម្រង់លេងទល់នឹង Brentford គឺអន់ខ្លាំងណាស់ ។ វាមិនល្អទាល់តែសោះក្នុងការទស្សនាពួកគេលេង ខ្ញុំពិតជាមាននអារម្មណ៍សោកស្តាយចំពោះ Ben White ផងដែរ ។ ប្រសិនបើយើងចង់ក្លិបមួយនេះវិលត្រលប់ទៅរកពេលវេលាល្អវិញ នោះពួកគេគួរតែបណ្តេញ Mikel Arteta ចេញ ហើយនាំមនុស្សដូចជាលោក Antonio Conte មកជំនួសវិញ ” ៕​

ប្រភព: Metro