ល្ហិច.ល្ហៀងថា ​Chelsea គ្រោងតកុងត្រាថ្មីបន្ថែមដល់កីឡាករគោលដៅធំរបស់ R.Madrid និង PSG ម្នាក់

យោងទៅការរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថាក្រុមតោខៀវ Chelsea កំពុងដំណើរការផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត សម្រាប់់ខ្សែការពារ Antonio Rudiger ដើម្បីធានាដល់អានាគតរបស់គេជាមួយនឹងក្លិប។

Antonio Rudiger

បញ្ជាក់ផងដែរថាកុងត្រាបច្ចុប្បន្នរបស់ Rudiger នៅសល់រយ:ពេលត្រឹមតែ ១២ ខែទៀតប៉ុណ្ណោះ ដោយខ្សែការពារជនជាតិអាល្លឺម៉ង់រូបនេះ ក៏អាចមានសិទ្ធក្នុងការចុះកុងត្រា pre-contract ជាមួយក្លិបដទៃទៀតបាន នៅក្នុងខែមករាឆ្នាំ ២០២១ ខាងមុខ ស្របពេលក្លិប Real Madrid និង PSG សុទ្ធសឹងតែបានបង្ហាញការចាប់អារម្មណ៍លើរូបគេ ។

Antonio Rudiger

តែទោះជាយ៉ាងណា ក៏ដោយយោងតាមសារព័ត៌មានពី Sky Sports បានអះអាងថាអ្នកតំណាងរបស់ Rudiger ឥឡូវនេះកំពុងអង្គុយស្តាប់ការផ្តល់ជូនសំណើកុងត្រាថ្មី ពីសំណាក់ក្លិប Chelsea ហើយ ដែលអាចនឹងរក្សាអនាគតរបស់ខ្សែការពាររូបនេះ ឲ្យស្នាក់នៅទឹកដី Stamford Bridge បន្តទៀត ។

Antonio Rudiger

រំលឹកថា Rudiger បានចូលរួមជាមួយក្រុមតោខៀវ Chelsea ពីក្លិបយក្សអ៊ីតាលី Roma ក្នុងឆ្នាំ ២០១៧ និងបានចូលលេងសរុប ១៥៣ ប្រកួត រកបាន ៦ គ្រាប់ នៅគ្រប់ពានរង្វាន់ទាំងអស់ ៕

ប្រភព: AF

អានអត្ថបទបន្ទាប់៖ ក្លឹប​នៅ​បារាំង បើក​ភ្លើង​ខៀវ​ឲ្យ Arsenal នាំ​យក​ម្នាក់​នេះ ​ទៅ​ទឹកដី​អង់គ្លេស​ហើយ

កាលបរិច្ឆេទ​ទីផ្សារ​ដោះដូរ​សេសសល់​ត្រឹម​រយៈ​ពេល​មិន​ដល់ ១ សប្តាហ៍​ទៀត​នោះ​ទេ តែ​សម្រាប់​ក្លឹប Arsenal ប្រហែល​អាច​ជា​សម្រេច​ការ​ចរចា​យក​បាន​កីឡាករ​មួយ​រូប​ទៀត​នៅ​តំណែង​បម្រើ ប៉ុន្តែ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។

Arteta

នោះ​គឺ​បន្ទាប់​ពី​មាន​ដំណឹង​ថា​ក្លឹប​បារាំង Lyon បាន​បើក​ភ្លើង​ខៀវ​អនុញ្ញាត​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Mikel Arteta អាច​ចរចា​យក​បាន Houssem Aouar ទៅ​ចូលរួម​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល ហើយ​អាច​មាន​សិទ្ធ​ទិញ​ផ្តាច់​ពេញ​ថ្លៃ​ ក្រោយ​ផុត​ចុង​ខែ​មិថុនា ឆ្នាំ ២០២២។ នេះ​បើ​តាម​សារព័ត៌មាន Get French Football បាន​ចុះ​ផ្សាយ។

Aouar
Aouar

តាម​ពិត​ទៅ​ក្លឹប Arsenal ធ្លាប់​បង្ហាញ​ការ​ចង់​បាន Aouar មុន​ពេល​យក​បាន Martin Odegaard ពី Real ហើយ​សារ​នោះ ដាក់​សំណើ​ទៅ ៣២ លាន​ផោន តែ​ Lyon បដិ.សេធ ដោយ​ទាម.ទារ​ដល់ ៥៥ លាន​ផោន។ ឥឡូវ​ពេល​នេះ​ក្លឹប​បារាំង ព្រម​ទម្លាក់​ថ្លៃ Aouar ​ហើយ តែ​សុំ​ឲ្យ​ខ្ចី​ជើង​សិន សឹម​ចរចា​គ្នា​ទៀត​នៅ​បញ្ចប់​រដូវ​កាល។

នេះ​ពិបាក​នឹង​ថា​ដែរ ព្រោះ​អី​ប្រព័ន្ធ​បម្រើ​របស់​ក្លឹប​ Arsenal គឺ​ត្រូវ​បាន Odegaard ទើប​តែ​មក​បំពេញ ប៉ុន្តែ​ប្រសិន​ក្លឹប​ត្រូវ​បាត់បង់ Lucas Torreira ទៅ​ឲ្យ Fiorentina បន្ថែម​ទៀត [ផ្អែក​តាម​ចចាមអារ៉ាម​កន្លង​មក] នោះ​ភាគរយ​ការ​ចរចា​យក Aouar មក Emirate Stadium ប្រហែល​ជា​អាច​មាន​ខ្ពស់>

ប្រភព៖ Metro