តារាឆ្នើមកូរ៉េ Hwang Hee-chan ចូលរួមក្លិបមួយនៅ Premier League ក្រោយមិនសូវកាក់កបនៅអាល្លឺម៉ង់

ក្លិប Wolverhampton Wanderers បានចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធ Hwang Hee-chan ពីក្លិប RB Leipzig ក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាល ជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់។

ខ្សែប្រយុទ្ធជនជាតិកូរ៉េខាងត្បូងរូបនេះ បានធ្វើដំណើរមកដល់អាកាសយានដ្ឋាន Birmingham ដោយយន្ដហោះផ្ទាល់ខ្លួន កាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីធ្វើតេស្ដសុខភាព។

កីឡាករវ័យ២៥ឆ្នាំ រកគ្រាប់បាល់បាន៣គ្រាប់ ពីការចូលរួម២៩ប្រកួតនៅ Bundesliga សម្រាប់ Leipziag បន្ទាប់ពីផ្ទេរចេញពី RB Salzburg ដែលគេធ្លាប់រកគ្រាប់បាល់បាន៤៥គ្រាប់ ក្នុងការបង្ហាញខ្លួន ១២៦លើក។

សម្រាប់ក្រុមជម្រើសជាតិកូរ៉ខាងត្បូងវិញ គេរកគ្រាប់បាល់បាន៦គ្រាប់ ពីការចូលលេង៣៧ប្រកួត ហើយបានចូលរួមព្រឹត្តិការណ៍ World Cup 2018 ដែលធ្វើនៅប្រទេសរុស្ស៊ីផងដែរ៕

ប្រភព៖ Sky Sports

អានអត្ថបទបន្ទាប់៖ ធុ.ញចចាមអារ៉ាមពាក់ព័ន្ធ Haaland ពេក មេធំ Dortmund មួយរូបចេញមុខបកស្រាយច្បាស់ៗតែម្ដង

កីឡាករ Erling Haaland មួយរយៈកាលចុងក្រោយនេះ ហាក់សំបូរពាក្យចចាមអារ៉ាមទាក់ទងនឹងការចាកចេញពីក្រុមបច្ចុប្បន្ន Borussia Dortmund ខណៈព័ត៌មានអស់ទាំងនោះ ភាគច្រើនពាក់ព័ន្ធជាមួយក្លឹបតោខៀវ Chelsea និងចុងក្រោយបង្អស់គឺ Paris Saint-Germain។

Erling Haaland 

ជាក់ស្ដែង PSG អាចនឹងពិតជាតាមយក Haaland ប្រាកដមែន ក្នុងករណី Kylian Mbappe ប្រកាសចែកផ្លូវទៅចូលរួមនៅ​ Real Madrid តែពេលនេះដំណឹងផ្លូវការនៅមិនទាន់ធ្វើឡើងនៅឡើយ ខណៈចចាមអារ៉ាមដែលផ្ទុះបំផុតចុងក្រោយគឺ ក្លឹបសេដ្ឋីបារាំងត្រៀមផ្ដល់សំណើទឹកប្រាក់ប្រមាណ​ ២០០ លានអឺរ៉ូ ដើម្បីសម្រេចការផ្ទេរ Haaland។

Kylian Mbappe

យ៉ាងណា ចចាមអារ៉ាមមួយនេះត្រូវបានច្រា.នចោលដោយប្រធានផ្នែក Michael Zorc នៃក្រុម Dortmund បានចេញមុខទម្លាយថា ព័ត៌មានខាងលើ សុទ្ធតែមិនពិត ហើយក្លឹបក៏គ្មានបំណងចង់លក់កីឡាករន័រវែសចេញនារដូវក្ដៅនេះដែរ។

Michael Zorc

នៅពេលសួរថា តើក្លឹបពិតជាទទួលបានសំណើប្រាក់សុទ្ធ ២០០ លានសម្រាប់ Haaland ឬទេ? Zorc ឆ្លើយទៅកាន់​ Kicker ថា៖ “ពួកយើងគឺជាក្រុមបាល់ទាត់ មិនមែនជាធនាគារឡើយ។ ការសម្រេចចិត្តរបស់យើងគឺដដែល មិនមានការផ្លាស់ប្ដូរទេ។ ខ្ញុំជឿថា រយៈពេល ២ ថ្ងៃមកនេះ អ្នកទាំងអស់គ្នាច្បាស់ជាបានលឺព័ត៌មានផ្ដេស.ផ្ដាសជាច្រើន ហើយខ្ញុំសុំបញ្ជាក់ច្បាស់ៗ ព្រោះមិនចង់និយាយដដែលៗច្រើនសារ គឺចចាមអារ៉ាមទាំងនោះមិនមែនជាការពិតទេ”៕

ប្រភព: GOAL