កីឡាករ Real Madrid ម្នាក់ទទួលផលចំណេញជាងគេ នៅពេលក្លិបបរាជ័យក្នុងការតាមទិញ Mbappe

Vinicius Junior អាចជាអ្នកដែលទទួលបានផលចំណេញច្រើនបំផុត សម្រាប់ការបរាជ័យរបស់ Real Maadrid ក្នុងការព្យាយាមនាំយក Kylian Mbappe ពីក្លិប Paris Saint-Germain ក្នុងរដូវក្ដៅនេះ។

ខ្សែប្រយុទ្ធប្រេស៊ីល Vinicius បានបង្ហាញខ្លួនក្នុងជម្រើសដំបូង ក្នុងជំនួបជាមួយ Real Betis បន្ទាប់ពីប្ដូរចូលពីបម្រុង ក្នុងការប្រកួតទល់នឹង Alaves និង Levante ហើយគេអាចបង្កើនសមត្ថភាពរបស់ខ្លួនមួយកម្រិតបន្ថែមទៀត ក្នុងរដូវកាលនេះ។

ការលេងដ៏ល្អរបស់ Vinicius ទល់នឹង Real Betis បានបង្ហាញពីសមត្ថភាពរបស់ ខ្សែប្រយុទ្ធជនជាតិប្រេស៊ីល ថាគេស្ថិតនៅកម្រិតមួយល្អប្រសើរ បើធៀបទៅនឹងទម្រង់លេងមិននឹងនររបស់គេកន្លងមក។

អ្នកចាត់ការ Carlo Ancelotti ត្រូវការឱ្យកូនក្រុមរបស់លោក ប្រឹងប្រែងរួមចំណែកជួយក្រុមឱ្យកាន់តែច្រើនជាងមុន ខណៈការព្យាយាមតាមទិញ Mbappe ពី Paris Saint-Germain មិនអាចកើតឡើងបាន ដែលជាផលចំណេញសម្រាប់ Vinicius ដើម្បីឈានដល់កម្រិតមួយផ្សេងទៀត និងក្លាយជាតារាប្រចាំក្រុម”៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ [ផ្លូវការ] អតីត​ដៃ​គូ​ចាស់​របស់ Ronaldo ប្រកាស​ចូល​និវត្ត ត្រឹម​អាយុ ៣៥ ឆ្នាំ

ដំណឹង​ផ្លូវការ​បាន​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី ៤ ​កញ្ញា ឆ្នាំ ២០២១ ពាក់ព័ន្ធ​នឹង​ដំណឹង​ផ្លូវការ អំពី​ការ​ប្រកាស​ចូល​និវត្ត​របស់​ខ្សែ​ប្រយុទ្ធ Mario Mandzukic ដែល​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​របស់ Cristiano Ronaldo កាល​នៅ​ក្លឹប Juventus។

Mandzukic

អតីត​ខ្សែ​ប្រយុទ្ធ​វ័យ​ទើប​តែ ៣៥ ឆ្នាំ បាន​ឈរ​ជើង​លើក​ចុង​ក្រោយ​ឲ្យ​ក្លឹប AC Milan ក្រោយ​ពី​ទំនេរ​ជើង​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ។ ការ​ផ្ទេរ​មក​ក្លឹប​នៅ​ប្រទេស​អ៊ីតាលី បុរស​សញ្ជាតិ​ក្រូអាត​ ពុំ​បាន​លេង​ទៀងទាត់​នោះ​ទេ ដោយ​បង្ហាញ​ខ្លួន ១១ ប្រកួត ភាគ​ច្រើន​បម្រុង​សរុប​បាន​តែ ២៨៧ នាទី មិន​អាច​រក​បាន​សូម្បី​មួយ​គ្រាប់។

និយាយ​ពី​ជោគជ័យ​របស់ Mandzukic គេ​បាន​ផ្លែផ្កា​ច្រើន កាល​នៅ​ក្លឹប​សេះ​បង្កង់ Juventus ដោយ​ ១៦២ ប្រកួត រក​បាន ៤៤ គ្រាប់​និង Assist ១៧ លើក។ ជាមួយ​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​ឯ​ណេះ​វិញ ខ្សែ​ប្រយុទ្ធ​កណ្តាល បាន​ចូល​និវត្ត​តាំង​ពី​ឆ្នាំ ២០១៨ ពោល​ក្រោយ​ចប់​ព្រឹត្តិការណ៍ FIFA World Cup នៅ​ឯ​រុស្ស៊ី ដែល​ក្រុម​ឡើង​បាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ។ ស្ថិតិ​នៅ​ក្រូអាត គេ​បង្ហាញ​ខ្លួន ៨៩ ប្រកួត រក​បាន ៣៣ គ្រាប់។

Mandzukic
Mandzukic

គួរ​រំឭក​ថា​នៅ​ឆ្នាំ ២០២១ នេះ​កីឡាករ​កំពូលៗ​ដែល​បាន​ចូល​និវត្ត ក្រៅ​ពី Mandzukic គឺ​មាន​ផ្សេង​ទៀត​ដូច​ជា Wayne Rooney, Antonio Valencia, Yohan Cabaye, Goran Pandev និង Lars Bender ​ជា​ដើម៕

ប្រភព៖ Football-Espana