មុនផ្លាស់មក Real Madrid កីឡាករវ័យក្មេង Camavinga បានបោះឱកាសចូលរួមក្លិបយក្សមួយ

ការចុះហត្ថលេខាផ្ទេរ ខ្សែបម្រើវ័យក្មេង Eduardo Camavinga ជាការរៀបចំអនាគតរបស់ក្លិប Real Madrid ឱ្យកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Carlo Ancelotti។

ដំបូងឡើយ Kylian Mbappe ជាកីឡាករគោលដៅចំបងរបស់ក្លិបអធិរាជស ក្នុងការនាំយកមកចូលរួមក្រុម ប៉ុន្ដែ ប្រធានក្លិប Florentino Perez មានការខកចិត្ត ដែលមិនអាចទិញកីឡាករជនជាតិបារាំងបាន ទោះបីជាព្យយាមតំឡើងថ្លៃផ្ទេរយ៉ាងណា ក៏ PSG មិនព្រមលក់ខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេដែរ។

តាមប្រភពពី Marca បានឱ្យដឹងថាក្លិប Real Madrid បានយកឈ្នះការប្រជែងជាមួយ PSG ក្នុងការចុះហត្ថលេខា Camavinga ពី Rennes។

គេជាកីឡាករយុវជនម្នាក់ដែលនៅអឺរ៉ុបដែលបានបង្ហាញភាពលេចធ្លោ ក្រោយទទួលបានឱកាសចូលលេងនៅក្រុមធំ ហើយត្រូវបានប្រៀបធៀបជាមួយ រៀមច្បងក្នុងក្រុមជម្រើសជាតិបារាំង Paul Pogba ផងដែរ។

ប្រភពជិតស្និទ្ធនៅ Real Madrid បានអះអាងថា ការសម្រេចចិត្តរបស់ Camavinga ក្នុងការចូលរួមក្លិបអេស្ប៉ាញមួយនេះ មិនពាក់ព័ន្ធទៅនឹង Mbappe នោះទេ ការចរចាបានឈានដល់ការព្រមព្រៀង ច្រើនសប្ដាហ៍មុនប្រកាសជាផ្លូវការ ស្របពេល PSG ក៏ចង់បានកីឡាករវ័យក្មេងរូបនេះដែរ៕

អានអត្ថបទបន្ទាប់៖ [ផ្លូវការ] អតីត​ដៃ​គូ​ចាស់​របស់ Ronaldo ប្រកាស​ចូល​និវត្ត ត្រឹម​អាយុ ៣៥ ឆ្នាំ

ដំណឹង​ផ្លូវការ​បាន​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី ៤ ​កញ្ញា ឆ្នាំ ២០២១ ពាក់ព័ន្ធ​នឹង​ដំណឹង​ផ្លូវការ អំពី​ការ​ប្រកាស​ចូល​និវត្ត​របស់​ខ្សែ​ប្រយុទ្ធ Mario Mandzukic ដែល​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​របស់ Cristiano Ronaldo កាល​នៅ​ក្លឹប Juventus។

Mandzukic

អតីត​ខ្សែ​ប្រយុទ្ធ​វ័យ​ទើប​តែ ៣៥ ឆ្នាំ បាន​ឈរ​ជើង​លើក​ចុង​ក្រោយ​ឲ្យ​ក្លឹប AC Milan ក្រោយ​ពី​ទំនេរ​ជើង​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ។ ការ​ផ្ទេរ​មក​ក្លឹប​នៅ​ប្រទេស​អ៊ីតាលី បុរស​សញ្ជាតិ​ក្រូអាត​ ពុំ​បាន​លេង​ទៀងទាត់​នោះ​ទេ ដោយ​បង្ហាញ​ខ្លួន ១១ ប្រកួត ភាគ​ច្រើន​បម្រុង​សរុប​បាន​តែ ២៨៧ នាទី មិន​អាច​រក​បាន​សូម្បី​មួយ​គ្រាប់។

និយាយ​ពី​ជោគជ័យ​របស់ Mandzukic គេ​បាន​ផ្លែផ្កា​ច្រើន កាល​នៅ​ក្លឹប​សេះ​បង្កង់ Juventus ដោយ​ ១៦២ ប្រកួត រក​បាន ៤៤ គ្រាប់​និង Assist ១៧ លើក។ ជាមួយ​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​ឯ​ណេះ​វិញ ខ្សែ​ប្រយុទ្ធ​កណ្តាល បាន​ចូល​និវត្ត​តាំង​ពី​ឆ្នាំ ២០១៨ ពោល​ក្រោយ​ចប់​ព្រឹត្តិការណ៍ FIFA World Cup នៅ​ឯ​រុស្ស៊ី ដែល​ក្រុម​ឡើង​បាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ។ ស្ថិតិ​នៅ​ក្រូអាត គេ​បង្ហាញ​ខ្លួន ៨៩ ប្រកួត រក​បាន ៣៣ គ្រាប់។

Mandzukic
Mandzukic

គួរ​រំឭក​ថា​នៅ​ឆ្នាំ ២០២១ នេះ​កីឡាករ​កំពូលៗ​ដែល​បាន​ចូល​និវត្ត ក្រៅ​ពី Mandzukic គឺ​មាន​ផ្សេង​ទៀត​ដូច​ជា Wayne Rooney, Antonio Valencia, Yohan Cabaye, Goran Pandev និង Lars Bender ​ជា​ដើម៕

ប្រភព៖ Football-Espana