នោះ! Ronaldo នឹងមិនទាន់អាចបង្ហាញខ្លួនលើកដំបូងពេលជួប Newcastle នោះទេ អស់យ៉ាងត្រឹមអង្គុយបម្រុង ដោយសារផលមួយ

អ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manchester United អាចនឹងមានការខកចិត្ត សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍នេះ ដោយសារតែខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងបានត្រឹមតែអង្គុយកៅអីបម្រុងប៉ុណ្ណោះ ក្នុងការប្រកួតទល់ក្រុម Newcastle United នៅទឹកដី Old Trafford។

Cristiano Ronaldo

ជាក់ស្តែង បន្ទាប់ពីបញ្ចប់កាតព្វកិច្ចជាមួយក្រុមជម្រើសជាតិ Ronaldo ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ៥ ថ្ងៃ មុនពេលចូលរួមធ្វើការហ្វឹកហាត់ជាមួយក្រុម Man Utd  ជាលើកដំបូង ចាប់តាំងពីបានផ្ទេរមកពីក្លិបសេះបង្កង់ Juventus មក ។

Cristiano Ronaldo

យ៉ាងណា នេះមានន័យថាខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំ មានពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដើម្បីហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីរបស់ខ្លួន មុនពេលការប្រកួតទល់ក្រុម Newcastle មកដល់។

ប៉ុន្តែបើតាមរបាយការណ៍ពី The Sun បានបង្ហាញថា លោក Ole Gunnar Solskjaer នឹងមិនទាន់ដាក់ Ronaldo លេងនៅជម្រើសដំបូងនោះទេ ដោយសារគេមានពេលវេលេាតិចតួច ដើម្បីរៀបចំខ្លួនក្នុងប្រកួតមួយនេះ ។

Cristiano Ronaldo

មិនតែប៉ុណ្ណោះ វាត្រូវបានគេរាយការណ៍ទៀតថា Ronaldo អាចត្រូវគ្រូបង្វឹកសញ្ជាតិន័រវេសខាងលើដាក់ឲ្យអង្គុយកៅអីបម្រុងប៉ុណ្ណោះ សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍នេះ ។ ហើយចំពោះការបង្ហាញខ្លួនលើកដំបូងរបស់កីឡាករព័រទុយហ្គាល់ អាចនឹងលើកទៅសប្តាហ៍ក្រោយវិញ នៅពេល Man Utd ត្រូវប៉ះក្រុម Young Boys នៅក្នុងក្របខ័ណ្ឌ Champions League ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ លក្ខខណ្ឌ និងខសន្យាដែល Atletico Madrid និង Barcelona កំណត់សម្រាប់ការខ្ចីជើង Griezmann

Antoine Griezmann ត្រូវបានកាត់ប្រាក់ឈ្នួលប្រមាណ៤០ភាគរយដើម្បីអាចចូលរួម Atletico Madrid ជាថ្មីពីក្លិប Barcelona។ នេះបើតាមព័ត៌មានដែលទទួលបានពីវេបសាយ Goal.com។

Griezmann បានធ្វើការផ្ទេរយ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃចុងក្រោយនៃការដោះដូរ ដោយត្រលប់ទៅ Atletico Madrid វិញ ខណៈ Barcelona បានព្រមព្រៀងកិច្ចសន្យាខ្ចីជើងឱ្យ Atletico ក្នុងរយៈពេលវែង។

ខ្សែប្រយុទ្ធជនជាតិបារាំងរូបនេះ ស្ថិតនៅក្នុងចំណោមកីឡាករជាច្រើនដែលបានចាកចេញពីទឹកដី Camp Nou ដោយក្លិបព្យាយាមកាត់បន្ថយលើការចំណាយប្រាក់ឈ្នះកីឡាករ ដូច្នេះពួកគេត្រូវលះបង់ ដើម្បីអាចធ្វើឱ្យគម្រោងដំណើរការទៅបាន។

តាមប្រភពពី Goal.com បានឱ្យដឹងថា Griezmann ទទួលបានប្រាក់ឈ្នួលជិតពាក់កណ្ដាល ដើម្បីអាចត្រលប់ទៅ Atletico វិញ ប៉ុន្ដែក្លិបការពារជើងឯកលីគកំពូលអេស្ប៉ាញ​ មិនចំណាយថ្លៃខ្ចីជើងឱ្យទៅ Barca ក្នុងរដូវកាល ២០២១-២២ នេះ ក្រៅពីប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ។

ប៉ុន្ដែប្រសិនបើ Atletico ចង់ខ្ចីបន្ថែមមួយរដូវកាលទៀត​ ពួកគេត្រូវចំណាយឱ្យ Barca។

Atletico នឹងផ្ដល់ជូន Barcelona ៤០លានអឺរ៉ូ ដែលរាប់បញ្ចូលទាំងលក្ខខណ្ឌផ្សេងៗ ដើម្បីនាំយក Griezmann មកធ្វើជាកីឡាករអចិន្ដ្រៃយ៍របស់ពួកគេ ក្នុងករណីដែល Griezmann បានលេងយ៉ាងហោចណាស់៥០ភាគរយនៃចំនួនប្រកួត ក្នុងរដូវកាល ២០២២-២៣។

ប៉ុន្ដែបើ Griezmann មិនអាចធ្វើបានតាមការព្រមព្រៀង និងលក្ខខណ្ឌដែលក្លិបទាំងពីរបានចរចាត្រូវរ៉ូវគ្នា Atletico មិនត្រូវចំណាយសម្រាប់ Barca ឡើយ៕

ប្រភព៖ Goal