Pique ប្រាប់​ពី​ទំហំ​ពេលវេលា​ដែល​ក្លឹប Barcelona នឹង​ត្រលប់​មក​រក​ភាព​ល្អ​ប្រសើរ​វិញ

ដោយសារ​តែ​បញ្ហា​ផ្ទៃ​ក្នុង​មួយ​ចំនួន ក៏​ដូច​ជា​ជួន​ពេល​ជ.ម្ងឺ​រា.ត​ត្បាត COVID-19 បាន​បន្ត​អូស​បន្លា.យ​រយៈ​ពេល​យូរ ក៏​នាំ​ឲ្យ​ក្លឹប​ធំៗ​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប ប្រឈម​នឹង​វិប.ត្តិ​ហិរញ្ញវត្ថុ​កើត​ឡើង ហើយ​ក្នុង​ចំណោម​នោះ គឺ​ក្លឹប Barcelona ហាក់​ធ្លា.ក់​ធ្ងន់ធ្ងរ​ជាង​គេ ដោយ​លឺ​ថា​ជាប់​បំ.ណុល​ដល់​ទៅ​ជាង ១ ពាន់​លាន​ដុល្លារ។

Bartomeu/Laporta

យ៉ាង​ណា​ក្រោយ​ការ​មក​ដល់​របស់​ប្រធាន​ក្លឹប​ថ្មី Joan Laporta បញ្ហា​ទាំង​អស់ ក៏​កំពុង​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​បណ្តើរៗ តែ​យ៉ាង​ណា​វា​ក៏​ទាមទារ​ពេលវេលា​ច្រើន​ឆ្នាំ​ដែរ ទម្រាំ​អាច​ត្រលប់​មក​ដល់​ភាព​ល្អ​ប្រសើរ​ដូច​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​វិញ។

បើ​តាម​ការ​យល់​ឃើញ​របស់​ Gerard Pique បាន​និយាយ​អំពី​ការ​ដឹកនាំ​របស់​ប្រធាន​ក្លឹប​ចាស់ និង​ពេលវេលា​ដែល​ក្លឹប​ត្រូវ​ការ​ដើម្បី​ស្រោច.ស្រង់​ស្ថានភាព​បែប​នេះ​ថា៖ “ខ្ញុំ​មិន​អាច​និយាយ​ថា Josep Bartomeu គាត់​ជា​ប្រធាន​ក្លឹប​ដ៏​អាក្រក់​បំផុត​ឬ​អត់​នោះ​ទេ តែ​តាម​អ្វី​ដែល​ខ្ញុំ​បាន​ឆ្លង​កាត់ គាត់​ត្រូវ​តែ​នៅ​ទី​នោះ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​មាន​កំហុស ហើយ​វា​ជា​ការ​ពិត​ដែល​ក្លឹប​មិន​អាច​ឈាន​ដល់​ចំណុច​មួយ​ដែល​ប្រជាជន​កាតាឡាន់​ទាំង​អស់​ចង់​បាន”។

Pique
Laporta

លោក​បន្ត៖ “ឥឡូវ​នេះ ខ្ញុំ​មាន​ក្តីសង្ឃឹម​និង​កំពុង​រំភើប​ចិត្ត ដោយ​ជឿ​ថា ៥ ឬ ១០ ឆ្នាំ​ទៀត គ្រប់​យ៉ាង​នឹង​ល្អ​បំផុត​សម្រាប់ Barcelona ដោយ​លោក Joan [Laporta] គាត់​ត្រូវ​ការ​ពេលវេលា​បន្ថែម​ទៀត ហើយ​គាត់​ក៏​បាន​ជ្រើស​យក Koeman ជា​អ្នកចាត់ការ​ដ៏​សក្តិសម​ឥតខ្ចោះ​ពេល​នេះ”៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ អតីតកីឡាករ Real Madrid ត្រូវបានកោះហៅចូលក្រុមអេស្ប៉ាញ ត្រៀមជួបកូសូវ៉ូ

Sergio Reguilon ត្រូវបានកោះហៅចូលរួមក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ សម្រាប់ការប្រកួតដែលនៅសល់ទល់នឹងកូសូវ៉ូ ក្នុងវគ្គជម្រុះ World Cup 2022។

ក្រុមគោជល់អេស្ប៉ាញ ទទួលបានជ័យជម្នះ ៤-០ យ៉ាងអស្ចារ្យលើហ្ស៊កហ្ស៊ី កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមកំពូលតារាងស៊ុយអែត កាលពីសប្ដាហ៍មុន។

ប៉ុន្ដែអំឡុងការប្រកួត ក្រុមរបស់លោក Luis Enrique បានបាត់បង់សមាជិកពីររូបដោយសាររបួសគឺ Aymeric Laporte និង Jose Luis Gaya។ របួសរបស់ Laporte មើលទៅមិនសូវជាធ្ងន់ធ្ងរនោះទេ ខណៈ​ Gaya ហាក់មានសភាពពិបាកជាង។

ដូច្នេះហើយទើបអេស្ប៉ាញ កោះហៅខ្សែការពារស្លាបឆ្វេង Reguilon មកបន្ថែមម្នាក់ទៀត ដើម្បីជំនួស Gaya ត្រៀមសម្រាប់ការប្រកួតទល់នឹងកូសូវ៉ូ។

សូមរំឭកថា កន្លងមក កីឡាករដែលកើតចេញពីថ្នាលរបស់ Real Madrid រូបនេះ មានឱកាសចូលលេងឱ្យក្រុមអេស្ប៉ាញ៥លើក ហើយរំពឹងថាគេនឹងបានលេងប្រកួតទី៦ទល់នឹងកូសូវ៉ូ ប៉ុន្ដែ តារាឆ្នើម Jordi Alba ទំនងមានភាគរយខ្ពស់ ក្នុងការទទួលបានកៅអីពីគ្រូបង្វឹកសម្រាប់តំណែងនេះ៕

ប្រភព៖ Football Espana