ភ្ញាក់ផ្អើល!​ Ancelotti ធ្លាប់ចង់បានកីឡាករផុតកុងត្រានៅ PL ម្នាក់ មកជំនួសជើង Ramos, Varane ដែលចាកចេញ

ក្រុម Real Madrid ត្រូវបានគេរាយការណ៍ថាធ្លាប់បានពិចារណានាំយកខ្សែការពារ David Luiz មកកាន់ទឹកដីអេស្ប៉ាញ នៅអំឡុងទីផ្សារដោះដូររដូវក្តៅកន្លងទៅនេះ ។

David Luiz

ជាក់ស្តែង Luiz បានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន បន្ទាប់ពិកុងត្រាថរបស់គេជាមួយ Arsenal ដល់ពេលត្រូវអស់សុពលភាព​ ហើយគ្រូបង្វឹកលោក Carlo Ancelotti ត្រូវបានគេនិយាយថាជាអ្នកគាំទ្រដ៏ធំមួយរបស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ។

David Luiz

រំលឹកថា នៅពេលកីឡាករ Raphael Varane និង Sergio Ramos សម្រេចចិត្តចាកចេញពី គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវគេរាយការណ៍ថាបានទាក់ទងតាមទូរសព្ទទៅកាន់ Luiz ដោយផ្ទាល់ ដើម្បីសួរពីចំណាប់អារម្មណ៍របស់គេ ក្នុងការផ្ទេរមកកាន់ទឹកដី Bernabeu ឬអត់ ។

David Luiz

យ៉ាងណានេះបើតាមការលើកឡើងរបស់សារព័ត៌មាន Diario AS ដែលអះអាងទៀតថា Luiz ក៏ទទួលបានការផ្តល់ជូនពីសំណាក់ក្លិបធំៗផ្សេងទៀតដូចជា Everton, West Ham, Benfica, Lazio, Marseille និង Lille ផងដែរ ។

David Luiz ​

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត Luiz បានសម្រេចចិត្តយ៉ាងច្បាស់ថារូបគេនឹងវិលត្រលប់ទៅលេងនៅក្លិបប្រទេសកំណើតវិញ ដោយចូលរួមជាមួយ Flamengo ដែលជាហេតុធ្វើឲ្យគ្រូបង្វឹកលោក Ancelotti បានត្រឹមកាត់ចិត្ត និងចាប់ផ្តើមរដូវកាលថ្មី ជាមួយជម្រើសកីឡាករដូចជា David Alaba, Eder Militao, Nacho Fernandez និង Jesus Vallejo ជំនួសវិញ ៕

ប្រភព: FootballEspana

អានអត្ថបទបន្ទាប់៖ Merson ថា Liverpool នឹង​ស៊ី Crystal ដាច់​គ្រាប់ តែ Man Utd បាន​ត្រឹម ៣ ពិន្ទុ​ស្រាលៗ​នៅ​សប្តាហ៍​នេះ

ការ​ប្រកួត​ក្របខ័ណ្ឌ Premier League ជុំ​ទី ៥ បាន​វិល​ត្រលប់​មក​ដល់​ទៀត​ហើយ​នៅ​ចុង​សប្តាហ៍​នេះ ដោយ​យើង​ក៏​នឹង​មាន​គូ​ពិសេស​ជា​ច្រើន ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ មុន​ឈាន​ដល់​ការ​ប្រកួត​លោក Paul Merson អ្នក​វិភាគ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​មួយ និង​ជា​អតីត​កីឡាករ​នៅ Arsenal បាន​បង្ហាញ​ការ​ទស្សន៍ទាយ​លទ្ធផល​គូ​សំខាន់​ទាំង ៤ ដូច​ខាង​ក្រោម៖

Man Utd
Merson

សម្រាប់​គូ Arsenal ទល់ Burnley លោក​ជឿជាក់​ថា Arsenal នឹង​អាច​យក​ឈ្នះ ២-១ ពោល​នឹង​យក​បាន ៣ ពិន្ទុ​ងើប​ចេញ​ពី​ចំណាត់ថ្នាក់​កៀក​បាត​តារាង។ គិត​ត្រឹម​ជុំ​ទី ៤ ក្រុម​ដឹកនាំ​ដោយ​លោក Mikel Arteta ទើប​ឈ្នះ ១ ចាញ់ ៣ មាន ៣ ពិន្ទុ​ប៉ុណ្ណោះ។

ទៅ​មើល​គូ Liverpool ដែល​ត្រូវ​បើក​កីឡដ្ឋាន Anfield ស្វាគមន៍​ក្លឹប Crystal Palace លោក Merson ជឿ​ថា ហង្ស​នឹង​ស៊ី​ដាច់​គ្រាប់ ពោល​គឺ ៣-០ ដូច្នេះ​មាន​ន័យ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp នឹង​អាច​បន្ត​ឈរ​កំពូល​តារាង ខណៈ​គិត​ត្រឹម​ជុំ​ទី ៤ មាន ១០ ពិន្ទុ។

Liverpool

រី​ឯ West Ham ទល់ Man Utd លោក​យល់​ឃើញ​ថា ដោយ​មើល​ឃើញ​ទម្រង់​លេង​ពាក់​កណ្តាល​សប្តាហ៍​របស់​បិសាច​ធ្វើ​មិន​សូវ​បាន​ល្អ ដូច្នេះ​នឹង​អាច​យក​ឈ្នះ​ញញួរ​បាន​ តែ​មិន​ច្រើន​គ្រាប់​ទេ ពោល​ត្រឹម ១-០ ទទួល​បាន ៣ ពិន្ទុ​ដូច​ហង្ស​អ៊ីចឹង​ដែរ។

គូ​ពិសេស​ចុង​ក្រោយ​គឺ Tottenham និង Chelsea លោក​យល់​ឃើញ​ថា តោ​ខៀវ​នឹង​នៅ​តែ​មាន​ប្រៀប​ជាង តែ​ក៏​មិន​កើត​ឡើង​លើស​ពី ៤ គ្រាប់​នោះ​ដែរ។ លទ្ធផល​ទស្សន៍ទាយ​លោក​ថា Tottenham Hotspur ១-២ Chelsea សម្រាប់​ការ​ប្រកួត​ក្នុង​ដី​របស់​មាន់​ខ្នាយ​មាស​សារ​នេះ៕

ប្រភព៖ Metro