ដឹងមូលហេតុដែល Asensio ស៊ុតហេតទ្រីគសម្រាប់ Real Madrid តែមិនអបអរ

Marco Asensio រកបានហេតទ្រីគ ស្របពេល Real Madrid បន្ដគ្រងតំណែងកំពូលតារាងនៅ La Liga ជាមួយនឹងជ័យជម្នះ ៦-១ លើ Real Mallorca នៅទឹកដី Santiago Bernabeu។

Asensio ដែលលេងតំណែងជាខ្សែបម្រើប្រយុទ្ធ រកគ្រាប់បាល់បាន៣គ្រាប់នៅនាទីទី២៤,២៩ និង ៥៥ ខណៈ Karim Benzema រកបានពីរគ្រាប់នៅនាទីទី៣ និង ៧៨ ហើយមួយគ្រាប់ទៀតរកបានដោយខ្សែបម្រើ Isco នៅនាទីទី៨៤។ មួយគ្រាប់របស់ Mallorca រកបានដោយកីឡាករ Lee Kang-Min នៅនាទីទី២៥។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នៅពេលដែលខ្សែបម្រើជនជាតិអេស្ប៉ាញរូបនេះ រកគ្រាប់បាល់បញ្ចូលទីគ្រាប់នីមួយៗ គេមិនបានអបអរគ្រាប់បាល់ទាំងនោះឡើយ។ មូលហេតុមិនមែនដោយសារតែ ការមិនសប្បាយចិត្តដែលមិនសូវទទួលបានឱកាសចូលលេងក្រោមការដឹកនាំរបស់លោក Carlo Ancelotti នោះទេ ប៉ុន្ដែនេះជាការបង្ហាញការគោរពដល់ក្លិបចាស់ដែលគេធ្លាប់លេងនៅទីនោះ។

សូមរំឭកថា Asensio បានចាប់ផ្ដើមក្លាយជាកីឡាករអាជីពនៅ Mallorca ក្នុងឆ្នាំ២០១៣ ក្រោយត្រូវបានតម្លើងពីក្រុម B មុនពេលផ្ទេរមកកាន់ Real Madrid នៅឆ្នាំបន្ទាប់ ហើយគេត្រូវបានដាក់ឱ្យក្លិបនៅតំបន់ស្វយ័តកាតាឡូញ៉ាខ្ចីជើងនៅរដូវកាល ២០១៤-១៥៕

អានអត្ថបទបន្ទាប់៖ អស់ការអត់ទ្រាំ! ទីបំផុតកីឡាករ Man Utd ម្នាក់ កំពុងស្នើសុំក្លិប ដើម្បីចាកចេញនៅទីផ្សារខែមករាខាងមុខ

អ្នកចាំទី Dean Henderson របស់ក្រុម Manchester United កំពុងស្នើសុំក្លិប ដើម្បីអនុញ្ញាតឲ្យខ្លួនចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង នៅអំឡុងទីផ្សារខែមករាខាងមុខ ប្រសិនបើឱកាសចូលលេងនៅជម្រើសដំបូង នៅតែមិនអាចកើតមានទេនោះ ។

Dean Henderson 

ជាក់ស្តែង Henderson ធ្លាប់ត្រូវបានគេផ្តល់ឱកាសឲ្យចូលលេងបានច្រើនគួរសម បន្ទាប់ពីកីឡាករ David De Gea បានបង្ករឲ្យមាកំហុសផ្ទួនៗ ជាពិសេសនៅក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Europa League កាលពីរដូវកាលមុន ដែលវាទំនងដូចជាកីឡាករសញ្ជាតិអង់គ្លេសអាចទទួលបានតំណែងលេងរឹងមាំមួយ នៅក្នុងក្រុម United នៅរដូវកាលថ្មីនេះ ។

David de Gea

ប៉ុន្តែទោះជាយ៉ាងណា អ្វីៗគឺមិនដូចទៅនឹងការរំពឹងទុកនោះឡើយ  ដោយ Henderson ត្រូវបង្ខំចិត្តដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស អំឡុងការប្រកួតពាន Euro ដោយសារសារតែរបួសត្រគាក ហើយចាប់តាំងពីពេលនោះមកគេបានឆ្លងជំងឹកូវីដ ១៩ ទៀត កាលពីខែកក្កដា ខណ:បច្ចុប្បន្នរោគសញ្ញានៅតែបន្តកើតមាន ។

Dean Henderson

មិនតែប៉ុណ្ណោះ បើទោះបីជាអ្នកចាំទីវ័យ ២៤ ឆ្នាំរូបនេះ បានវិលត្រលប់មកកាន់ក្រុមវិញហើយក៏ដោយ ប៉ុន្តែនៅមិនទាន់អាចចូលលេង ឬសូម្បីតែជាប់ជាកីឡាករបម្រុង សម្រាប់រដូវកាលនេះ នៅឡើយទេ ជាពិសេសក្រោយពីក្លិប បានចុះហត្ថលេខាលើកីឡាករ Tom Heaton ដើម្បីមកធ្វើជាអ្នកចាំទីដៃទី ២ បន្ទាប់ពី De Gea ទៀតផង ។

Dean Henderson

ហើយឥឡូវនេះ សារព័ត៌មានពី The Sun បានរាយការណ៍ថា Henderson ចង់បន្តអាជីពបាល់ទាត់របស់គេ ដែលអាចជាប់ក្នុងជម្រើសដំបូងនៅកន្លែងផ្សេងទៀត ប្រសិនបើមិនអាចទទួលបានឱកាសនៅក្នុងក្រុម Man United ទេនោះ ហើយគេក៏នឹងទទូចឲ្យថ្នាក់ដឹកនាំអនុញ្ញាតឲ្យរូបគេចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង នៅខែមករាខាងមុខនេះផងដែរ ៕​

ប្រភព: Metro