លេងសើចអី! ជើងចាស់ Sherwood ថាកីឡាករ Man Utd រូបនេះ អាចមានសមត្ថភាពជំនួសតំណែងលោក Solskjaer បាន

លោក Tim Sherwood អតីតអ្នកចាត់ការក្រុម Tottenham Hotspur បានអះអាងថាខ្សែប្រយុទ្ធ Cristiano Ronaldo អាចចូលជំនួសតំណែងរបស់ លោក Ole Gunnar Solskjaer ក្នុងនាមជាគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United ក្នុងរយៈពេល ១៨ ខែខាងមុខ ។

Cristiano Ronaldo , Ole Gunnar Solskjaer

ជាក់ស្តែង Ronaldo បានរកគ្រាប់បាល់ទី ៤ គ្រាប់ហើយ ក្នុងការបង្ហាញខ្លួនត្រឹមតែ ៣ ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យ ចាប់តាំងពីវិលត្រឡប់មកកាន់ក្លិបនេះវិញ ពីក្រុមសេះបង្កង់ Juventus នៅអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ។

Cristiano Ronaldo

យ៉ាងណា កីឡាករវ័យ ៣៦ ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថាមានគោលដៅយ៉ាងតិច ៤ ឆ្នាំទៀត ដើម្បីបន្តអាជីពក្នុងនាមជាកីឡាករបាល់ទាត់របស់ខ្លួន ប៉ុន្តែលោក Sherwood មិនយល់ដូច្នោះនោះទេ ដោយគាត់ជឿជាក់ថា Ronaldo អាចនឹងចូលជំនួសតំណែងរបស់លោក Solskjaer ក្នុងជាអ្នកចាត់ការទូទៅរបស់ក្រុម Man United នាពេលឆាប់ៗខាងមុខនេះ ។

Cristiano Ronaldo

មិនតែប៉ុណ្ណោះ លោក Sherwood ប្រាប់ទៅកាន់ Ladbrokes ថា ៖ “យើងបានឃើញគាត់ធ្វើវា (ស្រែកបញ្ជាក្រុម)នៅលើឆាកអន្តរជាតិ ជាពិសេសក្នុងការប្រកួតពានរង្វាន់ Euro ហើយខ្ញុំមើលឃើញថាបុរសម្នាក់នេះ អាចនឹងក្លាយជាគ្រូបង្វឹក ១០០%។ ខ្ញុំហ៊ានភ្នាល់ថាគាត់នឹងក្លាយជាអ្នកចាត់ការក្រុម Manchester United ក្នុងរយៈពេល ១៨ ខែខាងមុខ ” ។

Cristiano Ronaldo

លោកបន្តទៀតថា ៖ ” នៅពេលណាដែល Ronaldo បញ្ចប់អាជីពជាកីឡាករ ខ្ញុំគិតថាគាត់នឹងក្លាយជាអ្នកចាត់ការទូទៅម្នាក់ ហើយវាជាជម្រើសស្វ័យប្រវត្តិសម្រាប់គាត់។ ប៉ុន្តែប្រសិនបើ Man Utd អាចឈ្នះ Premier League, Champions League, FA Cup ឬពានរង្វាន់ណាមួយក្នុងចំណោមពានរង្វាន់ទាំងនោះ ដូច្នេះលោក Solskjaer នៅតែអាចរក្សាការងាររបស់គាត់បាន ប៉ុន្តែប្រសិនបើពួកគេមិនអាចឈ្នះអ្វីទាំងអស់ ខ្ញុំគិតថាពួកគេមានបេក្ខភាពគ្រូបង្វឹកថ្មីរួចស្រេចហើយ នៅក្នុងក្រុមរបស់ពួកគេ “៕

ប្រភព: Sportsmole

អានអត្ថបទបន្ទាប់៖ Man Utd ហាលអាវត្រឹមជុំទី៣ Carabao Cup ខណៈ Cristiano Ronaldo អវត្តមាន

Manchester United ត្រូវបានទម្លាក់ដោយ West Ham ត្រឹមជុំទី៣នៃពានរង្វាន់ Carabao Cup ដោយលទ្ធផល ០-១ កាលពីយប់ថ្ងៃពុធកន្លងទៅនេះ ខណៈតារាឆ្នើម Cristiano Ronaldo ពុំមានបានចូលរួមការប្រកួតនេះឡើយ។

គ្រាប់បាល់របស់ Manuel Lanzini នៅនាទីទី៩ ដែលជាគ្រាប់បាល់ដំបូងរបស់កីឡាកររូបនេះ ក្នុងរយៈពេល១២ខែ សមល្មមឱ្យក្រុមដែលដឹកនាំដោយលោក David Moyes ឈានដល់វគ្គ១៦ក្រុមចុងក្រោយ។

ទោះបីជាបានប្ដូរចូល Bruno Fernandes និង Mason Greenwood នៅក្នុងតង់ទី២ក៏ដោយ ប៉ុន្ដែក្រុមរបស់លោក Ole Gunnar Solskjaer នៅតែមិនអាចមានឱកាសរកគ្រាប់បាល់តាមស្មើ West Ham បានឡើយ។

នេះជាលើកដំបូងដែលក្រុមញញួរធំ ទទួលជ័យជម្នះនៅកីឡដ្ឋាន Old Trafford ចាប់តាំងពីឆ្នាំ២០០៧ មក ដែលធ្វើឱ្យពួកគេមានឱកាសបន្ដនៅ Premier League ហើយវាក៏ជាជ័យជម្នះនៃការប្រកួត Cup របស់ពួកគេចាប់តាំងពីឆ្នាំ ២០០១៕