អុញនោះ! អ្នកគាំទ្រនាំគ្នារិះ.គន់ថាកីឡាករ Man Utd ម្នាក់នេះ មិនសមបន្តលេងឲ្យក្លិបទៀតទេ ក្រោយចាញ់ West Ham

ក្រុមបិសាចក្រហម Manchester United បានអស់ឱកាសឡើងទៅវគ្គបន្ត ក្នុងពានរង្វាន់ Caraboa Cup ទៀតហើយ ក្រោយបរាជ័យ នៅក្រោមថ្វីជើងរបស់ក្រុម West Ham ក្នុងលទ្ធផល ១-០ កាលពីយប់ថ្ងៃពុធកន្លងទៅ ។

Manchester United

ជាក់ស្តែង ជាមួយនឹងអវត្តមានរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo, Mason Greenwood និង Edinson Cavani កីឡាករ Anthony Martial ត្រូវបានផ្តល់ឱ្យឲ្យចូលលេងនៅក្នុងជម្រើសដំបូង សម្រាប់ការប្រកួតទល់ក្រុម West Ham នេះ ។

Anthony Martial

ប៉ុន្តែ ទោះយ៉ាងណាក៏ដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង មិនបានបង្ហាញទម្រង់លេងឲ្យមានភាពលេចធ្លោណាមួយនោះឡើយ សម្រាប់ឱកាសដ៏កម្រមួយនេះ ខណ:រូបគេថែមទាំងត្រូវបានរិះគន់ជាច្រើន ចំពោះកាយវិការរបស់គេ មិនស័ក្តិសមជាកីឡាករទាល់តែសោះ ។

Anthony Martial

លើសពីនេះអ្នកគាំទ្រជាច្រើន ក៏បានបង្ហាញពីភាពខកចិត្តរបស់ពួកគេទៅលើ Martial ក្រោមចប់ការប្រកួតនេះផងដែរ ដោយនាំគ្នាបង្ហោះនៅលើបណ្តាញសង្គមថាក្លិប Man Utd គួរតែគិតគូលក់ខ្សែប្រយុទ្ធរូបនេះចេញទៅ ។

យ៉ាងណាខាងក្រោមនេះ គឺជាមតិខ្លះៗរបស់អ្នកគាំទ្រក្រុម Man Utd ទៅលើ Martial ក្រោយចប់ការប្រកួត ៖

ប្រភព: Caughtoffside

អានអត្ថបទបន្ទាប់៖ លេងសើចអី! ជើងចាស់ Sherwood ថាកីឡាករ Man Utd រូបនេះ អាចមានសមត្ថភាពជំនួសតំណែងលោក Solskjaer បាន

លោក Tim Sherwood អតីតអ្នកចាត់ការក្រុម Tottenham Hotspur បានអះអាងថាខ្សែប្រយុទ្ធ Cristiano Ronaldo អាចចូលជំនួសតំណែងរបស់ លោក Ole Gunnar Solskjaer ក្នុងនាមជាគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United ក្នុងរយៈពេល ១៨ ខែខាងមុខ ។

Cristiano Ronaldo , Ole Gunnar Solskjaer

ជាក់ស្តែង Ronaldo បានរកគ្រាប់បាល់ទី ៤ គ្រាប់ហើយ ក្នុងការបង្ហាញខ្លួនត្រឹមតែ ៣ ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យ ចាប់តាំងពីវិលត្រឡប់មកកាន់ក្លិបនេះវិញ ពីក្រុមសេះបង្កង់ Juventus នៅអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ។

Cristiano Ronaldo

យ៉ាងណា កីឡាករវ័យ ៣៦ ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថាមានគោលដៅយ៉ាងតិច ៤ ឆ្នាំទៀត ដើម្បីបន្តអាជីពក្នុងនាមជាកីឡាករបាល់ទាត់របស់ខ្លួន ប៉ុន្តែលោក Sherwood មិនយល់ដូច្នោះនោះទេ ដោយគាត់ជឿជាក់ថា Ronaldo អាចនឹងចូលជំនួសតំណែងរបស់លោក Solskjaer ក្នុងជាអ្នកចាត់ការទូទៅរបស់ក្រុម Man United នាពេលឆាប់ៗខាងមុខនេះ ។

Cristiano Ronaldo

មិនតែប៉ុណ្ណោះ លោក Sherwood ប្រាប់ទៅកាន់ Ladbrokes ថា ៖ “យើងបានឃើញគាត់ធ្វើវា (ស្រែកបញ្ជាក្រុម)នៅលើឆាកអន្តរជាតិ ជាពិសេសក្នុងការប្រកួតពានរង្វាន់ Euro ហើយខ្ញុំមើលឃើញថាបុរសម្នាក់នេះ អាចនឹងក្លាយជាគ្រូបង្វឹក ១០០%។ ខ្ញុំហ៊ានភ្នាល់ថាគាត់នឹងក្លាយជាអ្នកចាត់ការក្រុម Manchester United ក្នុងរយៈពេល ១៨ ខែខាងមុខ ” ។

Cristiano Ronaldo

លោកបន្តទៀតថា ៖ ” នៅពេលណាដែល Ronaldo បញ្ចប់អាជីពជាកីឡាករ ខ្ញុំគិតថាគាត់នឹងក្លាយជាអ្នកចាត់ការទូទៅម្នាក់ ហើយវាជាជម្រើសស្វ័យប្រវត្តិសម្រាប់គាត់។ ប៉ុន្តែប្រសិនបើ Man Utd អាចឈ្នះ Premier League, Champions League, FA Cup ឬពានរង្វាន់ណាមួយក្នុងចំណោមពានរង្វាន់ទាំងនោះ ដូច្នេះលោក Solskjaer នៅតែអាចរក្សាការងាររបស់គាត់បាន ប៉ុន្តែប្រសិនបើពួកគេមិនអាចឈ្នះអ្វីទាំងអស់ ខ្ញុំគិតថាពួកគេមានបេក្ខភាពគ្រូបង្វឹកថ្មីរួចស្រេចហើយ នៅក្នុងក្រុមរបស់ពួកគេ “៕

ប្រភព: Sportsmole