រំជួ.លចិត្ត! បើបានដឹងពីអត្តសញ្ញាណបុរសម្នាក់ ដែល Fati រត់ទៅឱប ក្រោយស៊ុតបញ្ចូលទីឲ្យក្រុម Barca យប់មិញ

កីឡាករ Ansu Fati ទីបំផុតអាចបង្ហាញខ្លួនឲ្យក្រុម Barcelona វិញហើយ បន្ទាប់ពីនៅក្រៅទីលាន ចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០២០ មក ស្របពេលគេក៏អាចស៊ុតបញ្ចូលទី បានផងដែរ ក្រោយប្តូរចូលលេងពីកៅអីបម្រុង នៅត្រឹមពេលតែ ១០ នាទីប៉ុណ្ណោះ ។

Ansu Fati 

ពិតណាស់ កីឡាករវ័យ ១៨ ឆ្នាំរូបនេះ ត្រូវសម្រាកព្យាបាលរយៈពេល ៣២៣ ថ្ងៃ ដោយសាររបួសជង្គង់ធ្ង.ន់.ធ្ងរ ដែលតម្រូវឲ្យមានការវះ.កាត់រហូតដល់ទៅ ៤ ដង ប៉ុន្តែយ៉ាងណាគេបានវិលត្រលប់មកលេងនៅក្នុងការប្រកួតក្របខ័ណ្ឌ La Liga វិញ ដែលបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងជ័យជម្នះរបស់ក្រុម Bara ទៅលើ Levante នៅយប់មិញនេះផងដែរ ។

Ansu Fati

យ៉ាងណាក្រោយពីស៊ុតបាល់បញ្ចូលទីនៅនាទី ៩០ បូក អ្នកគាំទ្រហាក់មានភាពភ្ញាក់ផ្អើលខ្លាំង នៅពេលឃើញ Fati បានស្ទុះរត់ទៅឱបគ្រូពេទ្យ ដែលបានជួយព្យាបាលរបួសរបស់គេ និងបានថ្លែងអំណរគុណទៅដល់ក្រុមគ្រូពេទ្យរបស់ក្លិបផងដែរ សម្រាប់ដំណើរការព្យាបាល រហូតដល់រូបគេអាចវិលត្រលប់មកកាន់ទីលានប្រកួតសាជាថ្មីវិញបាន ។

Ansu Fati

មិនតែប៉ុណ្ណោះ ក្រោយចប់ការប្រកួត កីឡាករដែលបានស្នងអាវលេខ ១០ របស់ Messi រូបនេះ និយាយប្រាប់ Movistar ថា ៖ “ ខ្ញុំមិននឹកស្មានថានឹងអាចវិលត្រលប់មកវិញដូចនេះទេ។ នៅទីនេះអ្នកត្រូវតែឈ្នះជានិច្ច។ ខ្ញុំសប្បាយចិត្តចំពោះជ័យជំនះនេះ យើងនៅសល់ការប្រកួតច្រើនទៀត។ ខ្ញុំសូមអរគុណដល់ក្រុមវេជ្ជបណ្ឌិត និងក្រុមកាយសម្បទាដែលបាននៅជាមួយខ្ញុំ និងចំពោះអ្នកគាំទ្រទាំងអស់ផងដែរ ” ៕

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ Ancelotti ថាបច្ចុប្បន្នគ្មាននរណាស័ក្តិសមឈ្នះពាន Ballon d’Or ដូចកីឡាកររូបនេះទេ

ក្នុងរយ:ពេលមួយទសវត្សរ៍ចុងក្រោយនេះ Cristiano Ronaldo និង Lionel Messi គឺជាអ្នកគ្រងតំណែងជាម្ចាស់ពានរង្វាន់ Ballon d’Or ហើយមានតែខ្សែបម្រើ Luka Modric ម្នាក់ប៉ុណ្ណោះ ដែលអាចជ្រៀតខ្លួនចូលកាន់កាប់ពានរង្វាន់នេះបានមួយលើកផងដែរ ។

Cristiano Ronaldo , Lionel Messi 

តែទោះយ៉ាងណា អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti ថ្មីៗនេះ បានបង្ហាញការគាំទ្ររបស់លោក ទៅលើខ្សែប្រយុទ្ធ Karim Benzema ថានឹងអាចមានឱកាសឈ្នះពានបុគ្គលដ៏ធំមួយនេះបាន បន្ទាប់ពីគេបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម Real Madrid និងថែមទាំងអាចស៊ុតបញ្ចូលទីជាច្រើនគ្រាប់រួចមកហើយផងដែរ  ។

Carlo Ancelotti

មិនតែប៉ុណ្ណោះ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីខាងលើ និយាយថា ៖ ” ចំពោះអ្វីដែលគាត់កំពុងធ្វើ និងអ្វីដែលគាត់បានធ្វើ គឺវាគ្រប់គ្រាន់ដែលអាចធ្វើឲ្យគាត់ស្ថិតនៅក្នុងបញ្ជីឈ្មោះអ្នកឈ្នះពានរង្វាន់ដ៏ធំមួយនេះបាន ” ។

Karim Benzema

លោកបន្តទៀតថា ៖ ” ខ្ញុំនិយាយដូចនេះ គឺមានន័យថា Karim ដល់ពេលដើម្បីឈ្នះវាហើយ ។ ខ្ញុំសង្ស័យថានេះជារដូវចុងក្រោយរបស់គាត់ ខណ:គាត់ប្រៀបបីដូចជាស្រាល្អអ៊ីចឹង អាយុកាន់តែច្រើនគាត់កាន់តែល្អ ” ៕

ប្រភព: Sportskeeda