Peter Crouch ប្រាប់កីឡាករឆ្នើមម្នាក់ ថាមិនគួរទៅ Real Madrid ទេព្រោះនៅ Liverpool ល្អជាង

អតីតខ្សែប្រយុទ្ធអង់គ្លេស Peter Crouch បានអះអាងថា Mohamed Salah មិនមានការចាប់អារម្មណ៍ក្នុងការផ្ទេរមកចូលរួម Real Madrid ឡើយ។ ក្លិបអធិរាជស មានការផ្សារភ្ជាប់ទៅនឹងការផ្ទេរ ខ្សែប្រយុទ្ធជនជាតិអាហ្ស៊ីបរូបនេះ ចាប់តាំងពីគេបង្ហាញភាពលេចធ្លោក្នុងរដូវកាលដំបូងឱ្យ Liverpool មកម្ល៉េះ។

ទោះបីជាមានចចាមអារ៉ាម មិនចេះដាច់ ប៉ុន្ដែមិនមានសំណើជាផ្លូវការណាមួយ ត្រូវបានដាក់នៅលើតុ Liverpool ឡើយ ខណៈ Salah នៅតែជាកីឡាករដ៏សំខាន់ម្នាក់ នៅក្នុងក្រុមរបស់លោក Jurgen Klopp។

អតីតយុវជនរបស់​ Chelsea រូបនេះ រកគ្រាប់បាល់ទី១០០របស់ខ្លួនសម្រាប់ Liverpool កាលពីចុងសប្ដាហ៍មុន ហើយបើគិតសរុបនៅក្នុងអាជីពរបស់ខ្លួនសម្រាប់ក្រុមអង់គ្លេសមួយនេះ គេរកគ្រាប់បាល់បាន១៣១គ្រាប់ ក្នុងការបង្ហាញខ្លួនលើទីលាន ២១០ប្រកួត។

លោក Crouch បានអះអាងនៅក្នុងសារព័ត៌មាន Daily Mail ថា Salah ហាក់មិនទទួលបានការស្រលាញ់គោរព នៅក្នុងកម្រិតមួយដូច Luis Suarez និង Fernando Torres ឡើយ ហើយបុរសវ័យ៤០ឆ្នាំ ក៏បានទទូចឱ្យក្លិបហង្សក្រហម បន្ដកិច្ចសន្យាថ្មីសម្រាប់ Salah ដើម្បីបញ្ចប់ចចាមអារ៉ាម ពាក់ព័ន្ធនឹងក្លិប Real Madrid។

អតីតខ្សែប្រយុទ្ធ Liverpool បានសរសេរថា៖ “Real Madrid កំពុងតាមចែចង់គេ ប៉ុន្ដែហេតុអ្វីបានជាគេត្រូវទៅទីនោះ? មិនមានក្លិបណាមួយនៅលើលោកនេះ ដែលគេចូលរួម ល្អជាង Liverpool ឡើយនាពេលនេះ”។

“ប្រហែលជា បើគេទៅចូលរួមកន្លែងផ្សេងនៅ Premier League គេនឹងបាត់បង់នូវអ្វីដែលគេខំសាងនៅ Anfield។ មិនមានក្លិបគោលដៅណាមួយនៅអឺរ៉ុប ដែលងាយស្រួលសម្រាប់គេឡើយ។ Barcelona និង Real គឺមិនដូចពីមុនទេ ហើយមានកត្តាផ្សេងទៀតជាមួយ Paris Saint-Germain និង គុណសម្បត្តិនៃ Ligue 1″៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ អវត្តមាន​កីឡាករ​សំខាន់​ម្នាក់ ក្នុង​ចំណោម​កីឡាករ ២២ រូប​របស់​ Liverpool ត្រៀម​ប៉ះ Porto

ក្លឹប FC Porto នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប​ហង្ស​ក្រហម Liverpool នៅ​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ២៩ ​កញ្ញា​ ជា​ជំនួប​ជុំ​ទី ២ វគ្គ​ចែក​ពូល UEFA Champions League មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

Liverpool
Liverpool

យ៉ាង​ណា​មុន​នេះ យើង​ក៏​បាន​ដឹង​ពី​អវត្តមាន​របស់​កីឡាករ​សំខាន់​មួយ​រូប​នោះ​គឺ​ខ្សែ​ការពារ​ស្លាប​ស្តាំ Trent-Aelxander Arnold ដែល​មិន​បាន​ធ្វើ​ដំណើរ​មក​ទីក្រុង Porto ប្រទេស​ព័រទុយហ្គាល់ ជាមួយ​ចំណោម​កីឡាករ​ទាំង ២២ រូប​របស់​លោក Jurgen Klopp នោះ​ទេ។

គេ​បាន​ទទួល​ការ​ហ្វឹកហាត់​មុន​នេះ​ដែរ តែ​លោក Klopp មើល​ឃើញ​ថា​មិន​ទាន់​ស្រួល ពោល​គឺ​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ប្រកួត​នា​ពាក់​កណ្តាល​សប្តាហ៍ តែ​បើ​ចុង​សប្តាហ៍​ប៉ះ Man City នៅ​លីគ Premier League ប្រហែល​ជា​អាច​មាន​វត្តមាន​គេ។

Arnold
Arnold

ជាមួយ​ការ​លេង​ទល់ Porto រាត្រី​នេះ​ដែរ បន្ទាប់​ពី​អវត្តមាន Arnold ដូច្នោះ​ហើយ​លោក Klopp ទំនង​ជា​នឹង​ដាក់ James Milner ឲ្យ​ចូល​លេង​ជំនួស ឬ​ក៏​អាច​ជា Joe Gomez ខណៈ​នៅ​តំបន់​ការពារ​កណ្តាល​មាន Joel Matip និង Virgil van Dijk៕

ប្រភព៖ Liverpoolecho