Chelsea ចង់បោះទុន ៥០ លានផោន ថ្ពក់យកកីឡាករជួរមុខ Juventus មួយរូប នៅទីផ្សារខែមករាខាងមុខ

ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការព្យាយាមផ្តល់ជូនសំណើប្រហែល ៥០ លានផោន សម្រាប់ការផ្ទេរយក ខ្សែប្រយុទ្ធ Paulo Dybala ចំពេលអនាគតរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន នៅក្លិបសេះបង្កង់ Juventus នៅតែបន្តស្ថិតក្នុងភាពស្រពិចស្រពិល ។

Paulo Dybala

ជាក់ស្តែង ក្លិបយក្សនៅ Serie A បាននិងកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីបញ្ចុះបញ្ចូលឲ្យ Dybala យល់ព្រមបន្តកុងត្រាថ្មីបន្ថែមទៀត ប៉ុន្តែយ៉ាងណាក៏ដោយ វាហាក់ដូចជាមិនទទួលបានផ្លែផ្កាអ្វីនោះឡើយ ដែលនាំឲ្យមានពាក្យចចាមអារ៉ាមជាច្រើន និយាយថាខ្សែប្រយុទ្ធរូបនេះ អាចនឹងដើរចេញពីក្លិប ។

Paulo Dybala

ហើយ ឥឡូវនេះយោងតាមរបាយការណ៍ចុងក្រោយមួយ បានអះអាងថាក្រុម Chelsea បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលខ្លួនចរចាជាមួយក្លិប Juve ជុំវិញការចុះហត្ថលេខាលើ Dybala ស្របពេលពួកគេថែមទាំងផ្តល់ជូនសំណើទឹកប្រាក់ប្រមាណ ៥០ លានផោនថែមទៀតផង នៅពេលទិផ្សារដោះដូរកីឡាករបើកដំណើរការឡើងវិញ នៅខែមករាខាងមុខ ។

Paulo Dybala

មិនតែប៉ុណ្ណោះ ក្រុមបិសាចក្រហម Manchester United និង Barcelona ក៏ត្រូវបានគេនិយាយថាកំពុងតាមដានស្ថានភាពបច្ចុប្បន្នរបស់ Dybala ផងដែរ ប៉ុន្តែក្រុមតោខៀវ Chelsea ហាក់ដូចជាមានប្រៀបជាង ក្នុងការនាំយកយកតារាឆ្នើមរូបនេះ មកកាន់ទឹកដី Stamford Bridge ៕

ប្រភព: Caughtoffside

អានអត្ថបទបន្ទាប់៖ Chelsea ចង់បោះទុន ៥០ លានផោន ថ្ពក់យកកីឡាករជួរមុខ Juventus មួយរូប នៅទីផ្សារខែមករាខាងមុខ