អីយ៉ាស់! Ronaldo កំពុងស្នើសុំឲ្យ Man Utd តាមចុះកុងត្រាយកអតីតមិត្តរួមក្រុមម្នាក់ មកកាន់ Old Tafford

យោងតាមរបាយការណ៍ថ្មីចុងក្រោយមួយ បានចុះផ្សាយថាខ្សែប្រយុទ្ធ Cristiano Ronaldo ចង់ក្លិបបិសាចក្រហម Manchester United ចុះកុងត្រានាំយកអតីតមិត្តរួមក្រុម Juventus របស់ខ្លួន គឺកីឡាករ Federico Chiesa មកកាន់ទឹកដី Old Trafford ឲ្យបានឆាប់ៗ ។

Federico Chiesa

ជាក់ស្តែងកីឡាករសញ្ជាតិអ៊ីតាលីរូបនេះ បានក្លាយជាកម្លាំងស្នូលដ៏សំខាន់របស់ក្រុម Juventus ក្រោយផ្ទេរមកនៅក្រោមលក្ខខណ្ឌខ្ចីជើងពីក្លិប Florentina ដោយនៅរដូវកាលដំបូងជាមួយក្រុមសេះបង្កង់ កីឡាករវ័យ ២៣ ឆ្នាំរូបនេះ អាចរកគ្រាប់បាល់បញ្ចូលទីបានរហូតដល់ទៅ ១៥ គ្រាប់ និងថែមទាំង assist ចំនួន ១១ លើកថែមទៀតផង ។

Federico Chiesa

មិនតែប៉ុណ្ណោះ Chiesa ក៏ធ្លាប់បានចំណាយពេលលេងជាមួយ Ronaldo ច្រើនគួរសម ដោយអ្នកគាំទ្រសង្កេតឃើញថាពួកគេទាំង ២ អាចបង្កើតភាពជាដៃគូបានយ៉ាងល្អផងដែរ ហើយឥឡូវនេះ វាត្រូវបានគេរាយការណ៍ថា Ronaldo ចង់ឱ្យកីឡាករដែលលើកពាន Euro ជាមួយអ៊ីតាលីរូបនេះ ផ្ទេរមកចូលរួមជាមួយខ្លួននៅ Man United ។

Federico Chiesa ,  Ronaldo 

ទន្ទឹមនឹង Ronaldo ចង់ឲ្យ United ចុះហត្ថលេខាហើយ លោក Ivan Reggiani ដែលទីភ្នាក់ងាររបស់ Chiesa ក៏បានបង្ហាញផងដែរថានៅមានក្រុមធំៗនៅ Premier League ជាច្រើនទៀត ដែលកំពុងសម្លឹងឃើញខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Juventus  រូបនេះដូចគ្នា ។

Federico Chiesa

លើសពីនេះ លោក Reggiani បាននិយាយថា ៖ ” ខ្ញុំគិតថាមានក្លិបបរទេសជាច្រើន កំពុងចាប់អារម្មណ៍លលើគាត់ខ្លាំង ។ ជាពិសេសពីសំណាក់ក្លិបនៅប្រទេសអង់គ្លេស ហើយគាត់ក៏ត្រូវបានគាំទ្រយ៉ាងខ្លាំងដោយ Cristiano ផងដែរ ។ ខ្ញុំគិតថា Federico អាចចាកចេញពី Juventus ក្នុងពេលឆាប់ៗនេះ។ ហើយសម្រាប់តម្លៃខ្លួនរបស់គាត់ អាចលើសពីមួយរយលាន។ មិនត្រឹមតែ United នៅមានក្លឹប ២-៣ ដែលផ្តល់ជូនថ្លៃផ្ទេរ ១២០-១៣០ លានផោន ដល់គាត់ ”៕

ប្រភព: Sportskeeda