R.Madrid ចង់​បាន​តារា​ឆ្នើម Chelsea ម្នាក់​នេះ​ទៀត កំឡុង​ពេល​យក Mbappe នៅ​រដូវ​ក្តៅ

ក្លឹប​យក្ស​ Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា ចង់​បំពេញ​ទាំង​ចន្លោះ​នៅ​តំបន់​ការពារ និង​តំបន់​ប្រយុទ្ធ​រួម​គ្នា​នា​ពេល​តែ​មួយ នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ ឆ្នាំ ២០២២។ ដំបូង​ឡើយ​គឺ Kylian Mbappe ជា​គោលដៅ​អាទិភាព តែ​ចន្លោះ​នៅ​តំណែង​ការពារ​កណ្តាល​ក៏​ជា​បញ្ហា​ដែល​មិន​អាច​មើល​រំលង​នោះ​ដែរ។

Mbappe

បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន ABC ចុះ​ផ្សាយ​ថា ក្លឹប​ស្តេច​ស Madrid បាន​នឹង​កំពុង​មើល​ឃើញ​ខ្សែ​ការពារ Antonio Rudiger របស់​ក្លឹប​តោខៀវ Chelsea ដោយ​រង់ចាំ​អុត​មើល​ការ​ចរចា​កុងត្រា​ថ្មី​របស់​គេ ប្រសិន​ជា​បរាជ័យ នោះ​ក្លឹប​នឹង​ចូល​ចរចា​ភ្លែត ហើយ​យក​គេ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ផ្ទេរ មក​កាន់​ទឹកដី Bernabeu។

Rudiger

ជា​ការ​ពិត​ដូច​បង្ហើប​ពី​ខាង​លើ ខ្សែ​ការពារ​សញ្ជាតិ​អាល្លឺម៉ង់ គេ​ត្រូវ​ផុត​កុងត្រា​នៅ​រដូវ​ក្តៅ ឬ​ចុង​បញ្ចប់​រដូវ​កាល​នេះ ហើយ​តាម​ដឹង​ខាង Chelsea ក៏​ព្រម​ដំឡើង​ថ្លៃ​ពលកម្ម ចង់​ថ្ពក់​ជើង​គេ​ឲ្យ​បន្ត​នៅ​យូរ​ត​ទៅ​ទៀត​ដែរ តែ​សំខាន់​សាមី​ខ្លួន​ហាក់​មាន​ចិត្ត​ចង់​បែ.ក​ច្រើន​ជាង។

Rudiger

បើ​យក​បាន Rudiger វា​នឹង​ក្លាយ​ជា​រឿង​ល្អ សម្រាប់​ក្រុម​ដឹកនាំ​ដោយ​លោក Carlo Ancelotti ​ព្រោះ​តំបន់​ការពារ​នឹង​កាន់​តែ​រឹងមាំ​បន្ថែម​ទៀត តាម​រយៈ​ការ​សហការ​រវាង​គេ​និង David Alaba ស្នង​បន្ត​ពី​ដៃ​គូ​ចាស់ Varane&Ramos ដែល​បាន​ផ្ទេរ​ចេញ​កាល​ពី​រដូវ​ក្តៅ៕

ប្រភព៖ ABC

អានអត្ថបទបន្ទាប់៖ Luis Enrique មិនអាចជួយក្រុមជម្រើសជាតិអេស្ប៉ាញ ឈ្នះពានលើកដំបូងក្នុងការដឹកនាំរបស់ខ្លួន

គ្រូបង្គោល Luis Enrique មិនអាចជួយក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់លើកដំបូង ក្នុងការដឹកនាំរបស់លោក បន្ទាប់ពីបរាជ័យក្រោមថ្វីជើងបារាំងដោយលទ្ធផល ១-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ UEFA Nations League។

ក្រុមគោជល់អេស្ប៉ាញ មានឱកាសរកគ្រាប់បាល់នាំមុខមុនដោយខ្សែប្រយុទ្ធ Mikel Oyarzabal ប៉ុន្ដែត្រូវបាន Karim Benzema រកបានមួយគ្រាប់តាមស្មើវិញ ហើយ Kylian Mbappe ជាអ្នកស៊ុតគ្រាប់បាល់ជ័យជម្នះជូនក្រុមបារាំង ក្លាយជាជើងឯក Nations League។

នេះជាការប្រកួតផ្ដាច់ព្រ័ត្រលើកដំបូងរបស់លោក Enrique ក្នុងនាមជាគ្រូបង្គោលក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីដឹកនាំក្រុមគោជល់ឡើងដល់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ EURO 2020។

សូមបញ្ជាក់ថា ការចូលរួមប្រកួតជុំចុងក្រោយនៃពានរង្វាន់ Nations League បានធ្វើឱ្យកាលបរិច្ឆេទប្រកួតជម្រុះ World Cup 2022 របស់ក្រុមជម្រើសជាតិដែលបានចូលរួម ត្រូវលើកទៅធ្វើនៅខែក្រោយវិញ៕