Honda ប្រាប់ពីផ្នែកដែលក្រុម U23 កម្ពុជា ត្រូវពង្រឹង ក្រោយចាញ់ជប៉ុន ៤-០ កាលម្សិលមិញ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបរាជ័យទល់នឹងជម្រើសជាតិជប៉ុន ដោយលទ្ធផល ៤-០ កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ខណៈអ្នកចាត់ការ Keisuke Honda ចាត់ទុកថា វាមិនមែនជាបរាជ័យដ៏អា.ក្រក់មើលនោះទេ។

ទោះយ៉ាងណាក្ដី លោក Honda បានទទូចឱ្យកីឡាករក្រុមគោព្រៃកម្ពុជា ព្យាយាមសម្រួចសមត្ថភាពផ្នែកបច្ចេកទេស និងកលល្បិច ដើម្បីអាចប្រជែងជាមួយក្រុមជើងខ្លាំងដទៃ នៅក្នុងព្រឹត្តិការណ៍ SEA Games 2023។

លោក Honda បាននិយាយថា៖ “ពួកយើងទាំងអស់គ្នា វាមិនមែនជាការប្រកួតដ៏អាក្រក់នោះទេ។ ពួកយើង បានបង្ហាញទៅពួកគេពីការលេងល្អខ្លះ។ ប៉ុន្ដែពួកយើងត្រូវកែតម្រូវការលេងរបស់យើងជាច្រើនទៀត”។

“យើងត្រូវលេងជាមួយក្រុមដែលមានកម្រិតស្មើជប៉ុននៅឆ្នាំ២០២៣។ យើងមានពេលតែមួយឆ្នាំទៀតទេ។ ដូច្នេះ យើងមិនមានពេលច្រើនទៀតទេ”។

“ទាំងផ្នែកកលល្បិច(Tactics) ផ្នែកបច្ចេកទេស និងផ្នែកកាយសម្បទា អ្នកទាំងអស់គ្នាត្រូវមានភាពស្រេកឃ្លានចង់រីកចម្រើននូវសមត្ថភាពនៃផ្នែកទាំងនេះ ជារៀងរាល់ថ្ងៃ។ តោះ! ធ្វើវាទាំងអស់គ្នាពួកយើង!”

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អានអត្ថបទបន្ទាប់៖ លេងសើចអី Arsenal ត្រៀមប្រជែង Man City តាមចុះកុងត្រាយកតារាឆ្នើមរបស់ក្រុម Barca មួយរូប

ក្លិបកាំ.ភ្លើង Arsenal ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំខ្លួនរួចជាស្រេចហើយ ដើម្បីប្រជែងជាមួយក្លិបមេឃខៀវ Manchester City ក្នុងការចុះហត្ថលេខាលើខ្សែការពារ Sergi Roberto របស់ក្លិប Barcelona ។

Sergi Roberto 

ជាក់ស្តែង កីឡាករសញ្ជាតិអេស្បាញ ដែលសម្បូរទៅដោយបទពិសោធន៍លើទីលានរូបនេះ នៅតែអាចមានឱកាសដើម្បីចុះកុងត្រាថ្មីបន្ថែមទៀតជាមួយក្លិបយក្សកាតាឡាន់  ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្នការចរចាហាក់ដូចជាមិនអាចដំណើរការទៅមុខនោះឡើយ ហើយរូបគេអាចនឹងក្លាយជាកីឡាករ ដែលគ្មានតម្លៃខ្លះននៅទីផ្សាររដូវក្តៅឆ្នាំក្រោយនេះ ។

Sergi Roberto

យ៉ាងណា ក្លិប Man City បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយ Roberto ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ ប៉ុន្តែក្រុមរបស់លោក Pep Guardiola ឥឡូវនេះអាចនឹងជួបគូប្រជែងផ្សេងទៀត សម្រាប់ខ្សែការពារវ័យ ២៩ ឆ្នាំរូបនេះ ។

Sergi Roberto

ហើយ បើយោងតាមរបាយការណ៍ពី ​​Fichajes បានបង្ហាញឲ្យដឹងថា Arsenal ឥឡូវនេះកំពុងស្វែងរកជម្រើសខ្សែការពារថ្មីម្នាក់ ដោយសម្លឹងឃើញ Roberto គឺជាកីឡាករដ៏ស័ក្តិសមបំផុត ដែលអាចផ្តល់ឱកាសដល់ពួកគេ ធ្វើការចុះហត្ថលេខាដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅក្រោយទៀតផង ៕

ប្រភព: Sportsmole