រកឃើញក្រុមខ្លាំងមួយទៀតហើយ ឆ្លងផុតវគ្គជម្រុះ AFC U23 Asian Cup បន្ទាប់ពីជប៉ុន

ក្រុមបាល់ទាត់ជម្រើសជាតិអូស្រ្ដាលីក្រោមអាយុ២៣ឆ្នាំ បានធានាកៅអីនៃការចូលរួមព្រឹត្តិការណ៍ AFC U23 Asian Cup 2022 បន្ទាប់ពីបានយកឈ្នះឥណ្ឌូណេស៊ី ដោយលទ្ធផល ១-០ ក្នុងវគ្គជម្រុះ កាលពីថ្ងៃសុក្រកន្លងទៅនេះ។

កីឡាករ Patrick Wood ជាអ្នករកគ្រាប់បាល់ជ័យជម្នះតែមួយគ្រាប់គត់សម្រាប់អូស្រ្ដាលី ដែលស្មើនឹង៣ពិន្ទុជួយឱ្យពួកគេបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងនៃពូល G។

Wood បានរកគ្រាប់បាល់បញ្ចូលទីសម្រាប់អូស្ដ្រាលីក្នុងការប្រកួតនោះ ក្នុងនាទីទី១០ ដែលសមល្មមសម្រាប់ពួកគេ ទទួលបាន៣ពិន្ទុបន្ថែមលើជ័យជម្នះដែលមានស្រាប់ ២-៣ លើឥណ្ឌូណេស៊ី។

សូមបញ្ជាក់ថាបច្ចុប្បន្នមាន៣ក្រុមហើយដែលមានកៅអីសម្រាប់ការប្រកួតជុំចុងក្រោយនៃព្រឹត្តិការណ៍ AFC Asian Cup ក្រោមអាយុ២៣ឆ្នាំ គឺក្រុមអ៊ូសបេគីស្ថាន ដែលទទួលបានកៅអីស្វ័យប្រវត្តិក្នុងនាមជាម្ចាស់ផ្ទះ ខណៈក្រុមដែលឡើងដោយឆ្លងកាត់វគ្គជម្រុះមានជប៉ុន និងអូស្ដ្រាលីនេះឯង៕