ល្អអត់? Xavi សម្លឹងចង់បានតារាឆ្នើមរបស់ក្រុម Bayern ម្នាក់ បើអាចមកដឹកនាំក្រុម Barcelona

លោក Xavi ត្រូវបានគេរាយការណ៍ថានឹងដាក់គោលដៅលើខ្សែប្រយុទ្ធ Kingsley Coman របស់ក្រុម Bayern Munich ប្រសិនបើគាត់​ ចូលមកជំនួសតំណែងរបស់លោក Ronald Koeman នាមជាអ្នកចាត់ការក្រុមថ្មី នៅ Barcelona ។

Xavi

ជាក់ស្តែងក្លឹបយក្សកាតាឡាន់ ត្រូវបានគេជឿថានឹងឈានដល់ការតែងតាំងអតីតខ្សែបម្រើ Xavi ជាអ្នកចាត់ការថ្មីរបស់ពួកគេ បន្ទាប់ពីលោក Koeman ត្រូវបានបណ្តេញចេញកាលពីយប់ថ្ងៃពុធ ក្រោយដឹកនាំក្រុមចាញ់ ដោយលទ្ធផល ១-០ ក្រោមថ្វីជើង Rayo Vallecano ក្នុងក្នុងក្របខ័ណ្ឌ La Liga ។

ហើយបើយោងតាមរបាយការណ៍ពី Sport បានឲ្យដឹងថា Xavi គឺជាអ្នកគាំទ្រដ៏ធំមួយរបស់ Coman ហើយលោកនឹងព្យាយាមនាំយកកីឡាករសញ្ជាតិបារាំងរូបនេះ មកកាន់ទឹកដី Camp Nou នៅអំឡុងទីផ្សារខែមករា ឬទីផ្សារដោះដូរកីឡាកររដូវក្តៅក្រោយ ។

Coman

មិនតែប៉ុណ្ណោះ កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ ២៥ ឆ្នាំ នៅឯកីឡដ្ឋាន Allianz Arena នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៣ ខាងមុខហើយ ស្របពេលការពិភាក្សាជុំវិញការបន្តកុងត្រាថ្មី នៅតែបន្តជាប់គាំងនៅឡើយ ។

Coman

លើសពីនេះ Coman ដែលកំពុងមានទំនាក់ទំនងខ្លាំង ជាមួយនឹងការផ្ទេរទៅកាន់ក្លិប Liverpool, Chelsea និង Tottenham Hotspur ផងនោះ បានស៊ុតបញ្ចូលទីមួយគ្រាប់ ពីការបង្ហាញខ្លួន ៨ ប្រកួត សម្រាប់ក្រុម Bayern នៅគ្រាប់ពានរង្វាន់ទាំងអស់ សម្រាប់រដូវកាល ២០២១-២២ នេះ ៕

ប្រភព: Sportsmole

អានអត្ថបទបន្ទាប់៖ បុគ្គលធ្លាប់មានតំណែងធំនៅ Barcelona ជឿថាពួកគេនឹងឈ្នះពាន៣រដូវកាលនេះ

ទោះបីជាបច្ចុប្បន្នក្លិប Barcelona កំពុងប្រឈមនឹងស្ថានភាពដ៏លំបាក ប៉ុន្ដែអតីតប្រធានក្លិបអ្នកមានបុណ្យលោក Joan Gaspart ជឿថាក្លិបអាចឈ្នះពានធំៗ៣ក្នុងរដូវកាលនេះ។

ក្លិប Barcelona បានសម្រេចបណ្ដេញលោក Ronald Koeman ចេញពីតំណែង បន្ទាប់ពីបរាជ័យនៅ La Liga ក្រោមថ្វីជើងរបស់ Rayo Vallecano ដែលធ្វើឱ្យពួកគេឈ្នះតែ៤លើកប៉ុណ្ណោះ ក្នុងចំណោម១០ប្រកួតចុងក្រោយ។

ហើយពួកគេក៏ប្រឈមនឹងការពិបាកឆ្លងផុតវគ្គចែកពូល UEFA Champions League ដែលក្រោយទទួលបានតែ៣ពិន្ទុប៉ុណ្ណោះ ក្នុង៣ប្រកួតដំបូងនៃពានរង្វាន់អឺរ៉ុបមួយនេះ។

ទោះយ៉ាងណាក្ដី លោក Gaspart ដែលធ្លាប់ជាប្រធានក្លិប Barca ចន្លោះពីឆ្នាំ២០០០ ដល់ ២០០៣ បាននិយាយថា៖ “Barcelona នឹងឈ្នះ Champions League, La Liga ព្រោះថានៅសល់ពានជាច្រើនទៀតនិង Copa del Rey ផងដែរព្រោះវាមិនទាន់ចាប់ផ្ដើមនៅឡើយទេ”។

“ប៉ុន្ដែរឿងមួយដែលអាចទាស់ខុសនោះគឺ មិនមានសុទិដ្ឋិនិយម អាចធ្វើឱ្យមានភាពមិនសប្បាយចិត្ត ប៉ុន្ដែខ្ញុំធ្លាប់បានប្រាប់អ្នកហើយថាវាមិនងាយស្រួលទេ ដែលឈ្នះពានដ៏អស្ចារ្យ។ ប្រសិនបើយើងមិនទទួលបានជោគជ័យ យើងនឹងត្រូវតែឆ្ងងផុត ដើម្បប្រជែងពានទាំងនេះនៅឆ្នាំក្រោយ”៕

ប្រភព៖ Goal